ភ្នំពេញ៖ កម្ពុជា-ថៃ បានឯកភាពគ្នាធ្វើការ ផ្លាស់ប្ដូរអ្នកទោសទៅវិញទៅមក ដោយយោងទៅលើការស្ម័គ្រចិត្ត និងមិនចាំបាច់ធ្វើបត្យាប័ននោះទេ ។
![](https://dap-news.com/wp-content/uploads/2023/01/C6368863-916A-4821-8E7B-04CCC9DD988A-1024x682.jpeg)
ការឯកភាពគ្នាបែបនេះ ធ្វើឡើងក្នុងជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកបណ្ឌិត ឆឺតគៀត អាត់ថាកន ឯកអគ្គរដ្ឋរាជទូតថ្មី នៃព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២០ មករានេះ ។
យោងតាមហ្វេសប៊ុកផ្លូវការ របស់សម្ដេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «សម្ដេចតេជោ ក៏បានឯកភាព និងបានឱ្យក្រសួងយុត្ដិធម៌ ពិនិត្យពិចារណាលើការបញ្ជូន អ្នកទោសដោយស្ម័គ្រចិត្តត្រលប់ទៅប្រទេសរបស់គេវិញ ដោយមិនចាំបាច់ធ្វើបត្យាប័ននោះទេ គឺថាផ្លាស់ប្ដូរអ្នកទោសទៅវិញទៅមក ដោយយោងទៅលើការស្ម័គ្រចិត្ត» ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)