គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ថា កាលពីថ្ងៃអង្គារ សហរដ្ឋអាមេរិក បានជំរុញឱ្យពលរដ្ឋរបស់ខ្លួន ចាកចេញពីទឹកដីអ៊ុយក្រែន ដោយបានលើកឡើងថា ខ្លួនជឿថា រុស្ស៊ីកំពុងរៀបចំកំណត់គោលដៅ លើហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិល និងរដ្ឋាភិបាលក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ខណៈដែលសង្រ្គាមឈានដល់រយៈពេល៦ខែ ។ គួរបញ្ជាក់ថា ការព្រមាននេះបានធ្វើឡើង បន្ទាប់ពីមានការហាមឃាត់ដោយរដ្ឋាភិបាលអ៊ុយក្រែន...
ភ្នំពេញ៖ សាធារណរដ្ឋកូរ៉េ នឹងជួយកម្ពុជាមានទាំងថវិកា ការបណ្តុះបណ្តាលជំនាញ និងចែករំលែកបទពិសោធន៍ការងារល្អៗមួយចំនួន លើផ្នែកស្តារនីតិសម្បទាទៅដល់កម្មករនិយោជិត ដែលទទួលរងនូវគ្រោះថ្នាក់ការងារ។ ការសន្យាបែបនេះពីភាគីកូរ៉េ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ រវាងលោក JAEKAP LEE អតីតរដ្ឋមន្រ្តីក្រសួងការងារ និងមុខរបរនៃសាធារណរដ្ឋកូរ៉េ និងបច្ចុប្បន្នជាអ្នកគ្រប់គ្រង គម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ ផ្នែកស្តារនីតិសម្បទានៅកម្ពុជា ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយបានចូលជួបសម្តែងការគួរសម ជាមួយលោក អ៉ិត សំហេង...
ពោធិសាត់ : ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកក្រគរ ឃាត់ខ្លួនរួមនិងម្សៅក្រាមពណ៌សថ្លា ចំនួន ២៦កញ្ចប់ សង្ស័យជាសារធាតុញៀនកាលពីថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២២ ស្ថិតនៅនឹងផ្ទះរបស់ជនសង្ស័យ ក្នុងភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិសាត់។ តាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលស្រុកក្រគរ បានអោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចនគរបាលស្រុក...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំដល់អភិបាលរងខណ្ឌ ដែលទើបតែងតាំងថ្មី ត្រូវបម្រើសេវាជូនប្រជាពលរដ្ឋឲ្យអស់ពីលទ្ធភាព ដើម្បីបង្កើនល្បឿនការផ្ដល់សេវាសាធារណៈ ជូនពួកគាត់កាន់តែល្អប្រសើរ ជាពិសេសបំពេញភាពស៊ីវិល័យតាមសេចក្តីត្រូវការ។ នេះជាការណែនាំរបស់អភិបាលរាជធានីភ្នំពេញ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង ខណ្ឌ នាយករដ្ឋបាល ក្នុងរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌនានា នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ម៉ប់...
យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Yair Lapid បានឲ្យដឹងថា អ៊ីស្រាអែល ប្រឆាំងនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលកំពុងចរចារវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោក នៅទីក្រុងវីយែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Lapid បានប្រាប់សន្និសីទព័ត៌មានសន្តិសុខ សម្រាប់សារព័ត៌មានបរទេសនៅឯការិយាល័យ នាយករដ្ឋមន្ត្រីក្នុងទីក្រុងយេរ៉ូសាឡឹមថា “កិច្ចព្រមព្រៀងដែលត្រូវបានពិភាក្សា ដោយមហាអំណាចពិភពលោក ហើយអ៊ីរ៉ង់ មិនអាចរារាំងអ៊ីរ៉ង់ពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរបានឡើយ។...
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២២នេះ បានប្រកាសសាលក្រម ផ្តន្ទាទោស បុរសជាប់ចោទម្នាក់ ដាក់គុកកំណត់៧ឆ្នាំ ជាប់ទាក់ទងនឹងការប្រើប្រាស់ និង ជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ កាលពីខែ កុម្ភៈ។ លោកលិ សុខា ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឱ្យដឹងថា ជនជាប់ចោទរូបនេះ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ប្រកាសរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃរដ្ឋបាលរាជធានី រដ្ឋបាលខេត្ត រដ្ឋបាលក្រុង រដ្ឋបាលស្រុក រដ្ឋបាលខណ្ឌ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៤ សីហា បានឲ្យដឹងថា ប្រកាសនេះ មានគោលបំណងកំណត់អំពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្រ្តី...
ភ្នំពេញ ៖ កម្ពុជាសម្រេចបោះផ្សាយ «លក់មូលបត្ររដ្ឋឆ្នាំ២០២២» ក្នុងទំហំទឹកប្រាក់ ១ ២១៩ ៥០០ ០០០ ០០០ រៀល ស្មើនឹង ៣០០លានដុល្លារ ខណៈការបោះផ្សាយលក់ចាប់ផ្ដើមពីខែកញ្ញា ឆ្នាំ២០២២ តទៅ៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្វាគមន៍ការិយាល័យពាណិជ្ជកម្ម នៅស្ថានទូតតួកគី និងសង្ឃឹមថា ការិយាល័យនេះ នឹងធ្វើការសិក្សាស្វែងយល់ រាល់កិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគ ដែលជាមូលដ្ឋានគ្រឹះនៃ កិច្ចសហប្រតិបត្តិការលើវិស័យដទៃទៀត ។ ការថ្លែងស្វាគមន៍របស់សម្ដេចតតេជោ ហ៊ុន សែន ធ្វើឡើងក្នុងជំនួបជាមួយ លោកស្រី...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន១៥នាក់ទៀត ខណៈ ជាសះស្បើយ ចំនួន៣៣នាក់ និងស្លាប់គ្មាន។ គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៧ ៤៩៧នាក់ អ្នកជាសះស្បើយចំនួន ១៣៤ ២៧៧នាក់ អ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