ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា ពិភពលោកកំពុងប្រឈមមុខនឹងទសវត្សរ៍ ដ៏គ្រោះថ្នាក់បំផុតចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក ខណៈដែលលោកបានចោទប្រកាន់លោកខាងលិចថា បានព្យាយាមលុបប្រទេសរុស្ស៊ី “ចេញពីមុខផែនទីនយោបាយ”។ នៅក្នុងទិដ្ឋភាពទូលំទូលាយប្រឆាំង នឹងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលលោកបានចោទប្រកាន់ពីបទញុះញង់ឱ្យមានជម្លោះក្នុងប្រទេសអ៊ុយក្រែន លោក ពូទីន បានឲ្យដឹងថា លោកខាងលិច កំពុងលេងអ្វីដែលលោក ចាត់ទុកជាល្បែងភូមិសាស្ត្រនយោបាយដ៏គ្រោះថ្នាក់ បង្ហូរឈាម និងកខ្វក់ដែលកំពុងសាបព្រួស ភាពវឹកវរជុំវិញពិភពលោក។...
ព្រះសីហនុ៖ ក្រុមហ៊ុន GTVC SPEEDBOAT CAMBODIA របស់លោកឧកញ៉ា ទៀ វិចិត្រ បានដាក់ឲ្យដំណើរការបន្ថែម អូបរ័ប្រណីត ទំនើបៗ លឿនរហ័ស និងបំពាក់ឧបករណ៍ការពារសុវត្ថិភាព ដែលជាប្រភេទអូបរ័ល្បឿនលឿនបង្កលក្ខណៈងាយស្រួល និងផ្តល់ទំនុកចិត្តដល់អតិថិជន ដែលធ្វើដំណើរកម្សាន្តតាមកោះឬដំណើរកម្សាន្តផ្លូវសមុទ្រ។ បើតាមព័ត៌មានពីក្រុមហ៊ុន GTVC SPEEDBOAT CAMBODIA ឲ្យដឹងថា បច្ចុប្បន្ននេះ ការផ្តល់សេវាកម្មផ្សេងៗពីក្រុមហ៊ុនរួមមាន៖ -អូបរ័ជួលឯកជនទៅតាមបណ្តា កោះនៅក្នុងខេត្តព្រះសីហនុ ។ -ត្រឹមតែ ២ទៅ៣នាទីប៉ុណ្ណោះ អតិថិជនអាចទិញសំបុត្រទៅលេងកោះនានា បានយ៉ាងងាយ ក្នុងនោះសំបុត្រអូបរ័ទៅមក កោះរ៉ុង ឆ្នេរឡុងសិត កោះរ៉ុងសន្លឹម ឆ្នេរ២៣ ជាដើម។ -ម៉ោងចេញដំណេីរ 09:00ព្រឹក,12:00ថ្ងៃត្រង់,03:00រសៀល ឬទំនាក់ទំនងលេខ +(855) 069 221 234, +(855) 070 221 234, +(855) 017 338 821, +(855) 071 912...
ភ្នំពេញ៖ លោកបណ្ឌិត ឡី សុភាព ប្រធានសមាគមសម្ពន្ធភាព អង្គការ-សមាគម និងវិស័យឯកជននៅកម្ពុជា និងជាប្រធានសមាគម សហព័ន្ធវិនិយោគិនកម្ពុជា បានជម្រុញឲ្យសមាជិក-សមាជិកា សមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា រៀបចំផែនការច្បាស់លាស់ ធ្វើការផ្សព្វផ្សាយ ពិគ្រោះយោបល់ដីធ្លី ទូទាំងរាជធានីខេត្ត ទៅដល់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយជនរងគ្រោះក្នុងវិស័យនេះ ។ ថ្លែងក្នុងឱកាសជួបចំណេះសំណាល និងអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ សមាជិក...
