ភ្នំពេញ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោក ចូ បៃដិនប្រធានាធិបតីសហរដ្ឋអាមេរិក បានទៅដល់អាស៊ីហើយ នៅថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកានេះ ដោយប្តេជ្ញាជំរុញឲ្យមេដឹកនាំចិន លោកហ្ស៊ី ជីនពីង ផ្តោតលើបញ្ហានៅកូរ៉េខាងជើង នៅគ្រាដែលពួកគាត់ ជួបប្រជុំទល់មុខគ្នាជាលើកដំបូង នៅក្នុងកិច្ចប្រជុំកំពូល G20 នៅសប្តាហ៍ក្រោយ ។ គេបានដឹងថា លោក បៃដិន បានទៅដល់ទីក្រុងភ្នំពេញ ដើម្បីជួបជាមួយមេដឹកនាំអាស៊ីអាគ្នេយ៍ មុនពេលជួបជាមួយសមភាគី ចិននៅថ្ងៃចន្ទ នៅកោះបាលី ។ គួរបញ្ជាក់ថា ជំនួបរវាងប្រទេសមហាអំណាចទាំង២នេះ ធ្វើឡើងបន្ទាប់ពីមានការបំបែកឯតទគ្គកម្ម នៃការសាកល្បងមីស៊ីល ដោយប្រទេសកូរ៉េខាងជើង បានធ្វើឱ្យមានការភ័យខ្លាចកាន់តែខ្លាំងថា រដ្ឋផ្តាច់មុខនឹងធ្វើការសាកល្បងនុយក្លេអ៊ែរលើកទី៧របស់ខ្លួន ក្នុងពេលឆាប់ៗនេះ ។ នៅក្នុងកិច្ចប្រជុំនៅថ្ងៃចន្ទ នៅខាងក្រៅកិច្ចប្រជុំកំពូលក្រុម G20 លោក បៃដិន នឹងប្រាប់លោក ហ្ស៊ី ថា ប្រទេសចិន ដែលជាសម្ព័ន្ធមិត្តដ៏ធំបំផុត របស់ក្រុងព្យុងយ៉ាង មាន “ចំណាប់អារម្មណ៍ ក្នុងការដើរតួនាទីស្ថាបនាក្នុងការទប់ស្កាត់និន្នាការដ៏អាក្រក់បំផុត របស់កូរ៉េខាងជើង” ទីប្រឹក្សាសន្តិសុខជាតិអាមេរិក Jake Sullivan បានប្រាប់អ្នកយកព័ត៌មានដូច្នេះ ។ លោក បៃដិន ក៏នឹងប្រាប់ដល់លោក ហ្ស៊ី ថា ប្រសិនបើការកសាងមីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង “បន្តដើរតាមផ្លូវនេះ វានឹងមានន័យថា វត្តមានយោធា និងសន្តិសុខរបស់អាមេរិក នៅក្នុងតំបន់រឹតតែបង្កើនឡើងបន្ថែមទៀត” ៕ ប្រែសម្រួលដោយ៖ ម៉ៅបុប្ផាមករា
ភ្នំពេញ៖ នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេ បញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹង លោក ផ្វាម មិញជិញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ខណៈពេលដែល ឯកឧត្តម កំពុងស្នាក់នៅរាជធានីភ្នំពេញ...
រ៉ាម៉ាឡា៖ ប៉ាឡេស្ទីន បានស្វាគមន៍ការអនុម័ត របស់មហាសន្និបាតអង្គការសហប្រជាជាតិ លើដំណោះស្រាយចំនួន៤ ក្នុងការពេញចិត្ត ចំពោះប៉ាឡេស្ទីន រួមទាំងការចាត់ទុកការតាំងទីលំនៅ របស់អ៊ីស្រាអែល នៅក្នុងទឹកដីប៉ាឡេស្ទីនខុសច្បាប់។ រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីនលោក Riyad Al-Maliki បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប៉ាឡេស្ទីនស្វាគមន៍ការបោះឆ្នោតរបស់អង្គការសហប្រជាជាតិ ក្នុងការពេញចិត្ត ចំពោះដំណោះស្រាយ និងការគាំទ្រពីអន្តរជាតិក្នុងរឿងនេះ។ លោកបានលើកឡើងថា លទ្ធផលវិជ្ជមាន “បានកើតចេញពីការរំលោភ ជាប្រព័ន្ធរបស់អ៊ីស្រាអែល...
បរទេស៖ អ្នកនាំពាក្យវិមានក្រមឡាំងលោក Dmitry Peskov កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការលើកឡើង អំពីការសម្រេចចិត្តដកកម្លាំងយោធាចេញពីតំបន់ Kherson ថានឹងមិនប៉ះពាល់ដល់ការបោះឆ្នោត ប្រជាមតិកន្លងតាមផ្លូវច្បាប់ទេ ថាតំបន់នេះគឺនៅតែជាដែនដី របស់ប្រទេសរុស្សីដដែល។ ថ្លែងទៅកាន់ក្រុមអ្នកកាសែតលោក Dmitry Peskov បានបន្តទៀតថាតំបន់ Kherson នៅតែជាផ្នែកមួយ នៃសហព័ន្ធរុស្សីហើយវាគឺស្របទៅតាបច្បាប់ បានចែងនិងកំណត់ ដោយមិនមានការផ្លាស់ប្តូរណាមួយឡើយ។ ការថ្លែងការណ៍របស់លោកអ្នកនាំពាក្យរូបនេះ...
