បរទេស៖ អ្នកនាំពាក្យរបស់ក្រសួងការបរទេសរុស្សី លោកស្រី Maria Zakharova កាលពីថ្ងៃចន្ទម្សិលមិញនេះ បាននិយាយថារដ្ឋាភិបាលទីក្រុងមូស្គូ បានចេញសេចក្តីព្រមានរួចមកហើយ ចំពោះស្ថានភាពតានតឹង នៅក្នុងតំបន់កូសូវ៉ូ ដែលជាក្រុមជនជាតិភាគតិច ស្ថិតនៅក្នុងតំបន់គ្រប់គ្រងដោយអជ្ញាធរ នៃប្រទេសអាល់បេនី និងជាខេត្តដែលត្រូវបានកាត់ផ្តាច់ចេញ ពីប្រទេសស៊ែប៊ី។ លោកស្រីអ្នកនាំពាក្យមិនត្រឹមតែប៉ុណ្ណោះ ក៏បានព្រមានអំពីសកម្មភាពគាំទ្រ ដោយអាវុធទៅឲ្យភាគីជម្លោះនៅក្នុងតំបន់នេះ ពីសំណាក់បណ្តាប្រទេសលោកខាងលិចផងដែរ។លោកស្រីបានបន្តថា សកម្មភាពញុះញង់ជាបន្តបន្ទាប់ ជាមួយនឹងគំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបផង...
រ៉ាម៉ាឡា៖ ប៉ាឡេស្ទីន បានរិះគន់ចំណាត់ការ របស់សហរដ្ឋអាមេរិក ដើម្បីដាក់សម្ពាធលើអង្គការសហប្រជាជាតិ កុំឱ្យធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះក្រុមហ៊ុនរបស់ខ្លួន ដែលកំពុងប្រតិបត្តិការនៅក្នុងការតាំងទីលំនៅ របស់អ៊ីស្រាអែល នៅក្នុងទឹកដីប៉ាឡេស្ទីន ដែលត្រូវបានកាន់កាប់។ រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីនលោក Riyad Al-Maliki បានប្រាប់ “Voice of Palestine” ថា “ការដឹកនាំប៉ាឡេស្ទីនបដិសេធ រាល់សម្ពាធរបស់សហរដ្ឋអាមេរិក មកលើអង្គការសហប្រជាជាតិ និងស្ថាប័នប្រតិបត្តិការរបស់ខ្លួន”។...
បរទេស៖ អ្នកនាំពាក្យរបស់ក្រុមប្រឹក្សាជាតិ សន្តិសុខរបស់អាមេរិក លោក John Kirby កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកយកព័ត៌មាន របស់ ABC ថាសហរដ្ឋអាមេរិក បានធ្វើការដាក់ការកំណត់យ៉ាងច្បាស់រួចហើយ ទៅឲ្យប្រទេសអ៊ុយក្រែន ក្នុងការវាយប្រហារ ទៅលើប្រទេសរុស្សី។ សេចក្តីថ្លែងការណ៍របស់លោកបានធ្វើឡើង ដើម្បីជាការឆ្លើយតបនិងបញ្ជាក់បន្ថែម ទៅលើការលើកឡើងរបស់លោក Aleksey Danilov ដែលជាប្រធានក្រុមប្រឹក្សាជាតិសន្តិសុខ និងការពារជាតិរបស់ប្រទេសអ៊ុយក្រែន...
បរទេស៖មន្ត្រីយោធារបស់ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃម្សិលមិញនេះបានអះអាងថា ក្រុមកងកម្លាំងតាលីបង់ បានបើកប្រតិបត្តិការវាយប្រហារ នៅក្នុងទីក្រុងក្បែរព្រំដែន Chaman ដែលបានបណ្តាលឲ្យមានអ្នកស្លាប់ ដល់ទៅ៦នាក់ និងកំពុងបង្កឲ្យមានភាពតានតឹង សាជាថ្មីរវាងភាគីទាំងពីរ។ នៅក្នុងសេចក្តីថ្លែងការណ៍ ដោយកងកម្លាំងប៉ាគីស្ថាន បានបញ្ជាក់ទៀតថា ក្រៅពីអ្នកបាត់បង់ជីវិត៦នាក់ហើយនោះ ក៏មានអ្នករបួសប្រមាណជា ១៧នាក់ផ្សេងទៀតផងដែរ ខណៈដែលប្រភពខ្លះបានអះអាងថា អ្នករបួសបានកើនឡើង ទៅដល់២៧នាក់។ ទោះបីជាយ៉ាងណាក្តីប៉ាគីស្ថានបានបញ្ជាក់ថា បានធ្វើការឆ្លើយតបទៅនឹង ការវាយប្រហារលើកនេះផងដែរ...
