ព័ត៌មានជាតិ

គណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង តែងតាំង សមាសភាព ក្រុមការងារ ប្រចាំស្រុកព្រះស្ដេច ៤រូបបន្ថែមទៀត

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង បានចេញសេចក្ដីសម្រេច កែសម្រួលភារកិច្ច និងតែងតាំងបំពេញបន្ថែមសមាភាព ក្រុមការងារគណបក្សប្រជាជនកម្ពុជា ប្រចាំស្រុកព្រះស្ដេច ចំនួន៤នាក់បន្ថែមទៀត ដើម្បីបំរើការងារជូនដល់បងប្អូនប្រជាពលរដ្ឋ ឲ្យកាន់តែសកម្មបន្ថែមទៀត។

យោងតាមសេចក្ដីសម្រេច ដែលបានចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង នាពេលថ្មីៗនេះបានលើកឡើងថាៈ

-ប្រការ១ ៖ ត្រូវបានសម្រួលភារកិច្ចលោក ជៀប វីរ៉ាយ៉ា ពីប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ឃុំព្រះស្តេច ទៅជាអនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

-ប្រការ២៖ ត្រូវបានតែងតាំងបំពេញបន្ថែមសមាសភាព ក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកព្រះស្តេច ខេត្តព្រៃវែង ដែលមានរាយនាមដូចខាងក្រោម៖ ១- លោក លឹម ហុង អនុប្រធានក្រុមការងារស្រុក និងជាប្រធានក្រុមការងារ ឃុំព្រះស្តេច ២- ឯកឧត្តម យឿន យឿត អនុប្រធានក្រុមការងារឃុំព្រះស្តេច បន្ថែមលើមុខងារបច្ចុប្បន្ន និងទី៣- លោក ថុល ឡាលីន សមាជិកក្រុមការងារស្រុក និងជាអនុប្រធានក្រុមការងារ ឃុំព្រះស្តេច៕

To Top