ភ្នំពេញ៖ បន្ទាប់ពីចូលរួមយ៉ាងសស្រាកសស្រាំ ជាមួយរាជរដ្ឋាភិបាល និងបំពេញកិច្ចការងារអទិភាព របស់សមាគមសហព័ន្ធវិនិយោគិនកម្ពុជា ដែលសម្រេចតាមគោលដៅជាច្រើនកន្លងមក មកទល់ឆ្នាំ២០២២ ថ្នាក់ដឹកនាំសមាគម និងគណៈកម្មការតាមវិស័យ តាមផ្នែក នៅបន្តខិតខំពុះពារជំនះ រាល់ការលំបាកស្មុគស្មាគ ធ្វើសកម្មភាពរហូតទទួលបាន លទ្ធផលគួរឲ្យកត់សម្គាល់ ។ ក្នុងលទ្ធផលសម្រេចបានកន្លងមក សមាគមសហព័ន្ធវិនិយោគិនកម្ពុជា ក៏ទទួលបានការកោតសរសើរ ពីថ្នាក់ដឹកនាំកំពូលៗផងដែរ ជាក់ស្តែងនៅក្នុងកិច្ចប្រជុំ បូកសរុបរបាយការណ៍លទ្ធផល ឆ្នាំ២០២២...
ព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរ ប្រចាំប្រទេសរដូវកាល២ បានរកឃើញកីឡាករ២៤រូប ជាប់ឈ្មោះប្រកួតវគ្គជម្រុះដំបូង ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០២២ ក្រោយពីគណៈកម្មាធិការ បានធ្វើការពិនិត្យលក្ខណៈចូលរួម របស់កីឡាករទាំងអស់ ដែលបានដាក់ពាក្យមកពីទូទាំងប្រទេស។ ការដាក់ពាក្យចូលរួម ត្រូវបានបិទបញ្ចប់ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២២។ ការប្រកួតវគ្គជម្រុះដំបូងនៅថ្ងៃទី៣ ខែធ្នូ...
ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅខណ្ឌកំបូលបានស្នើ និងសំណូមពរ ឲ្យអាជ្ញាធរជួយស្ថាបនាផ្លូវ លូ ការស្ដារប្រឡាយមេ ពិសេសគឺ ការស្នើសុំផ្ទេរកម្មសិទ្ធិ ឬបំបែកក្បាលដី ពីក្រុមហ៊ុនឯកជន។ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅបរិវេណវត្តកំបូល ផ្លូវជាតិលេខ៤ ខណ្ឌកំបូល នៅថ្ងៃទី២៩ វិច្ឆិកា ប្រជាពលរដ្ឋបានលើកឡើងជាសំណួរ និងសំណើដោយផ្ទាល់មាត់ ចំនួន១៥នាក់ និងសំណើជាលាយលក្ខណ៍អក្សរជាច្រើន...
គៀវ៖ ក្រសួងហេដ្ឋារចនាសម្ព័ន្ធ បានរាយការណ៍ថា អ៊ុយក្រែន ចាប់អារម្មណ៍ក្នុងការពង្រីកគំនិតផ្តួចផ្តើម គ្រាប់ធញ្ញជាតិសមុទ្រខ្មៅ យ៉ាងហោចណាស់មួយឆ្នាំ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ របាយការណ៍នេះបានដកស្រង់សម្តី រដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធលោក Oleksandr Kubrakov បានឲ្យដឹងបន្ទាប់ពី ដំណើរទស្សនកិច្ចរបស់គាត់ ទៅកាន់កំពង់ផែនានាថា “ជាយុទ្ធសាស្ត្រ យើងគួរតែសម្រេចបាន នូវមិនត្រឹមតែការបង្កើនល្បឿន នៃការត្រួតពិនិត្យនៅលើ Bosphorus ប៉ុណ្ណោះទេ...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ដែលមានតម្លៃ ៣០០លានដុល្លារ ជាមួយប្រទេសរុស្ស៊ី សម្រាប់ការនាំចេញរថយន្ត ទៅកាន់ប្រទេសនេះ។ សារព័ត៌មាន Fars បានដកស្រង់សម្តីលោក Mohammadreza Najafi-Manesh ប្រធានសមាគមឧស្សាហកម្ម និងក្រុមហ៊ុនផលិតគ្រឿង បន្លាស់ដោយបានលើកឡើងថា ប្រទេសរុស្ស៊ី គឺជាអតិថិជនមួយក្នុងចំណោមអតិថិជន...
