តៃប៉ិ៖ ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បានឲ្យដឹងថា លោកស្រី ប្តេជ្ញាបង្កើនសមត្ថភាពការពារដែនកោះ ដែលគ្រប់គ្រងដោយខ្លួនឯង ប៉ុន្តែការប្រឈមមុខដាក់អាវុធជាមួយចិនគឺ “មិនមែនជាជម្រើស” ឡើយ ទោះបីជាភាពតានតឹងកើនឡើង នៅក្នុងទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្រក៏ដោយ។ នៅក្នុងសុន្ទរកថាមួយ ដើម្បីប្រារព្ធខួបលើកទី១១១ នៃការបង្កើតសាធារណរដ្ឋចិន ដូចដែលតៃវ៉ាន់ហៅខ្លួនឯងនោះ លោកស្រី Tsai បានលើកឡើងថា រដ្ឋបាលរបស់លោកស្រី មានឆន្ទៈក្នុងការធ្វើការជាមួយទីក្រុងប៉េកាំង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ការរៀបចំថតចម្រៀងនិងសាច់ រឿង «ជីវិតក្មេងវត្ត» គឺមិនបានប្រើប្រាស់ថវិការដ្ឋ សូម្បីតែមួយសេន ខណៈសាច់រឿងត្រូវត្រៀមបម្រុងថវិកា ចំនួន៦លានដុល្លារសម្រាប់បញ្ចប់។ ការចេញមកអះអាងរបស់សម្ដេចតេជោ ហ៊ុន សែន បែបនេះ ធ្វើឡើងបន្ទាប់ពីមានការរិះគន់ មិនសំចៃមាត់ ពីសំណាក់ក្រុមប្រឆាំង រួមមានទាំងព្រះសង្ឃផង លើការតាក់តែងនិពន្ធ...
កំពង់ចាម ៖ ឆ្លើយតបទៅនឹងសមាជិកក្រុមប្រឹក្សាខេត្ត ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៤១ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្ត កំពង់ចាមនៅព្រឹកថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២២ នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ផ្លូវដែលរងការខូចខាត ដោយជំនន់ទឹកភ្លៀង លោក...
ជុំវិញរឿងដែល “អង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តដែលជាក្រុមគេស្គាល់ថា ជាOPEC+” សម្រេចចិត្តកាត់បន្ថយបរិមាណ ផលិតប្រេងឆៅប្រចាំថ្ងៃ គិតជាមធ្យមចំនួន២លានធុង ចាប់ពីខែវិចិ្ឆកាខាងមុខនេះ សហរដ្ឋអាមេរិក បានមានប្រតិកម្មយ៉ាងខ្លាំង ក្នុងប៉ុន្មានថ្ងៃកន្លងទៅនេះ ។ ដើមឡើយ រដ្ឋាភិបាលរបស់លោក Joe Biden សង្ឃឹមថា ប្រទេសផលិតប្រេងសំខាន់ៗ នៃមជ្ឈិមបូព៌ាអាចបង្កើនបរិមាណផលិតប្រេង ដើម្បីទប់ទល់នឹងតម្លៃប្រេង និងជួយសហរដ្ឋអាមេរិក...
លោក Xi Jinpingប្រធានរដ្ឋចិន បានបញ្ជាក់ថា ទំនើបកម្មរបស់ប្រទេសចិន គឺ”ទំនើបកម្មលើមាគ៌ា នៃការអភិវឌ្ឍន៍ដោយសន្តិវិធី”។ ខុសពីច្បាប់នៃព្រៃដែលថា អ្នកខ្លាំងគ្រប់គ្រងពិភពលោក និងល្បែងផលបូកសូន្យ(Zero-sum game) របស់បណ្តាប្រទេសលោកខាងលិច ដែលបានអនុវត្តយ៉ាងយូរ ក្នុងដំណើរការទំនើបកម្ម ការអភិវឌ្ឍន៍ដោយសន្តិវិធី គឺជាលក្ខណៈសំខាន់ នៃទំនើបកម្មបែបផែនចិន។ នៅក្នុងដំណើរការអភិវឌ្ឍទំនើបកម្មប្រទេសចិន តែងតែប្រកាន់ខ្ជាប់ នូវពាក្យសន្យាដ៏ម៉ឹងម៉ាត់ថា មិនធ្វើអនុត្តរភាព មិនធ្វើការពង្រីកដែនដីធំ...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មបានប្រកាសថា ប្រេងសាំងចាប់ពីថ្ងៃទី១១-២០ ខែតុលា ឆ្នាំ២០២២ មានតម្លៃ ៤ ២៥០រៀល តម្លៃដដែល បើធៀប នឹង១០ថ្ងៃមុន ខណៈម៉ាស៊ូតតម្លៃ ៥ ១៥០រៀល ឡើង៤៥០រៀល៕
ភ្នំពេញ៖ ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ជំហរ មិនគាំទ្រឲ្យមានការឈ្លានពាន យកទឹកដីអ៊ុយក្រែន ពីសំណាក់ ប្រទេសរុស្ស៊ីនោះទេ ដែលសម្ដេចបានលើកឡើងថា ស.វទី២១ហើយ ប្រទេសមួយដើរយកដីគេ មិនមែនជារឿងត្រឹមត្រូវនោះទេ។ ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បែបនេះ ស្របពេលភាពតានតឹង នៃប្រទេសទាំងពីរ (រុស្ស៊ី-អ៊ុយក្រែន)...
ភ្នំពេញ៖ លោក ម៉េង ហុង អគ្គនាយករង ប.ស.ស. បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យទៅលើលទ្ធផលការងារសម្រេចបានប្រចាំខែ ក៏ដូចជាបញ្ហាប្រឈមនានា និងទិសដៅការងារបន្ត របស់នាយកដ្ឋានសេវាមូលដ្ឋានសុខាភិបាល ដើម្បីពិនិត្យ និងពង្រឹងបន្ថែមក្នុងការផ្តល់សេវាឱ្យបានទាន់ពេលវេលា ទៅកាន់សមាជិក ប.ស.ស. ពាក់ព័ន្ធទៅនឹងការប្រើប្រាស់ និងទទួលសេវានៅតាមមូលដ្ឋានសុខាភិបាលដែលជាដៃគូ ក៏ដូចជាការងារកិច្ចសហការជាមួយគ្រប់មូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀង ជាមួយ ប.ស.ស.។ លោកអគ្គនាយករង...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ទៅលេងកំសាន្ត ក្នុងក្រុងព្រះសីហនុ នាចុងសប្ដាហ៍ថ្ងៃសៅ និងអាទិត្យ មានចំនួនប្រមាណ ១១ ០០០០នាក់។ រដ្ឋបាលខេត្តអះអាងថា កំណើនភ្ញៀវទេសចរនេះ ក្រោយមានការដាក់ឱ្យដំណើរការ សាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេល០១ខែចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១...
បរទេស៖ សមាជិកពីរនាក់ នៃក្រុមប្រព័ន្ធផ្សព្វផ្សាយ CNN ត្រូវបានចាប់ខ្លួននៅខេត្ត Udon Thani នៅថ្ងៃអាទិត្យពីបទបំពាននៅកន្លែងកើតហេតុឧក្រិដ្ឋកម្ម នៃការសម្លាប់រង្គាលនៅមណ្ឌលថែទាំ Nong Bua Lamphu ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកយកព័ត៌មានជនជាតិអូស្ត្រាលីឈ្មោះ Anna...