បរទេស៖ អតីតមេបញ្ជាការយោធាចូលនិវត្តរបស់អាមេរិក និងក៏ជាអតីតទីប្រឹក្សាមន្ទីរប៉ង់តាហ្គោន របស់សហរដ្ឋអាមេរិក លោក Douglas MacGregor កាលពីថ្ងៃអាទិត្សម្សិលមិញនេះ បានធ្វើការលើកឡើងថា ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelenksy គឺធ្លាប់បានត្រៀមខ្លួនរួចរាល់ទៅហើយតាំងតែពីខែមីនា ដើម្បីបំពេញតាមការចង់បាន និងទាមទាររបស់រុស្សី។ លោកពន្យល់ថាអ៊ុយក្រែននឹងប្រែក្លាយខ្លួន ជាប្រទេសអព្យាក្រិត ដែលមិនលំអៀងទៅខាងណាឡើយ ដើម្បីអាចបញ្ចប់ប្រតិបត្តិការយោធារបស់រុស្សី ប៉ុន្តែក្រោយមកនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson...
ភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) កាលពីពេលថ្មីៗនេះ បានចេញសេចក្តីជូនដំណឹង ដោយបញ្ជាក់អំពីការផ្លាស់ប្តូរទម្រង់ របាយការណ៍ប្រចាំខែ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ របស់វិស័យបញ្ចាំ និងប្រាតិភោគ ដោយអនុប្បទានចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ នេះតទៅ ។ ក្នុងនោះ ន.អ.ប. បានបញ្ជាក់ថា ដូចនេះ ក្រុមហ៊ុន/សហគ្រាស ទាំងអស់...
(១). ពិតមែនហើយ! ឥឡូវនេះ អ្នកដែលកំពុងបម្រើការងារក្នុងផ្ទះទាំងអស់ ក៏អាចស្នើសុំចុះឈ្មោះចូលជាសមាជិក ប.ស.ស. និងមានសិទ្ធិទទួលបានការគាំពារពី ប.ស.ស. ទាំងផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន។ (២). ដើម្បីស្នើសុំចូលជាសមាជិក ប.ស.ស. ថៅកែ ឬម្ចាស់ផ្ទះត្រូវមកស្នើសុំចុះបញ្ជីជាមួយ ប.ស.ស. ដែលនៅជិតលោកអ្នកបំផុត បន្ទាប់មកត្រូវបញ្ជូនអ្នកបម្រើ ក្នុងផ្ទះមកស្នើសុំប័ណ្ណសមាជិក ដើម្បីមានសិទ្ធិក្នុងការប្រើប្រាស់សេវា ប.ស.ស.។...
បរទេស៖ ទីក្រុងសេអ៊ូល និងទីក្រុងប្រ៊ុចសែល គួរតែសម្របសម្រួលការឆ្លើយតប ចំពោះកញ្ចប់ឧបត្ថម្ភធនទ្រង់ទ្រាយធំ ដែលត្រូវបានអនុម័តដោយសហរដ្ឋអាមេរិក, នេះបើតាមរដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូង លោក Dukgeun Ahn បាននិយាយកាលពីថ្ងៃសុក្រ នៅក្នុងបទសម្ភាសន៍ជាមួយ EURACTIV ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ច្បាប់កាត់បន្ថយអតិផរណា (IRA)...
ភ្នំពេញ: កាលពី រាត្រីថ្ងៃទី០៩ ខែធ្នូ សហគ្រិនខ្មែរគាំទ្រដោយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានប្រកាសលទ្ធផល និងប្រគល់រង្វាន់ជូនដល់សហគ្រិនឆ្នើម ដែលបានឈ្នះពានរង្វាន់សហគ្រិនខ្មែរទាំង បីប្រភេទ ក្រោមអធីបតីភាពដ៏ ខ្ពង់ខ្ពស់របស់ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍ សហគ្រិនភាព។ ពិធីប្រគល់ពានរង្វាន់នេះ...
បរទេស៖ អគ្គលេខាធិការនៃសម្ព័ន្ធមិត្តយោធាណាតូ លោក Jens Stoltenberg បាននិយាយថា ជម្លោះអ៊ុយក្រែនអាចផ្ទុះឡើង ជាសង្គ្រាមពេញលេញរវាងរុស្ស៊ី និងណាតូ។ លោកក៏បានអះអាងដែរថា អង្គការណាតូបានផ្តោតលើ ការបញ្ចៀសជម្លោះជាសាកលថ្មី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា លោក Stoltenberg បានប្រាប់ទូរទស្សន៍ន័រវេស NRK...