ភ្នំពេញ៖ បន្ទាប់កិច្ចប្រជុំកំពូលអាស៊ាន បូក៣រួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ាន នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះបានអញ្ជើញជួប ពិក្សាការងារជាមួយ ឯកឧត្ដម SHRI JAGDEEP DHANKHAR អនុប្រធានាធិបតីឥណ្ឌា នៅសណ្ឋាគារសុខាភ្នំពេញ ។
ញូវយ៉ក៖ តម្លៃប្រេងបានកើនឡើងគួរឱ្យកត់សម្គាល់កាលពីថ្ងៃសុក្រ ដែលជំរុញដោយសុទិដ្ឋិនិយមទីផ្សារក្នុងការរំពឹងទុកនៃតម្រូវការថាមពលនៅក្នុងប្រទេសចិន។ West Texas Intermediate (WTI) សម្រាប់ការចែកចាយខែធ្នូបានបន្ថែម ២,៤៩ដុល្លារអាមេរិក ឬ ២,៩ភាគរយដើម្បីទូទាត់នៅ ៨៨,៩៦ ដុល្លារក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន New York Mercantile Exchange។ ប្រេងឆៅប្រភេទ Brent សម្រាប់ការចែកចាយខែមករាបានបន្ថែម ២,៣២ដុល្លារ...
BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នំា២០២២ថា លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាមេរិក បានរិះគន់លោក Ron DeSantis អភិបាលរដ្ឋផ្លរីដា ខណៈដែលការប្រជែងគ្នា រវាងគណបក្សសាធារណរដ្ឋទាំង២នាក់ បានទាញចំណាប់អារម្មណ៍ជាខ្លំាង ។ លោក ត្រាំ បានមើលងាយអតីតសិស្សនយោបាយ របស់គាត់ថា ជាអភិបាល “មធ្យម” ដោយខ្វះ “ភាពស្មោះត្រង់” ។ លោក DeSantis ដែលមានវ័យ៤៤ឆ្នាំបានឈ្នះការបោះឆ្នោតឡើងវិញភ្លូកទឹកភ្លូកដី នៅពាក់កណ្តាលអាណត្តិកាលពីថ្ងៃអង្គារដោយបង្កើនឋានៈរបស់គាត់ ជាតារាដែលកំពុងរះភ្លឺចែងចាំងបំផុត របស់គណបក្សសាធារណរដ្ឋ ។ គាត់ត្រូវបានគេរំពឹងយ៉ាងខ្លាំងថា នឹងឈរឈ្មោះសម្រាប់ការតែងតាំងនៅឯសេតវិមាន ឆ្នាំ២០២៤ របស់គណបក្សនេះ ។ ប៉ុន្តែលោក ត្រាំ ដែលមានអាយុ៧៦ឆ្នាំមើលទៅទំនងជាឈរនៅលើមាគ៌ារបស់គាត់ ។ អតីតប្រធានាធិបតី ដែលមានមានបំណងធ្វើសង្រ្គាមក្នុងយុទ្ធនាការដ៏ធំ ហើយនៅតែមានប្រជាប្រិយភាពយ៉ាងខ្លាំងជាមួយនឹងមូលដ្ឋាន របស់គណបក្សនោះ នឹងក្លាយជាគូប្រជែងដ៏ខ្លាំងមួយ សម្រាប់លោក DeSantis ឬគណបក្សសាធារណរដ្ឋផ្សេងទៀតដែលហ៊ានប្រកួតប្រជែងជាមួយគាត់ ។ នៅក្នុងសេចក្តីថ្លែងការណ៍ដ៏វែងមួយ កាលពីយប់ថ្ងៃព្រហស្បតិ៍ លោក ត្រាំ បានរិះគន់ ដល់អភិបាលរដ្ឋផ្លរីដា ថា ជាអ្នកនយោបាយក្មេងខ្ចី ដែលបានមករកគាត់ “នៅក្នុងរូបរាងអស់សង្ឃឹម” នៅពេលឈរឈ្មោះសម្រាប់អាណត្តិដំបូងរបស់គាត់នៅក្នុងឆ្នាំ២០១៧ ។ លោក ត្រាំ បានថ្លែងថា “លោក Ron មានការយល់ស្របកម្រិតទាប ការស្ទង់មតិមិនល្អ និងគ្មានលុយកាក់ ប៉ុន្តែគាត់បានថ្លែងថាប្រសិនបើខ្ញុំនឹងគាំទ្រគាត់ គាត់អាចឈ្នះបាន” ។ “ខ្ញុំក៏បានស្តារយុទ្ធនាការ របស់គាត់ផងដែរ ដែលបានធ្លាក់ចុះទាំងស្រុងនោះ” ។ គាត់បានបន្តត្អូញត្អែរថា លោក DeSantis ដែលគាត់ដាក់រហស្សនាមថា “Ron DeSanctimonious” កំពុង “លេងហ្គេម”ដោយបដិសេធ មិនបដិសេធលើការដណ្តើមយកតំណែអជាប្រធានាធិបតី ។ អតីតប្រធានាធិបតីរូបនេះត្រូវបានគេរំពឹងថា នឹងប្រកាសផែនការផ្ទាល់ខ្លួនរបស់គាត់សម្រាប់ការវិលត្រលប់មកកាន់សេតវិមានវិញភ្លាមៗនៅសប្តាហ៍ក្រោយនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នំា២០២២ថា ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា ខ្លួន បានបញ្ចប់ការដកទ័ពទាំងស្រុង ចេញពីទីក្រុងសំខាន់ Kherson ដែលនៅភាគខាងត្បូង ប្រទេសអ៊ុយក្រែន ហើយ ។ ក្រសួងការពារជាតិនៅទីក្រុងម៉ូស្គូ បានឲ្យដឹងថា ទាហានទាំងអស់ ត្រូវបានផ្លាស់ប្តូរឆ្លងកាត់ទន្លេ Dnipro ទៅកាន់ច្រាំងខាងកើតកាលពីព្រឹកមិញនេះ ។ គ្មានឧបករណ៍យោធា ឬអាវុធត្រូវបានបន្សល់ទុក នៅច្រាំងខាងលិចនោះទេ ។ ក្រុង Kherson នៅតែជារដ្ឋធានីក្នុងតំបន់តែមួយគត់ ដែលត្រូវបានដណ្តើមយក បានដោយរុស្ស៊ី ចាប់តាំងពីការឈ្លានពានបានចាប់ផ្តើម នៅក្នុងខែកុម្ភៈ ដូច្នេះការបាត់បង់ក្រុងនេះ គឺជាការរឿងដ៏សំខាន់បំផុត ។ រូបភាពពីលើដីបង្ហាញថា ស្ពានដែលទាហានរុស្ស៊ី ប្រើដើម្បីជម្លៀសត្រូវបានបំផ្លាញ ។ វាមិនទាន់ច្បាស់ ថាតើ អ្វីបណ្តាលឱ្យស្ពាននេះ រងការខូចខាតនោះទេ ប្រភពមួយចំនួនពីរុស្ស៊ី បានអះអាងថា ពួកគេបានបំផ្លាញស្ពាននេះដោយខ្លួនឯង ដោយបានបញ្ចប់ដំណើរការដកទ័ព ។ ទន្ទឹមនឹងនេះដែរ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងកាលពីយប់មិញថា កងកម្លាំងអ៊ុយក្រែន បានដណ្តើមយកមកវិញនូវទីក្រុង និងភូមិរាប់សិប ខណៈដែលពួកគេឆ្ពោះទៅកាន់ ទីក្រុង Kherson ។ មេបញ្ជាការរបស់ក្រុងម៉ូស្គូ នៅក្នុងទឹកដីអ៊ុយក្រែន បានប្រកាសដកខ្លួន កាលពីថ្ងៃពុធ ដោយបានលើកឡើងថា ខ្លួនមិនអាចបន្តផ្គត់ផ្គង់ទីក្រុង បានតទៅទៀតនោះទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នំា២០២២ថា ប្រទេសវៀតណាម បានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៦៣០នាក់ គិតត្រឹមថ្ងៃសុក្រនេះ ពោលគឺកើនឡើង ចំនួន២១៤នាក់ បើធៀបនឹងថ្ងៃព្រហស្បតិ៍ ។ នេះបើយោងតាមក្រសួងសុខាភិបាល វៀតណាម បានឲ្យដឹងដូច្នេះ ។ ក្រសួងបានឲ្យដឹងថា ករណីថ្មីទាំងអស់ ត្រូវបានចម្លងក្នុងស្រុក ។ ការឆ្លងដែលបានរាយការណ៍ថ្មី បាននាំឱ្យចំនួនសរុបដល់កើនឡើងដល់១១.៥០៨.១៧០នាក់...
បរទេស៖ ប្រទេសចិន បានកាត់បន្ថយចំនួនពេលវេលា របស់អ្នកធ្វើដំណើរ និងទំនាក់ទំនងជិតស្និទ្ធ របស់អ្នកឆ្លងមេរោគត្រូវតែចំណាយ ក្នុងការដាក់ឱ្យនៅដាច់ពីគេ (ចត្តាឡីស័ក) ដែលជាការក្រិតតាមខ្នាតដ៏សំខាន់ នៃគោលនយោបាយ សូន្យកូវីដ ឬ Covid Zero ដែលបានធ្វើឱ្យប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីរ នៅដាច់ពីគេ និងបង្កើនការខឹងសម្បារជាសាធារណៈផងដែរ។ យោងតាមសារព័ត៌មាន The Straits Times ចេញផ្សាយនៅថ្ងៃទី១១...