ស្វាយរៀង ៖ ចោលស្ទើរភ្លើងម្នាក់ដាច់ចិត្ត ចេញលួចម៉ូតូរបស់ប្រជាពលរដ្ឋ ដោយសារអត់លុយបុណ្យភ្ជុំវេនទី៨ ត្រូវពលរដ្ឋនិងសមត្ថកិច្ច ពទ្ធ័ចាប់បានកាលពីវេលា ម៉ោង៨និង១៥នាទីនៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២២ នៅភូមិត្រពាំងស្មាច់ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថាមានករណីចោរកាច់សោម៉ូតូ របស់ពលរដ្ឋម្នាក់ឈ្មោះភី មានមុខទិញគោ លក់គោ រស់នៅភូមិ...
ភ្នំពេញ ៖ ក្រុមហ៊ុន ខេមប្រ៊ូវ រួមជាមួយនឹងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន រដ្ឋបាលរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរមូលដ្ឋាន ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានរៀបចំយុទ្ធនាការសម្អាតបរិស្ថាន ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នេះជាចលនាសម្អាតលើកទី ២ ក្នុងឆ្នាំ២០២២ ដែលក្រុមហ៊ុន ខេមប្រ៊ូវ...
ភ្នំពេញ៖ ក្រោយទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ សម្រាប់ព្រឹត្តិការណ៍ជិះកង់ប្រមាណ ២០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុ តាមផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដើម្បីឈ្វេងយល់ពីទីតាំងភូមិសាស្ត្រ និងសក្តានុពលផ្លូវល្បឿនលឿន ក៏ដូចជាភាពរីកចម្រើននៃប្រទេសកម្ពុជា ក៏ដូចជាដេីម្បីរឹតចំណងមិត្តភាពស ម្រាប់ក្រុមកីឡាជិះកង់កាលពីដេីមខែកន្លងមកនេះសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) នាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានរៀបចំពិធីជប់លៀង ដេីម្បីអបអរសាទរ ក៏ដូចជាការថ្លែងអំណរគុណដល់ក្រុមកីឡាករ រួមទាំងម្ចាស់ឧបត្ថម្ភទាំងអស់ ដែលបានធ្វើអោយកម្មវិធីជិះកង់នេះ ទទួលបានជោគជ័យជាអនេក។ ...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ថា កាលពីថ្ងៃសុក្រ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានចោទប្រកាន់រុស្ស៊ី ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមនៅភាគឦសាននៃប្រទេសអ៊ុយក្រែន ហើយបានថ្លែងថា វាលឿនពេកហើយក្នុងការនិយាយថា ជំនោរនៃសង្រ្គាមបានវិលត្រឡប់មកវិញនោះ បើទោះបីជាកងកម្លាំងរបស់លោកទទួលបានទឹកដីយ៉ាងឆាប់រហ័សក្នុងខែនេះក៏ដោយ ។ មេដឹកនាំអ៊ុយក្រែនក៏បានប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន Reuters...
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ថា ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសជប៉ុន បានព្រមាននៅថ្ងៃសៅរ៍នេះ អំពីហានិភ័យ “ដែលមិនធ្លាប់មានពីមុនមក” ពីព្យុះទីហ្វុង បង្កជា “គ្រោះថ្នាក់ខ្លាំង” ដែលកំពុងធ្វើដំណើរឆ្ពោះទៅកាន់កោះ Kyushu ភាគខាងត្បូង ដោយជំរុញឱ្យអ្នកស្រុកត្រូវជ្រកនៅទីសុវត្ថិភាពនៅមុនពេលព្យុះមកដល់ ។ ព្យុះទីហ្វុង Nanmadol...
អ៊ូបេគីស្ថាន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ថា កាលពីថ្ងៃសុក្រលោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែងប្រឆាំងនឹងការវាយលុករបស់អ៊ុយក្រែនដោយស្នាមញញឹម ប៉ុន្តែបានព្រមានថា រុស្ស៊ីនឹងឆ្លើយតបកាន់តែខ្លាំង ប្រសិនបើកងទ័ពរបស់ខ្លួនត្រូវបានដាក់សម្ពាធបន្ថែមទៀត។ ថ្លែងបន្ទាប់ពីកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃនៅទីក្រុង Samarkand របស់ប្រទេស Uzbek លោក ពូទីនបានចាត់ទុកការឈ្លានពាននេះជាជំហានចាំបាច់មួយដើម្បីការពារអ្វីដែលលោកបានលើកឡើងថា ជាផែនការរបស់លោកខាងលិចដើម្បីបំបែកប្រទេសរុស្ស៊ី...
