បរទេស៖ តុលាការនៅទីក្រុងគៀវបានបញ្ជាឱ្យឃុំខ្លួនបណ្តោះអាសន្ន ប្រធានក្រុមហ៊ុន Motor Sich ដែលជាក្រុមហ៊ុនអ៊ុយក្រែនដែលផលិតម៉ាស៊ីនយន្តហោះ ដោយចោទប្រកាន់ពីបទក្បត់ជាតិ។ លោក Vyacheslav Boguslaev ដែលកាន់តំណែងជាវីរៈបុរសនៃអ៊ុយក្រែនសម្រាប់ស្នាដៃរបស់លោក បានហៅការចាប់ខ្លួននេះថាជាការយល់ច្រឡំ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Boguslaev និង Oleg...
បរទេស៖ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍នៅថ្ងៃអង្គារ ដោយដកស្រង់សម្តីមន្ត្រីអនាមិកពីរនាក់ថា សហរដ្ឋអាមេរិកអាចនឹងបញ្ជូនកាំជ្រួចដែលមានអាយុកាលរាប់ទសវត្សរ៍ ដែលយោធារបស់ខ្លួន លែងប្រើទៅឱ្យអ៊ុយក្រែន ដើម្បីផ្តល់ការការពារដែនអាកាសប្រឆាំងនឹងមីស៊ីលរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រព័ន្ធមីស៊ីល MIM-23 Hawk ត្រូវបានណែនាំឱ្យប្រើប្រាស់នៅឆ្នាំ ១៩៦០ ទោះបីជាវាត្រូវបានកែកុនធ្វើឱ្យប្រសើរឡើងជាច្រើនដងក៏ដោយ។ យោងតាមទីភ្នាក់ងារព័ត៌មាន...
ភ្នំពេញ៖ លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ បានជំរុញដល់អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ខ្ពស់និងម៉ឺងម៉ាត់ លើការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈ តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីសម្រួលដល់ការធ្វើចរាចររបស់ប្រជាពលរដ្ឋ ហើយក៏ដើម្បីជាការលើកកំពស់សោភ័ណភាព រាជធានីភ្នំពេញឲ្យកាន់តែមានភាពស្រស់ស្អាត និងទាក់ទាញផងដែរ។ ការជំរុញបែបនេះ ធ្វើឡើងឡើងក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យវឌ្ឍនភាព ការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្ដតាមដានជាប្រចាំនូវស្ថានភាពនៃជំងឺកូវីដ-១៩ ដើម្បីត្រៀមដាក់ចេញវិធានការថ្មីៗបន្ថែមទៀត សំដៅស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រាជរដ្ឋាភិបាល នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា «រាជរដ្ឋាភិបាល នឹងបន្តតាមដានជាប្រចាំ នូវស្ថានភាពនៃជំងឺកូវីដ-១៩ លើស្ថានភាពសង្គម-សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងក្របខណ្ឌសកល, តំបន់ និងក្នុងប្រទេស ដើម្បីពិនិត្យ...
ម៉ូស្គូ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី បានអះអាងកាលពីថ្ងៃចន្ទថា អ៊ុយក្រែនបានវាយប្រហារ រោងចក្រវារីអគ្គិសនី Kakhovka (HPP) ដោយ HIMARS (ប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តខ្ពស់) និងមីស៊ីល Alder ជាច្រើនគ្រាប់ទៀត។ អ្នកនាំពាក្យសេវាសង្គ្រោះបន្ទាន់ ត្រូវបានដកស្រង់សម្តី ដោយសារព័ត៌មានជាច្រើន ដែលលើកឡើងថា ទាហានអ៊ុយក្រែន បានបាញ់មីស៊ីល HIMARS និង Alder...
សេអ៊ូល៖ កប៉ាល់កងទ័ពជើងទឹកកូរ៉េខាងជើង និងកូរ៉េខាងត្បូង បានបាញ់គ្រាប់រ៉ុក្កែត និងកាំភ្លើងដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានចោទប្រកាន់កប៉ាល់ របស់កូរ៉េខាងត្បូងថា បានវង្វេងចូលទៅក្នុងដែនទឹករបស់ខ្លួន។ ព្រំដែនរវាងប្រទេសទាំងពីរ ត្រូវបានគេចាត់ទុក ជាយូរមកហើយថា ជាចំណុចគ្រោះថ្នាក់បំផុតមួយ ក្នុងពិភពលោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន TheNational។ កងទ័ពរាប់រយពាន់នាក់ និងអាវុធធំរាប់ម៉ឺនដើម ត្រូវបានជាប់គាំង នៅក្នុងការប្រឈមមុខដាក់គ្នា ជាច្រើនទសវត្សរ៍...
តូក្យូ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជប៉ុន លោក Daishiro Yamagiwa បានឲ្យដឹងនៅថ្ងៃចន្ទនេះថា លោកនឹងចុះចេញពីដំណែង ចំពោះការខកខាន មិនបានពន្យល់ពីទំនាក់ទំនងរបស់លោក ជាមួយក្រុមជំនុំបង្រួបបង្រួម ដោយក្លាយជាសមាជិក គណៈរដ្ឋមន្ត្រីដំបូងគេ ដែលលាលែងពីតំណែង ក្រោមរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី ហ្វូមីអូ គីស៊ីដា ។ ការលាលែងពីតំណែងនេះគ្រោង នឹងដោះស្រាយវិបត្តិមួយទៀត ចំពោះលោក គីស៊ីដា ដែលបានចូលកាន់តំណែង...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការបានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ឲ្យដឹងថា ប្រទេសរបស់លោក បានទទួលសាររបស់សហរដ្ឋអាមេរិក ដែលបង្ហាញពីការប្រញាប់ប្រញាល់ របស់អាមេរិក ក្នុងការឈានដល់ កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយអ៊ីរ៉ង់។ លោក Hossein Amir-Abdollahian បានលើកឡើងថា “កាលពីបីថ្ងៃមុន យើងបានទទួលសារពីសហរដ្ឋអាមេរិក ហើយបានប្រាប់ពួកគេថា ការចោទប្រកាន់របស់ទីភ្នាក់ងារ ថាមពលអាតូមិកអន្តរជាតិ...
បរទេស៖ សហរដ្ឋអាមេរិក អង់គ្លេស និងបារាំង កាលពីថ្ងៃអាទិត្យបានរួមគ្នាច្រានចោល ការអះអាងរបស់រុស្ស៊ី ដែលថាអ៊ុយក្រែនកំពុងរៀបចំប្រើគ្រាប់បែកវិទ្យុសកម្ម ហើយបានព្រមានក្រុងម៉ូស្គូ កុំឱ្យប្រើលេសណាមួយ សម្រាប់ការបង្កើនជម្លោះ។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានធ្វើការចោទប្រកាន់អំពីការវាយប្រហារ...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu កាលពីថ្ងៃអាទិត្យបានធ្វើការហៅទូរស័ព្ទដ៏កម្រជាមួយសមភាគីណាតូ ដោយបានពិភាក្សាអំពីអ៊ុយក្រែន។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមក្រសួងការពារជាតិរុស្ស៊ីថា “ស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែនដែលមាននិន្នាការស្ថិរភាពឆ្ពោះទៅរកការកើនឡើងបន្ថែមទៀតដែលមិនអាចគ្រប់គ្រងបានត្រូវបានពិភាក្សា” ដោយលោក Shoigu និងរដ្ឋមន្ត្រីការពារជាតិបារាំង Sebastien Lecornu ។...