បរទេស៖នាថ្ងៃទី១៥ខែកញ្ញានេះ ប្រធានាធិបតីចិនលោក Xi Jinping និងលោកប្រធានាធិបតីរុស្សី Vladimir Putin នឹងជួបពិភាក្សាគ្នាដោយផ្ទាល់ នៅក្នុងកម្មវិធីនៃកិច្ចប្រជុំរបស់អង្គការ Shanghai Cooperation Organization នៅក្នុងទីក្រុង Samarkand ។ របៀបវារៈនៃកិច្ចប្រជុំត្រូវបានប្រកាសប្រាប់ ដោយប្រឹក្សាផ្ទាល់របស់ប្រធានាធិបតីរុស្សីលោក Yury Ushakovថាលោក Putin និងលោក Xi...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី នៅព្រឹកថ្ងៃទី១៥កញ្ញានេះ បានអញ្ជើញក្នុងពិធីបុណ្យកាន់បិណ្ឌ វេនទី៥ នៅវត្តលង្កាព្រះកុសុមារាម ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ដើម្បីឧទ្ទិសកុសល ផលបុណ្យជូនដល់បុព្វកាលរីជន មានមាតា បិតា ញាតិការទាំង៧សន្តានដែលបានចែកឋាន ទៅកាន់លោកខាងមុខ ជាមួយនឹងការវេបច្ច័យប្រគេនទៅព្រះសង្ឃ បានប្រមាណជាង៣៥លានរៀល សំរាប់កសាងទីអារាមវត្តនេះផងដែរ។ ក្នុងពិធីនោះ...
កោះកុង៖ លោកឧត្តមសេនីយ៍ឯក មាស ប៑ុនឡីជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងជាអគ្គនាយករងសម្ភារៈបច្ចេកទេស នៃក្រសួងការពារជាតិបានថ្លែងថា តម្លៃនៃសុខសន្តិភាពធ្វើឲ្យពលរដ្ឋ មានសិទ្ធិគ្រប់បែបយ៉ាង ក្នុងការប្រកបរបររកស៊ីនិងធ្វើបុណ្យទាន តាមជំនឿសាសនារៀងៗខ្លួន ដូច្នេះត្រូវថែរក្សា សន្តិភាពឱ្យបានគង់វង្សយុវង្វែង ដើម្បីមានឱកាសក្នុងការអភិវឌ្ឍប្រទេស ឲ្យមានភាពរីកចម្រើនជាបន្តបន្ទាប់ទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោហ៊ុន សែន ជាប្រមុខដឹកនាំ។ ការថ្លែងបែបនេះរបស់លោក ឧត្តមសេនីយ៍ឯក...
អ៊ីស្លាម៉ាបាដ៖ ប្រធានសភាជាតិប៉ាគីស្ថាន លោក Raja Pervaiz Ashraf បានឲ្យដឹងថា ការប្រែប្រួលអាកាសធាតុសកល កំពុងដើរតួជាការគំរាមកំហែង យ៉ាងពិតប្រាកដ ចំពោះសន្តិសុខមនុស្សជាតិ ហើយវិធានការប្រកបដោយប្រសិទ្ធភាព គួរតែត្រូវបានចាត់វិធានការ ដើម្បីទប់ទល់នឹងវា។ ថ្លែងសុន្ទរកថាក្នុងសិក្ខាសាលា រយៈពេលពីរថ្ងៃរួមគ្នា ដោយសហភាពអន្តរសភា (IPU) និងរដ្ឋសភាប៉ាគីស្ថាន លោក Ashraf បានឲ្យដឹងថា...