ហាណូយ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ថា អាជ្ញាធរវៀតណាម បានចាប់ខ្លួនម្ចាស់ហាងខារ៉ាអូខេ១កន្លែងដែលអគ្គិភ័យបានសម្លាប់មនុស្សអស់ចំនួន៣២នាក់កាលពីដើមខែនេះ ប៉ូលិសបានឲ្យដឹងនៅថ្ងៃសៅរ៍នេះ ។ គួររំលឹកថា អគ្គិភ័យបានឆាបឆេះកន្លែងកម្សាន្ត៣ជាន់នៅខាងជើងមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងហូជីមិញកាលពី៩ថ្ងៃមុន។ ប៉ូលិសបានឲ្យដឹងថា មនុស្សចំនួន១៧នាក់បានរងរបួស ដោយជាច្រើននាក់បានរងរបួសបាក់ឆ្អឹង បន្ទាប់ពីអណ្តាតភ្លើងបានបង្ខំឱ្យពួកគេលោតពីលើដំបូលអគារ ។ ប៉ូលីសខេត្ត Binh Duong...
តូក្យូ៖ ប្រភពពីរដ្ឋាភិបាលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសជប៉ុន កំពុងពិចារណាសាងសង់ជំរកជម្លៀស សម្រាប់អ្នករស់នៅលើកោះដាច់ស្រយាលមួយនៅអូគីណាវ៉ា ក្នុងករណីមានឧប្បត្តិហេតុយោធានៅជិតខ្សែសង្វាក់កោះ Nansei ភាគនិរតីរបស់ប្រទេស ឬតៃវ៉ាន់។ តម្រូវការសម្រាប់ឧបករណ៍បែបនេះកើតឡើងនៅពេលដែលកងកម្លាំងស្វ័យការពាររបស់ប្រទេសជប៉ុនបាននិងកំពុងពង្រីកទំហំនៃការដាក់ពង្រាយនៅលើកោះដាច់ស្រយាលនៃខេត្តភាគខាងត្បូងដោយកោះ Yonaguni ស្ថិតនៅចម្ងាយប្រហែល ១១០គីឡូម៉ែត្រពីតៃវ៉ាន់ ចំពេលមានការកសាងយោធារបស់ចិន។ យោងតាមប្រភពបានឱ្យដឹងថា រដ្ឋាភិបាលជប៉ុនបានចាត់ទុកថា ចាំបាច់ត្រូវផ្តល់ទីជំរក ដោយហេតុថា មិនមានកន្លែងបែបនេះនៅលើកោះនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ ថ្មីៗនេះ ភាពតានតឹងបានកើនឡើងនៅជិតកោះតៃវ៉ាន់...
បរទេស៖ ច្បាប់ដែលស្នើឡើងដោយរដ្ឋាភិបាលនៅទីក្រុងគៀវនៅថ្ងៃសុក្រ នឹងឃើញជនជាតិអ៊ុយក្រែនមួយចំនួនដែលកាន់លិខិតឆ្លងដែនរុស្ស៊ី នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលវែង។ ឧបនាយករដ្ឋមន្ត្រី លោកស្រី Irina Vereshchuk បានទទូចថា វិធានការនេះមិនមែនសំដៅលើប្រជាជនអ៊ុយក្រែនធម្មតានោះទេ ប៉ុន្តែមន្ត្រីដែលធ្វើការជាមួយ “រដ្ឋសត្រូវ” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា សេចក្តីព្រាងច្បាប់នេះអំពាវនាវឱ្យមានការកាត់ទោសពី ១០ ទៅ...
ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សភ្នាក់ងារ ដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន និងក្រុមការងារសង្គ្រោះ របស់គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ ទៅទទួលយកបុរសម្នាក់ ដែលបានជួនគ្រោះថ្នាក់ថ្មបាក់សង្កត់ជើង បណ្តាលឲ្យបាក់ជើងខាងស្តាំ ពីកោះរ៉ុង មកកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ លោកឧកញ៉ា ទៀ វិចិត្រ...