ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បាន អញ្ជើញធ្វើសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានាដែលកម្ពុជាធ្វេីជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី១០-១៣ វិច្ឆិកា ។
ភ្នំពេញ: លោក លី សៀនឡុង នាយករដ្ឋមន្រ្តីសឹង្ហបុរី នៅក្នុងទំព័រហ្វេសប៊ុក កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ លោកសរសេរថាកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បានចាប់ផ្តើមនៅថ្ងៃនេះ នៅរាជធានីភ្នំពេញ។ លោកបន្តថា ឆ្នាំនេះ អាស៊ានឆ្នាំ ២០២២ បានប្រារព្ធខួបលើកទី ៥៥ របស់ខ្លួន។...
ភ្នំពេញ: លោក វ៉ាង វិនបិន អ្នកនាំពាក្យក្រសួងការបរទេសចិន នៅបានសរសេរ នៅក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដោយបានសរសើររាជធានីភ្នំពេញ របស់ព្រះរាជាណាចក្រកម្ពុជា និងជីវិតដ៏រីករាយ និងសន្តិភាពរបស់ប្រជាជនកម្ពុជា។ លោក វ៉ាង វិនបិន បានសរសេរថា រាត្រីដ៏ស្រស់ស្អាតក្នុងទីក្រុងភ្នំពេញ។ វាមានរយៈពេលមួយឆ្នាំហើយ ចាប់តាំងពីខ្ញុំមកទីនេះលើកចុងក្រោយ។ ខ្ញុំរីករាយណាស់ដែលបានឃើញការអភិវឌ្ឍន៍ដ៏អស្ចារ្យរបស់ប្រទេសកម្ពុជា...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី និងជាប្រធាន អាស៊ានឆ្នាំ ២០២២បានអញ្ជេីញថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន ដើម្បីចូលរួមបើកកម្មវិធីប្រកួត កីឡាស៊ីហ្គេម ជាផ្លូវការលើកទី ៣២នៅខាងពេលខាងមុខនេះដែលកម្ពុជាធ្វេីជាម្ចាស់ផ្ទះ។ ថ្លែងក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤០ និង ៤១ និង កិច្ចប្រជុំកំពូល ពាក់ព័ន្ធនិង ពិធីផ្ទេរតំណែងប្រធានអាស៊ាន ជូនឥណ្ឌូនេស៊ី នារសៀលថ្ងៃទី១៣វិច្ឆិកា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងប្រគល់តំណែង ប្រធានអាស៊ានប្តូរវេន ជូនសាធារណរដ្ឋឥណ្ឌូនេស៊ី៕
បរទេស៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បាននិយាយកាលពីថ្ងៃសៅរ៍ ខណៈពេលដែលត្រឡប់មកពីកិច្ចប្រជុំកំពូល នៃប្រទេសតួកគីក្នុងទីក្រុង Samarkand ប្រទេស Uzbekistanថា សហរដ្ឋអាមេរិក និងលោកខាងលិចទាំងមូល កំពុងវាយប្រហាររុស្ស៊ី “ស្ទើរតែគ្មានដែនកំណត់” ដែលជំរុញឱ្យមានប្រតិកម្មការពារ ពីធម្មជាតិ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២...
បរទេស៖ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បាននិយាយថា ទីក្រុងមូស្គូឈរតែម្នាក់ឯងក្នុងការប្រយុទ្ធប្រឆាំងនឹងប្លុកយោធាណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ហើយមានសមត្ថភាព អាចកម្ចាត់សត្រូវដោយខ្លួនឯងបាន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Medvedev ដែលជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខ របស់ប្រទេស និងជាមេដឹកនាំគណបក្ស United...
ភ្នំពេញ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ានឆ្នាំ២០២២ បានប្រាប់ប្រធានក្រុម ប្រឹក្សាសហភាពអឺរ៉ុបថា ក្រោមកិច្ចសហការ ជាមួយរដ្ឋាភិបាលជប៉ុន កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការបញ្ជូនអ្នកដោះមីន ទៅជួយបណ្តុះបណ្តាលអ្នកដោះមីនរបស់អ៊ុយក្រែន នៅប្រទេស ប៉ូឡូញ ហើយបានបញ្ជូនសំណើរបស់អ៊ុយក្រែន ទៅរដ្ឋាភិបាលជប៉ុន ដើម្បីជួយផ្តល់ ឧបករណ៍ដោះមីន សម្រាប់ប្រតិបត្តិការដោះមីននៅអ៊ុយក្រែន។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា...
ហៃណាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ថា នៅថ្ងៃសៅរ៍នេះ ប្រទេសចិនបានបាញ់បង្ហោះយានអវកាស នាំស្បៀង Tianzhou-5 ដើម្បីចែកចាយការផ្គត់ផ្គង់ សម្រាប់ស្ថានីយ៍អវកាសរបស់ប្រទេសនេះ ដែលធ្វើការសាងសង់ ហើយត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅឆ្នាំនេះ ។ យោងតាមទីភ្នាក់ងារអវកាសចិន ហៅកាត់ថា (CMSA) បានឱ្យដឹងថា គ្រាប់រ៉ុក្កែត Long March-7 Y6 ដែលផ្ទុកយានអវកាសTianzhou-5 បានបាញ់បង្ហោះនៅវេលាម៉ោង១០និង០៣នាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) ដោយបាញ់ចេញពីកន្លែងបាញ់បង្ហោះយានអវកាស Wenchang ក្នុងខេត្តកោះ ហៃណាន (Hainan) ស្ថិតនៅភាគខាងត្បូងប្រទេសចិន ។ បន្ទាប់ពីបាញ់បង្ហោះ បានប្រហែល១០នាទី យានអវកាស Tianzhou-5 បានបំបែកខ្លួនចេញពីគ្រាប់រ៉ុក្កែត ហើយចូលទៅក្នុងគន្លងតារាវិថីដែលបានកំណត់ ។ បន្ទះស្រូបពន្លឺព្រះអាទិត្យរបស់វាបានឆាប់លាត ហើយចាប់ផ្តើមដំណើរការ ។ ទីភ្នាក់ងារCMSA បានប្រកាសថា ការបាញ់បង្ហោះនេះទទួលបានជោគជ័យទាំងស្រុង ។ នៅម៉ោង១២និង១០នាទីយប់នេះ យានអវកាស Tianzhou-5 បានធ្វើការណាត់ជួបដោយស្វ័យប្រវត្តិយ៉ាងរហ័ស ហើយចូលចតនៅកំពង់ផែ ចតខាងក្រោយនៃម៉ូឌុលស្នូល របស់ស្ថានីយ៍អវកាស Tianhe ។ គួរបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលយាននាំស្បៀងរបស់ប្រទេសចិន បានបញ្ចប់ការជួបប្រជុំគ្នា ដោយស្វ័យប្រវត្តិ និងចូលចតយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប្រហែល២ម៉ោងប៉ុណ្ណោះ បង្កើតកំណត់ត្រាពិភពលោក ។ នេះបើយោងតាមលោក Pan Weizhen អ្នករចនាប្រព័ន្ធយាននាំស្បៀងមកពីបណ្ឌិត្យសភាបច្ចេកវិទ្យាអវកាសចិនបានលើកឡើងយ៉ាងដូច្នេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
ភ្នំពេញ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោក ចូ បៃដិនប្រធានាធិបតីសហរដ្ឋអាមេរិក បានទៅដល់អាស៊ីហើយ នៅថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកានេះ ដោយប្តេជ្ញាជំរុញឲ្យមេដឹកនាំចិន លោកហ្ស៊ី ជីនពីង ផ្តោតលើបញ្ហានៅកូរ៉េខាងជើង នៅគ្រាដែលពួកគាត់ ជួបប្រជុំទល់មុខគ្នាជាលើកដំបូង នៅក្នុងកិច្ចប្រជុំកំពូល G20 នៅសប្តាហ៍ក្រោយ ។ គេបានដឹងថា លោក បៃដិន បានទៅដល់ទីក្រុងភ្នំពេញ ដើម្បីជួបជាមួយមេដឹកនាំអាស៊ីអាគ្នេយ៍ មុនពេលជួបជាមួយសមភាគី ចិននៅថ្ងៃចន្ទ នៅកោះបាលី ។ គួរបញ្ជាក់ថា ជំនួបរវាងប្រទេសមហាអំណាចទាំង២នេះ ធ្វើឡើងបន្ទាប់ពីមានការបំបែកឯតទគ្គកម្ម នៃការសាកល្បងមីស៊ីល ដោយប្រទេសកូរ៉េខាងជើង បានធ្វើឱ្យមានការភ័យខ្លាចកាន់តែខ្លាំងថា រដ្ឋផ្តាច់មុខនឹងធ្វើការសាកល្បងនុយក្លេអ៊ែរលើកទី៧របស់ខ្លួន ក្នុងពេលឆាប់ៗនេះ ។ នៅក្នុងកិច្ចប្រជុំនៅថ្ងៃចន្ទ នៅខាងក្រៅកិច្ចប្រជុំកំពូលក្រុម G20 លោក បៃដិន នឹងប្រាប់លោក ហ្ស៊ី ថា ប្រទេសចិន ដែលជាសម្ព័ន្ធមិត្តដ៏ធំបំផុត របស់ក្រុងព្យុងយ៉ាង មាន “ចំណាប់អារម្មណ៍ ក្នុងការដើរតួនាទីស្ថាបនាក្នុងការទប់ស្កាត់និន្នាការដ៏អាក្រក់បំផុត របស់កូរ៉េខាងជើង” ទីប្រឹក្សាសន្តិសុខជាតិអាមេរិក Jake Sullivan បានប្រាប់អ្នកយកព័ត៌មានដូច្នេះ ។ លោក បៃដិន ក៏នឹងប្រាប់ដល់លោក ហ្ស៊ី ថា ប្រសិនបើការកសាងមីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង “បន្តដើរតាមផ្លូវនេះ វានឹងមានន័យថា វត្តមានយោធា និងសន្តិសុខរបស់អាមេរិក នៅក្នុងតំបន់រឹតតែបង្កើនឡើងបន្ថែមទៀត” ៕ ប្រែសម្រួលដោយ៖ ម៉ៅបុប្ផាមករា