ប៉ុន្មានថ្ងៃនេះ World Cup កំពុងបើកធ្វើការប្រកួត ហើយការផលិតរបស់ចិននៅក្នុង World Cup កំពុងទាក់ទាញចំណាប់អារម្មណ៍ ។ កីឡដ្ឋាន Lusail ដែលជាកីឡដ្ឋានសំខាន់ សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក Qatar ត្រូវបានសាងសង់ ដោយក្រុមហ៊ុនចិន ។ ក្រៅពីកីឡដ្ឋាន ការហូបដេកដើរអង្គុយ ក៏អាចមើលឃើញ ការផលិតរបស់ចិនដែរ ។...
ប៉េកាំង៖ បេសកជនចិន បានអំពាវនាវឱ្យមាន ការខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវសន្តិសុខរួម រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ៊ីស្រាអែល និងប៉ាឡេស្ទីន គឺជាប្រទេសជិតខាង ដែលមិនអាចបំបែកចេញពីគ្នាបាន ដែលសន្តិសុខរបស់ពួកគេ គឺអាស្រ័យគ្នាទៅវិញទៅមក និងមិនអាចបំបែកបាន។ លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងថា...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងថា សហរដ្ឋអាមេរិក ចាំបាច់ត្រូវបញ្ឈប់ការធ្វើនយោបាយ និងអាវុធ លើបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកវិទ្យា ហើយផ្តល់បរិយាកាសធុរកិច្ចដោយយុត្តិធម៌ យុត្តិធម៌ និងមិនរើសអើង សម្រាប់ក្រុមហ៊ុនបរទេស រួមទាំងក្រុមហ៊ុនមកពីប្រទេសចិន ផងដែរ។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ គណៈកម្មការទំនាក់ទំនងសហព័ន្ធអាមេរិក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានហាមឃាត់ក្រុមហ៊ុនចិនជាច្រើន ពីការផ្តល់ឧបករណ៍ទូរគមនាគមន៍ និងឧបករណ៍ឃ្លាំមើលវីដេអូ ដោយលើកឡើង ពីការគំរាមកំហែងសន្តិសុខជាតិ។...
ថ្ងៃទី២៨ ខែវិច្ឆិកា វិទ្យាស្ថានសិក្សាស្រាវជ្រាវ អំពីស្តង់ដាររថយន្តរបស់ប្រទេសចិន បានត្រូវបង្កើតឡើងនៅក្រុង ធៀនជីន នេះជាស្ថាប័នសិក្សាស្រាវជ្រាវតែមួយគត់ របស់ប្រទេសចិន ដែលមានឯកទេសសិក្សាស្រាវជ្រាវ អំពីស្តង់ដារនិងការប្រើប្រាស់ រថយន្តនាពេលបច្ចុប្បន្ន ។ អ្នកសារព័ត៌មានទទួលបានដំណឹងថា វិទ្យាស្ថានសិក្សាស្រាវជ្រាវ អំពីស្តង់ដាររថយន្តរបស់ប្រទេសចិន នឹងទទួលបន្ទុកការគ្រប់គ្រងបច្ចេកទេស របស់ស្តង់ដាររដ្ឋនិងស្តង់ដារមុខរបរ លើវិស័យរថយន្ត ព្រមនិងតំណាងឱ្យប្រទេសចិន ចូលរួមកិច្ចសម្របសម្រួល និងតាក់តែងច្បាប់កំណត់ ស្តីពីស្តង់ដាររថយន្តអន្តរជាតិ...
ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់ កុំដំឡើងថ្លៃសេវាកម្ម ឬសម្រួលថ្លៃសេវាកម្មចំពោះអនុរក្ស និងសិស្សានុសិស្ស ក្នុងអំឡុងពលដំណើរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូម (បាក់ឌុប) នាពេលខាងមុខនេះ។ យោងតាមសេចក្ដីអំពាវនាវរបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី២៨ វិច្ឆិកា បានបញ្ជាក់ថា អនុរក្ស និងសិស្សានុសិស្សអាចនឹងចាំបាច់ ត្រូវបំលាស់ទីមកទីរួមខេត្ត ឬតាមទីតាំងមណ្ឌលប្រឡងផ្សេងៗ ដែលឆ្ងាយពីលំនៅបច្ចុប្បន្ន ដើម្បីចូលរួមការប្រឡង។...