បរទេស៖ រដ្ឋមន្ត្រីការបរទេសនៃតំបន់កូសូវ៉ូ ដែលជាខេត្តផ្តាច់ខ្លួន ពីប្រទេសស៊ែប៊ី នោះកាលពីថ្ងៃពុធម្សិលមិញ បានថ្លែងប្រាប់ទៅកាន់បណ្តា ក្រុមអ្នកសារព័ត៌មានថា កូសូវ៉ូនឹងធ្វើការផ្ញើលិខិតជាផ្លូវការមួយ ទៅកាន់សហភាពអឺរ៉ុប ក្នុងការស្នើសុំជាសមាជិកពេញសិទ្ធ នៅត្រឹមដំណាច់ឆ្នាំ២០២២នេះ។ រដ្ឋមន្ត្រីការបរទេសលោកស្រី Gervalla-Schwarz បានប្រាប់ទៅកាន់សារព័ត៌មាន KlanKosova បានបញ្ជាក់បែបនេះថា៖ ពួកយើងនឹងធ្វើការដាក់ពាក្យស្នើសុំ នៅក្នុងឆ្នាំនេះ ហើយយើងបានធ្វើការរៀបរាប់ប្រាប់ ទៅកាន់ដៃគូជាអន្តរជាតិរបស់យើងរួចរាល់ហើយ ដែរអំពីគោលបំណង នៃការដាក់ពាក្យក្នុងឆ្នាំនេះ។...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៦នាក់ ខណៈជាសះស្បើយ ចំនួន១២នាក់ និងគ្មានអ្នកស្លាប់ ។ គិតត្រឹមព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៧ ៧៤៥នាក់ អ្នកជាសះស្បើយចំនួន ១៣៤ ៦៣៣នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការជួបពិភាក្សាគ្នាតាមទូរស័ព្ទ ជាមួយនឹងអគ្គលេខាធិកា អង្គការសហប្រជាជាតិ លោក Antonio Guterres ទៅលើប្រធានបទមួយចំនួន ដូចជាសន្តិសុខស្បៀងសកល កិច្ចព្រមព្រៀងធញ្ញជាតិ ព្រមទាំងបញ្ហាជម្លោះនៅអ៊ុយក្រែន។ ក្នុងនោះផងដែរលោក Guterres ក៏បានថ្លែងប្រាប់ទៅកាន់លោក Putin ផងដែរអំពីលទ្ធផល នៃការត្រួតពិនិត្យរបស់យូអិន ក្នុងការរៀបចំការដកទណ្ឌកម្ម...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅព្រឹកថ្ងៃព្រហស្បតិនេះ បានឲ្យដឹងថានាយករដ្ឋមន្ត្រីស៊ុយអែត លោកស្រី Magdalena Andersson បានប្រកាសលាលែងពីតំណែង របស់លោកស្រីហើយ កាលពីថ្ងៃពុធម្សិលមិញនេះ។ លោកស្រី Andersson ក៏ជាមេដឹកនាំ នៃបក្សកាន់អំណាច Social Democratic ផងនោះបានប្រកាសចេញពីតំណែង នៅក្រោយពេលដែលបាន ទទួលស្គាល់បរាជ័យ ការបោះឆ្នោតកាលពីថ្ងៃអាទិត្យ។ លោកស្រីបានបញ្ជាក់ថា នឹងបញ្ជូនលិខិតលាលែងតំណែង...
អង់គ្លេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ថា មនុស្សរាប់ពាន់នាក់ កំពុងតម្រង់ជួរ តាមដងផ្លូវជុំវិញវិមាន Buckingham សម្រាប់ដង្ហែដែលកំពុងយកមឈូស របស់ព្រះមហាក្សត្រិយានី ទៅកាន់សាល Westminster ។ ព្រះអង្គម្ចាស់ William និង Harry រួមជាមួយព្រះរាជា Charles III...
កំពង់ចាម៖ សាខាកាកបាទក្រហម ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ នៅសាលសន្និសីទ សាលាខេត្តកំពង់ចាម ត្រូវបានក្រុមប្រតិបត្តិសាខា រៀបចំពិធីសំណេះសំណាល និងបំពាក់កន្សែង ជូនយុវសិស្ស ចំនួន ២០០នាក់ ដើម្បីបំពេញសិទ្ធិ ជាយុវជនកាកបាទក្រហមកម្ពុជា បន្ទាប់ពីបានឆ្លងកាត់ វគ្គបណ្តុះបណ្តាលជាមូលដ្ឋានរួចហើយ កាលពីដើមឆ្នាំ២០២២កន្លងទៅ ។ ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់...