ភ្នំពេញ៖ លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជានាយកវិទ្យាស្ថានអាជីវកម្មអន្តរជាតិ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ បានប្រគល់វិញ្ញាបនបត្រវិជ្ជាជីវៈ ជូនសិក្ខាកាមប្រមាណជាង២០០នាក់ ដែលបានបញ្ចប់ការសិក្សា នៅវិទ្យាស្ថានអាជីវកម្មអន្តរជាតិ នៅភោជនីយដ្ឋាន The Grand Terrace ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នាឱកាសនោះ លោកបណ្ឌិតបានផ្ដាំផ្ញើទៅកាន់សិក្ខាកាម ដែលទើបបញ្ចប់ការសិក្សាថ្មីនោះ នូវទិសស្លោកសំខាន់មួយថា «ចូលដើម្បីរៀន ចេញដើម្បីបម្រើ»។ ពាក្យស្លោកនេះ លោកចង់បានន័យថា ប្រសិនបើដាក់ខ្លួនចូលរៀនហើយ គឺត្រូវតែខិតខំសិក្សារៀនសូត្រ ឈ្វេងយល់ និងស្វែងយល់នូវចំណេះជំនាញ ដែលខ្លួនរៀននោះឱ្យបានជាក់ច្បាស់ប្រាកដ ដើម្បីប្រើប្រាស់ឱ្យបានត្រឹមត្រូវនៅពេលទៅប្រកបការងារ ឬមុខរបររបស់ខ្លួន។ នោះពេលរៀនចប់ ហើយចេញទៅប្រកបការងារ និងមុខរបរនានា គឺត្រូវតែមានភាពសុចរិត គោរពច្បាប់ ដើម្បីបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិ។ លោក ឡី សុភាព បានលើកឡើងពីគោលនយោបាយជាតិ ស្ដីពីការអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈហៅកាត់ TVET និងគោលនយោបាយជាតិ សម្រាប់ការសិក្សាពេញមួយជីវិត។ លោកក៏បានលើកទឹកចិត្ត ដល់សិក្ខាកាមត្រូវខិតខំអភិវឌ្ឍជំនាញរបស់ខ្លួន «មនុស្សម្នាក់ ជំនាញមួយ» ដើម្បីពង្រីកជីវភាពរស់នៅ និងជួយកសាងកម្លាំងអភិវឌ្ឍជាតិផងដែរ។ លោកក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ថា ជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាចំណេះដឹងគ្រឹះមួយដែលមិនអាចខ្វះបាន។ វិញ្ញាបនបត្រវិជ្ជាជីវៈនាពេលនេះ មានតម្លៃអាចយកទៅបញ្ជាក់បាននៅគ្រប់កន្លែងទាំងអស់។ នេះជាចំណុចមួយដែលរាជរដ្ឋាភិបាលបានលើកទឹកចិត្តនូវគោលនយោបាយជាតិសម្រាប់ការសិក្សាពេញមួយជីវិត។ លោកបានអំពាវនាវ ដល់សិក្ខាកាមដែលថ្ងៃក្រោយ អាចក្លាយជាធុរកិច្ចជន ពាណិជ្ជករ អាជីវករ គឺត្រូវប្រកាន់ខ្ជាប់នូវត្រឹមត្រូវច្បាស់លាស់ និងមានចំណេះជំនាញវិជ្ជាជីវៈ ជាពិសេសក្រមសីលធម៌ ដើម្បីមុខរបរ ការងារអាចរីកចម្រើនទៅបាន។ លោក ឡី សុភាព ក៏បានផ្តាំផ្ញើដល់សិក្ខាកាម ទាំងជាង២០០នាក់នោះថា ក្នុងនាមជាថ្នាក់ដឹកនាំត្រូវមើលមនុស្សឱ្យបានត្រឹមត្រូវ ហើយត្រូវជ្រើសរើសមនុស្ស ដោយប្រើគន្លឹះ៤ និងគន្លឹះ៣ ដែលសំដៅដល់មនុស្សដែលមានឆន្ទៈ វីរិយៈ ចិត្តៈនិងវិមង្សា ខណៈគន្លឹះ៣សំដៅដល់សច្ចៈ ខន្តី និងកត្តញ្ញូតា ជាពិសេសត្រូវមានព្រហ្មវិហាធម៌ក្នុងខ្លួនជាចាំបាច់ គឺមេត្តាករុណា មុទិតា និងឧបេក្ខា។ លោកនាយកវិទ្យាស្ថានបានណែនាំឱ្យសិក្ខាកាមទាំងឡាយត្រូវចេះចងជារចនាសម្ពន្ធ និងត្រូវជួយគ្នាទៅវិញទៅមកដើម្បីការរីកចម្រើនក្នុងអាជីវកម្ម និងការងារទាំងអស់គ្នា៕
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២២ នេះ បានដឹកនាំក្រុមការងារ មន្ត្រីពាក់ព័ន្ធចុះពិនិត្យវឌ្ឍនភាព ការសាងសង់ផ្លូវមួយខ្សែប្រវែង ជាង ១៣ គីឡូម៉ែត្រ ស្ថិតក្នុងឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ។ ...
