បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះ បានសរសេរថារុស្សី តាមរយៈទីភ្នាក់ងារស៊ើបការសំងាត់ FSB ពិតជាបានរកឃើញថាហេតុការណ៍បំផ្ទុះស្លាប់កូនស្រី របស់លោក Alexander Dugin ដែលជាមនុស្សដ៏ជិតស្និទ្ធបំផុត ជាមួយនឹងលោកប្រធានាធិបតីរុស្សី Vladimir Putin នោះគឺជាផែនការរៀបចំរបស់អ៊ុយក្រែន។ FSB បានរកឃើញទៀតថា ផែនការនេះដំបូងឡើយ គឺមានគោលដៅទៅលើលោក Dugin ជាឪពុកប៉ុណ្ណោះ ពីព្រោះថាលោកត្រូវបានគេស្គាល់ថា គឺជាមនុស្សដ៏មានឥទ្ធិពល...
បរទេស៖ យោងតាមការអះអាងរបស់មន្ត្រីកំពូល របស់សហភាពអឹរ៉ុបលោក Josep Borrell កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថារដ្ឋមន្ត្រីនៃក្រសួងការពារជាតិ របស់ប្លុកអឺរ៉ុបនឹងធ្វើការពិភាក្សាគ្នា នៅក្នុងទីក្រុង Prague នាថ្ងៃទី២៩ខែសីហា ដើម្បីពិចារណាក្នុងការរៀបចំបេសកកម្មទ្រង់ទ្រាយធំ មួយហ្វឹកហាត់យោធាអ៊ុយក្រែន នៅតាមប្រទេសជិតខាង។ លោក Borrellបានថ្លែងបែបនេះថា៖ ខ្ញុំសង្ឃឹមយ៉ាងមុតម៉ាំងថា អឺរ៉ុបនឹងអនុម័តផែនការនេះហើយ ច្បាស់ណាស់វាគឺជាបេសកកម្មដ៏ធំមួយរបស់អឺរ៉ុបហើយទំហំរបស់វា គួរតែមានកម្រិតស្មើទៅនឹងស្ថានភាព នៃជម្លោះជាមួយនឹងរុស្សី។ លោកបន្តថា៖...
បរទេស៖ យោងតាមការចេញផ្សាយ របស់ rt.com កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថាលុយអឺរ៉ូ បានធ្លាក់ចុះក្រោម លុយដុល្លារជាលើកទី២ហើយ អស់រយៈពេលជាងមួយខែកន្លងមកនេះ ហើយវាបានបង្កការភ័យខ្លាច ចំពោះអ្នកវិនិយោគថាវិបត្តិសេដ្ឋកិច្ច នឹងកើតមានធ្ងន់ធ្ងរ នៅក្នុងប្លុកនេះជាមិនខាន។ លុយអឺរ៉ូបានធ្លាក់ចុះយ៉ាងខ្លាំង ទៅត្រឹម១អឺរ៉ូស្មើនឹង០,៩៩៣៥ដុល្លារ កាលពីពេលចុងក្រោយ គឺជាតួលេខទាបបំផុត មិនធ្លាប់មានរយៈពេលជាច្រើន ទសវត្សហើយក្រោយពេល ដែលវាមានតម្លៃស្មើនឹង ១,០៣ដុល្លារម្តងកាលពីដើមខែនិងស្មើនឹង១,១៥ដុល្លារ កាលពីខែកុម្ភៈ។ តាមរយៈការព្យាករណ៍ដោយ...
បរទេស៖ យោងតាមការប្រកាសអះអាង ដោយក្រសួងការបរទេស នៃរដ្ឋាភិបាលទីក្រុង Belgrade ប្រទេសស៊ែប៊ី កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថាគណនេយ្យចំនួន៧ របស់ទូតស៊ែប៊ី ព្រមទាំងទូតនៅអាមេរិកផង ត្រូវបានបិទដោយTwitter។ ក្រសួងក៏បានបន្តដែរថាបានដាក់ពាក្យស្នើសុំ ធ្វើការដំណើរការឡើងវិញ នូវគណនេយ្យទាំងអស់នោះហើយរិះគន់ចំៗ ថាគឺជាសកម្មភាពប្រឆាំងទៅនឹង ប្រជាធិបតេយ្យនៅក្នុងប្លុកអឺរ៉ុប ហើយក៏ជាសកម្មប្រឆាំង ទៅនឹងការបញ្ចេញមតិដោយសេរីភាពផង។ គួរឲ្យដឹងដែរថាស្ថានទូតទាំង៧នោះ មានដូចជាស្ថានទូតនៅអាមេនី នៅហ្គាណា នៅអ៊ីរ៉ង់...
