បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅព្រឹកថ្ងៃព្រហស្បតិនេះ បានឲ្យដឹងថានាយករដ្ឋមន្ត្រីស៊ុយអែត លោកស្រី Magdalena Andersson បានប្រកាសលាលែងពីតំណែង របស់លោកស្រីហើយ កាលពីថ្ងៃពុធម្សិលមិញនេះ។ លោកស្រី Andersson ក៏ជាមេដឹកនាំ នៃបក្សកាន់អំណាច Social Democratic ផងនោះបានប្រកាសចេញពីតំណែង នៅក្រោយពេលដែលបាន ទទួលស្គាល់បរាជ័យ ការបោះឆ្នោតកាលពីថ្ងៃអាទិត្យ។ លោកស្រីបានបញ្ជាក់ថា នឹងបញ្ជូនលិខិតលាលែងតំណែង...
អង់គ្លេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ថា មនុស្សរាប់ពាន់នាក់ កំពុងតម្រង់ជួរ តាមដងផ្លូវជុំវិញវិមាន Buckingham សម្រាប់ដង្ហែដែលកំពុងយកមឈូស របស់ព្រះមហាក្សត្រិយានី ទៅកាន់សាល Westminster ។ ព្រះអង្គម្ចាស់ William និង Harry រួមជាមួយព្រះរាជា Charles III...
កំពង់ចាម៖ សាខាកាកបាទក្រហម ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ នៅសាលសន្និសីទ សាលាខេត្តកំពង់ចាម ត្រូវបានក្រុមប្រតិបត្តិសាខា រៀបចំពិធីសំណេះសំណាល និងបំពាក់កន្សែង ជូនយុវសិស្ស ចំនួន ២០០នាក់ ដើម្បីបំពេញសិទ្ធិ ជាយុវជនកាកបាទក្រហមកម្ពុជា បន្ទាប់ពីបានឆ្លងកាត់ វគ្គបណ្តុះបណ្តាលជាមូលដ្ឋានរួចហើយ កាលពីដើមឆ្នាំ២០២២កន្លងទៅ ។ ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់...
ភ្នំពេញ៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃកម្ពុជា មានជំនឿថា ឯកអគ្គរដ្ឋទូតបេឡារុស ទើបតែងតាំងថ្មីប្រចាំកម្ពុជា នឹងខិតខំរួមចំណែក ពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ នាឱកាសអនុញ្ញាតឱ្យលោក Uladzimir BARAVIKOU ឯកអគ្គរដ្ឋទូតបេឡារុស ទើបតែងតាំងថ្មី ប្រចាំកម្ពុជាចូលជួបជូនសារតាំង នាថ្ងៃទី១៥ ខែកញ្ញា...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចបញ្ចេញរឿងសម្ងាត់ របស់សម្តេចប្រមាណ ជា៧០-៨០ភាគរយ នៅក្នុងសៀវភៅមួយក្បាល ដែលសរសេររៀបរាប់អំពីសម្តេច ដែលមនុស្សភាគច្រើនមិនបានដឹង។ សៀវភៅសម្តេចបញ្ចេញជាសាធារណៈ ក្នុងបណ្តាញសង្គមហ្វេសប៊ុក អមដោយសំណេរខ្លីល្មម នាថ្ងៃ១៥ កញ្ញានោះ មានចំណងជើងថា “សម្តេចតេជោ ហ៊ុន សែន អ្នកគូសវាស ជោគវាសនាកម្ពុជា”...
ភ្នំពេញ៖ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ប.ស.ស. បានថ្លែងថាៈ ការបន្តអនុស្សរណៈ នៃការយោគយល់គ្នា រវាងអង្គភាពធានារ៉ាប់រងសុខភាពជាតិ (NHIS) នៃសាធារណរដ្ឋកូរ៉េ ជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃព្រះរាជាណាចក្រកម្ពុជា...
ចាប់ពីថ្ងៃនេះតទៅ អតិថិជនរបស់ស្រាបៀរ កម្ពុជាទាំងអស់នឹងមានឱកាសឈ្នះប្រាក់សុទ្ធ ២០ លានរៀល និង១០ លានរៀលដោយគ្រាន់តែជាវស្រាបៀរ កម្ពុជាទាំង៣ប្រភេទចាប់ពី២៥កេសឡើងទៅ សម្រាប់ទទួលភ្ញៀវក្នុងកម្មវិធីជួបជុំ ឬពិធីមង្គលផ្សេងៗ។ ក្នុងនោះ រាល់ការជាវស្រាបៀរ កម្ពុជា កំប៉ុងគ្មានរង្វាន់ ឬស្រាបៀរ កម្ពុជា ដប ឬស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វចាប់ពី ២៥ កេសឡើងទៅអតិថិជនទាំងអស់នឹងទទួលបានសន្លឹកឆ្នោតផ្សងសំណាងឈ្នះរង្វាន់ប្រាក់សុទ្ធ ២០ លានរៀលចំនួន ១០០ រង្វាន់ និង១០ លានរៀលចំនួន ២០០ រង្វាន់ក្នុងកម្មវិធីចាប់ឆ្នោតដែលនឹងត្រូវធ្វើឡើងចំនួន ៣ លើកផ្សេងគ្នា។ ...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នំា២០២២ បានដឹកនំាក្រុមការងារ បំពេញទស្សនៈកិច្ចសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ការងារ នៅក្រុមហ៊ុន Thai Agro Exchange Co., Ltd ដែលគ្រប់គ្រងផ្សារបោះដុំ ផលិតផលកសិកម្ម...
ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាឣគ្គនាយកនៃធនាគារឣភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំក្រុមការងារ ធ្វើទស្សនកិច្ចសិក្សានៅក្រុមហ៊ុន Sumipol Corporation Limited ពាក់ព័ន្ធនឹងការឣនុវត្តកម្មវិធីកសិកម្មឆ្លាតវៃដែលភ្ជាប់តួឣង្គក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម តាមរយៈថ្នាលបច្ចេកវិទ្យា នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ។ ថ្នាលបច្ចេកវិទ្យានេះ បានជួយសម្រួលដល់កសិករថៃតភ្ជាប់ទីផ្សារក្នុងប្រព័ន្ធ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១៦នាក់ទៀត ខណៈ ជាសះស្បើយចំនួន១៩នាក់ និងស្លាប់គ្មាន។ គិតត្រឹមព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៧ ៧៣៥នាក់ អ្នកជាសះស្បើយចំនួន ១៣៤ ៦០៩នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