ភ្នំពេញ៖ អង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី ជាបុត្រីរបស់សម្តេចក្រុមព្រះ នរោតត្តម រណឬទ្ធិ ត្រូវបានក្រសួងមហាផ្ទៃ ប្រកាសទទួលស្គាល់ ជាអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច តបតាមសំណើរបស់ព្រះអង្គម្ចាស់ចក្រា វុធ ព្រះប្រធានគណបក្ស ដែលត្រូវជាព្រះរាម ។ អង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី បានប្រសូតនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៧៤ ជាបុត្រីតែមួយគត់...
ភ្នំពេញ៖ លោកបណ្ឌិត ឡី សុភាព ប្រធានគណៈអចិន្ត្រៃយ៍ គណៈកម្មការធិការគណបក្សមូលដ្ឋាន យុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ និងជាប្រធានផែនក្រៅប្រព័ន្ធ នៃក្រុមការងារយុវជនគណបក្ស ប្រជាជនកម្ពុជារាជធានីភ្នំពេញ បានលើកឡើងថា ក្នុងនាមជាអ្នកបន្តវេន ត្រូវតែធ្វើដើម្បីតម្កល់ប្រយោជន៍របស់សមាជិក សមាជិកាទាំងអស់ ព្រោះត្រូវដឹងថា សារជាតិរបស់គណបក្សប្រជាជន កើតពីប្រជាជន ដើម្បីប្រជាជន ។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាត គណៈកម្មាធិការកណ្តាល វិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា...
ភ្នំពេញ៖ ដោយមានភ្លៀងធ្លាក់ជាប់ៗគ្នា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ គិតត្រឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ បានធ្វើឲ្យទឹកទន្លេស្រែពកហក់ឡើង លើសកំពស់ប្រកាស ឲ្យប្រុងប្រយ័ត្ន ០.៣២ម៉ែត្រ (កំពស់ទឹកប្រកាស ឲ្យប្រុប្រយ័ត្ន ១២.៥០ម) បង្កជាជំនន់ទឹកភ្លៀង ជន់លិចសន្សឹម ទៅលើភូមិចំនួន១៤ ស្ថិតក្នុងឃុំសេដា ឃុំកាឡែង និងឃុំជ័យឧត្តម ស្រុកលំផាត់ ខណៈទឹកទន្លេសេសាន បានវិលមកស្ថានភាព...
ភ្នំពេញ៖ ណាហ្គាវើលដ៍ ផ្តល់ជូននូវការជួបជុំដ៏រីករាយ និងកម្មវិធីប្រូម៉ូសិនដ៏ច្រើន ក្នុងឱកាសពិធីបុណ្យសែនព្រះខែ ដូចជា នំសែនព្រះខែខ្ចប់ក្នុងប្រអប់នាំសំណាង ម្ហូបសុភមង្គល ការសម្តែងសិល្បៈ និងការតុបតែងលម្អក្នុងអគារដ៏ទាក់ទាញ ដើម្បីផ្តល់នូវបទពិសោធន៍ មិនអាចបំភ្លេចបានសម្រាប់គ្រប់គ្នា។ ការជាវ និងចែករំលែកនំព្រះខែដល់មនុស្សជុំវិញ គឺជាទំនៀមទម្លាប់ដែលត្រូវបានអនុវត្ត ជាយូរមកហើយនៅក្នុងតំបន់។ ក្រុមមេចុងភៅប្រចាំភោជនីយដ្ឋានចិន Hall of Golden Chimes និង...
ក្រុមហ៊ុនល្បីៗលំដាប់អន្តរជាតិចំនួន៤ បានប្រកាសពង្រីកខ្លួន ក្នុងមណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាផ្លូវការនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ តាមរយៈពិធីអនុស្សារណៈ នៃការយោគយល់គ្នាជាមួយក្រុមហ៊ុន ជីប ម៉ុង រីថែល ធ្វើឡើងនៅឯសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។ ក្រុមហ៊ុនទាំងនោះរួមមាន៖ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Samsung ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក មកពីប្រទេសជប៉ុន Kohnan ក្រុមហ៊ុនបម្រើសេវាកម្មម្ហូបអាហារ ដ៏ល្បីមកពីប្រទេសចិន Paradise...