បរទេស៖ ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic បាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងរក្សាសន្តិភាពរបស់អង្គការណាតូនៅកូសូវ៉ូគួរតែ “ធ្វើការងាររបស់ពួកគេ” ក្នុងការការពារជនជាតិភាគតិចស៊ែប៊ី បើមិនដូច្នេះទេ រដ្ឋាភិបាលទីក្រុងបែលក្រាដ នឹងធ្វើវាដោយឯកតោភាគី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថានៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយបន្ទាប់ពីជួបជាមួយភាគីកូសូវ៉ូ ស៊ែប៊ី សុន្ទរកថារបស់លោក Vucuc កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីការចរចារ...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានបន្តចុះជួប សហគមន៍កសិកម្មស្រូវសរីរាង្គ ចំនួន១០សហគមន៍ ដែលមកពីស្រុកចំនួន៤ ក្នុងខេត្តព្រះវិហារ រួមមាន ស្រុកគូលេន, ឆែប, សង្គមថ្មី និងជ័យសែន ដោយមានការចូលរួម ពីក្រុមហ៊ុនប្រមូលទិញស្រូវ (Signature of Asia) ដើម្បីស្វែងយល់ពីស្ថានភាពដាំដុះស្រូវសរីរាង្គ និងសិក្សាពីលទ្ធភាពផ្តល់ឥណទាន ដែលមានការប្រាក់ទាប ។ គួរអោយដឹងថា កម្មវិធីខាងលើនេះ ត្រូវបានធ្វើឡើង នៅស្រុក ឆែប ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២២។
ភ្នំពេញ៖ ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ នឹងសាងសង់ស្ពានអាកាសថ្មី ចំនួន ២ទីតាំងបន្ថែមទៀត នៅផ្លូវលេខ២៧១ ផ្លូវ២០០៤ និងផ្លូវ២០១១ ។ យោងតាមហ្វេសប៊ុក មន្ទីរសាធារណាការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី២២ សីហានេះ បានឲ្យដឹងថា ស្ពានអាកាសថ្មី ចំនួន...
ថ្ងៃទី ២១ ខែសីហា រថភ្លើងល្បឿនលឿនមួយក្រុម និងរថភ្លើងធ្វើតេស្តចម្រុះមួយគ្រឿង នៃផ្លូវដែកហ្សាការតា-បានឌុងដែលប្រទេសចិននាំចេញទៅឥណ្ឌូណេស៊ី ត្រូវបានដឹកចេញពីកំពង់ផែ Qingdao ប្រទេសចិន ទៅកាន់ឥណ្ឌូណេស៊ី ដែលជាសញ្ញាកត់សម្គាល់ថារថភ្លើងល្បៀនលឿនដែលចិន នាំចេញជាលើកដំបូង បានចាប់ផ្តើមដឹកជញ្ជូនជាផ្លូវការ។ តាមការផ្សាយដំណឹងបានឱ្យដឹងថា ផ្លូវដែកល្បឿនលឿនហ្សាការតា-បានឌុងជាគម្រោងនិមិត្តសញ្ញា នៃកិច្ចកសាង”ខ្សែក្រវាត់និងផ្លូវ” និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងឥណ្ឌូណេស៊ី ហើយក៏ជាគម្រោងសាងសង់នៅក្រៅប្រទេស នៃផ្លូវដែកល្បឿនលឿនចិនដែលសាងសង់ឡើងជាប្រព័ន្ធ និងមានលក្ខណៈពេញលេញផងដែរ។ ផ្លូវដែកល្បឿនលឿនហ្សាការតា-បានឌុង...
នៅវេលាម៉ោង០៨និង៤៥នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ មានប្រជាពលរដ្ឋផ្តល់ព័ត៌មាន តាមរយៈលេខទូរសព្ទ១២៩១ របស់មណ្ឌលបញ្ជាប្រតិបត្តិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយបានរាយការណ៍ថា បានប្រទះឃើញកុមារវង្វេងឪពុកម្តាយ ម្នាក់ នៅចំណុចផ្លូវ៣៧១ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស...
ភ្នំពេញ៖ ជាប្រវត្តិសាស្រ្តថ្មីមួយទៀតហើយ សម្រាប់ឆ្នាំ២០២៣នេះ គឺកម្ពុជានឹងធ្វើម្ចាស់ផ្ទះ កម្មវិធីប្រកួតរ៉ូបូតជាលក្ខណៈអន្តរជាតិធំបំផុតនៅអាស៊ី ស្របពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមផងដែរ។ នេះបើតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិ។ កម្មវិធីប្រកួតប្រជែងរ៉ូបូត ABU Robocon 2023គឺជាការប្រកួតប្រជែងរ៉ូបូត ផលិតចេញពីនិស្សិតផ្ទាល់ យកមកប្រកួតប្រជែងគ្នា ទៅតាមវិញ្ញាសាខុសៗគ្នា។ ឆ្នាំ២០២៣ កម្ពុជា នឹងជ្រើសរើសវិញ្ញាសា «រ៉ូបូត បាចផ្កាលើប្រាសាទអង្គរវត្ត ឬរ៉ូបូតយកកងគប់លើបង្គោល» ដែលបំប្លែងចេញពីការបញ្ចូលគ្នារវាង របាំជូនពរ...