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងជាប្រធានគណៈកម្មាធិការសម្របសម្រួល រដ្ឋាភិបាលកម្ពុជា-ចិន សូមចូលរួមអបអរសាទរ ជាមួយប្រជាជនចិន ក្នុងការដែលលោក Xi Jinping ត្រូវបានបក្សកម្មុយនីស្តចិន ផ្តល់ការទុកចិត្តឲ្យបន្តដឹកនាំ ក្នុងអាណត្តិថ្មីបន្តទៀត ដោយលោក ជឿជាក់ថា ក្រោមការដឹកនាំរបស់លោក Xi Jinping ប្រជាជនចិន នឹងកាន់តែមានការរីកចម្រើន ទទួលបានការគោរពខ្លាំងក្លាថែមទៀត ពីពិភពលោក។...
នៅថ្ងៃទី២២ខែតុលាឆ្នាំ២០២២ សមាជកុម្មុយនីស្តចិន លើកទី២០ បានពិនិត្យពិភាក្សានិងអនុម័តជាឯកច្ឆន្ទលើ «សេចក្តីព្រាងច្បាប់ស្តីពីការធ្វើវិសោធនកម្ម លក្ខនិ្តកៈបក្សកុម្មុយនីស្តចិន» ដែលលើកឡើងដោយ គណៈកម្មាធិការមជ្ឈិមបក្សអាណត្ដិទី១៩ ។“ សមាជបានឯកភាពគ្នាថា និងដាក់បញ្ចូលខ្លឹមសារស្តីពីការអភិវឌ្ឍថ្មី នៃគំនិតសង្គមនិយម ប្រកបដោយលក្ខណៈពិសេសចិន ក្នុងយុគសម័យថ្មីរបស់លោក Xi Jinping តាំងពីសមាជបក្សកុម្មុយនីស្តចិន លើកទី១៩មក ទៅក្នុងលក្ខន្តិកៈបក្ស ។” ត្រូវអនុវត្តដោយគ្រប់ជ្រុងជ្រោយ នូវគំនិតសង្គមនិយម...
ភ្នំពេញ៖ ដើម្បីអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ១ តុលា ឆ្នាំ២០២២ និងជាការបង្ហាញនូវការយកចិត្តទុកដាក់ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ចំពោះសុខទុក្ខរបស់មនុស្សចាស់ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញ បានជួបជុំសំណេះសំណាល ជាមួយលោកយាយលោកតា...
បរទេស៖ អតីតប្រធានាធិបតីរុស្សីលោក Dmitry Medvedev កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការលើកឡើងថា រុស្សីកំពុងតែធ្វើពង្រឹងនិងបង្កើនក្បាលគ្រាប់ និងអាវុធរបស់ខ្លួនជាច្រើនទៀត បូករួមទាំងរថក្រោះ មីស៊ីល ដ្រូន និងគ្រាប់កាំភ្លើងគ្រប់ធុនផងដែរ។ សេចក្តីថ្លែងការណ៍របស់គាត់បានធ្វើឡើង បន្ទាប់ពីអតីតប្រធានាធិបតីរូបនេះ បានធ្វើដំណើរទៅទស្សនកិច្ចសិក្សា ជាមួយនឹងរោងចក្រផលិតអាវុធ និងធំជាងគេបំផុតមួយរបស់ប្រទេសរុស្សី និងក៏ជារោងចក្រផលិតរថក្រោះរបស់រុស្សីផងដែរគឺ Uralvagonzavod។ លោក Medvedev ដែលបច្ចុប្បន្នកំពុងបម្រើការងារ...