សែលកាត ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តឈានមុខគេ ហើយក៏ជាបុត្រសម្ព័ន្ធក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ ឧបត្ថម្ភជាយុទ្ធសាស្ត្រ ជាមួយក្រសួងអប់រំ យុវជន និងកីឡា (MoEYS) ដើម្បីគាំទ្រដល់កម្មវិធីអប់រំ ដែលមានបំណងលើកកម្ពស់ ស្តង់ដាការរអប់រំ និងផ្តល់ភាពងាយស្រួល ដល់ការសិក្សា ជាពិសេសយុវជនកម្ពុជា។ តាមរយៈកិច្ចសហប្រតិបត្តិការ ឧបត្ថម្ភជាយុទ្ធសាស្ត្រ សែលកាត ត្រូវបានប្រសិទ្ធនាមជា “ដៃគូទូរគមនាគមន៍ផ្លូវការ” សម្រាប់កម្មវិធីចំនួនបី...
ភ្នំពេញ៖ លោក ឡី សុភាព ប្រធានសមាគមសម្ពន្ធភាព អង្ការ-សមាគម និងវិស័យឯកជន នៅកម្ពុជា និងជាប្រធានគណៈអចិន្ត្រៃយ៍ សមាគមសហពន្ធ័ពាណិជ្ជកម្ម តាមប្រពន្ធអេឡិចត្រូនិកកម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំនឹង នូវការដាក់ចេញ គោលនយោបាយរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដោយអះអាងថា ការលេចចេញជារូបរាង នៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកកម្ពុជា ក្នុងបរិបទនេះ គឺសមស្របបំផុត ជាមួយរបត់កម្ពុជា...
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពីថ្ងៃទី០៦ ខែសីហា បានរៀបចំពិធីប្រគល់រង្វាន់ប្រាក់លាន ជូនដល់គូស្វាមីភរិយាថ្មីចំនួន៨៨គូ ដែលមានសំណាងបានឈ្នះរង្វាន់ ពីការចាប់សន្លឹកឆ្នោតផ្សងសំណាង ហើយក្រុមហ៊ុនគ្រោងនឹងធ្វើការ ប្រគល់រង្វាន់ជាបន្តបន្ទាប់ រហូតគ្រប់ចំនួន៣០០រង្វាន់ ស្មើនឹង៣០០គូ តាមផែនការសម្រាប់ឆ្នាំ២០២២។ គូស្វាមីភរិយាថ្មី ចំនួន៨៨គូខាងលើ មានសំណាងឈ្នះប្រាក់ ២០ លានរៀល និង១០លានរៀលពិតៗ ដោយគ្រាន់តែជាវស្រាបៀរ កម្ពុជាដើម្បីទទួលភ្ញៀវក្នុងថ្ងៃមង្គលការ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានជិតផុតអាណត្តិ បានលើកឡើងថា សម្រាប់អនាគតអាស៊ាន នឹងបន្តជួបប្រទះបញ្ហាប្រឈម ផ្នែកសន្តិសុខធំៗជាច្រើន ហើយបញ្ហាដែលសំខាន់ជាងគេនោះ គឺស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាឧបទ្វីបកូរ៉េ និងសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន ។ នេះជាប្រសាសន៍របស់សម្តេចតេជោ ក្នុងឱកាសអបអរសាទរទិវាអាស៊ាន នាថ្ងៃទី៨ សីហា ។ តាមរយៈសារលិខិតអបអរសាទរនេះ...
កំពង់ចាម ៖ លោក ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ចាម បានប្រាប់ឲ្យក្រុមប្រឹក្សាឃុំទាំង១៥ ក្នុងស្រុកព្រៃឈរ ខិតខំរក្សាសន្តិភាព ដើម្បីការ អភិវឌ្ឍប្រទេសជាតិ ។ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើង ដូច្នេះ នាព្រឹកថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២២ ក្នុងពេលសម្ភោធអគារស្នាក់ការគណបក្សប្រជាជនកម្ពុជា...