ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ក្រសួងធ្វើតេស្តគុណភាពផ្លូវជាតិលេខ៤៨ រកឃើញថា មានមួយកន្លែងមិនត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ដូច្នេះ ក្រុមហ៊ុនសាងសង់ផ្លូវនេះ ត្រូវពិនិត្យកែតម្រូវឡើងវិញ លើចំណុចខ្វះខាត។ នាឱកាសដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យវឌ្ឍនភាព ការងារគម្រោងសាងសង់ផ្លូវជាតិលេខ៤៨ នាថ្ងៃទី២២ មិថុនា...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង កាលពីថ្ងៃពុធបានចូលរួម ក្នុងពិធីបើកវេទិកាធុរកិច្ច BRICS និងបានថ្លែងសុន្ទរកថា សំខាន់នៅទីក្រុងប៉េកាំង តាមរយៈវីដេអូភ្ជាប់ ដោយជំរុញសមាជិករបស់ខ្លួន ឱ្យប្រកាន់យកនូវសាមគ្គីភាព និងពង្រីកកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ និងការបើកចំហ ក្នុងការស្វែងរកសន្តិភាព ស្ថិរភាព និងពិភពលោកប្រកបដោយនិរន្តរភាព និងការអភិវឌ្ឍន៍។ លោក ស៊ី បានលើកឡើងថា “និន្នាការប្រវត្តិសាស្ត្រនៃការបើកចំហ...
មុននេះមិនជាយូរប៉ុន្មាន លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក បានថ្លែងសុន្ទរកថា ស្តីពីគោលនយោបាយពាក់ព័ន្ធប្រទេសចិន នៅសមាគមអាស៊ី នៃធនាគារគំនិតអាមេរិក ដោយបានឃោសនាបំប៉ោង ពីគោលនយោបាយ ទាំងក្នុងនិងក្រៅប្រទេសរបស់អាមេរិក ដូចជាការគំរាមកំហែងរបស់ចិន ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន និងមួលបង្កាច់ ប្រទេសចិនជាដើម ។ យ៉ាងណាមិញ មិនថាសហរដ្ឋអាមេរិក ឃោសនាបំប៉ោងយ៉ាងណាក្តី ក៏វាសុទ្ធតែពិបាកនឹងលាក់បាំង ចេតនាពិតរបស់ខ្លួន...
ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានចាត់ទុកដំណើរទស្សនកិច្ចផ្លូវការ របស់លោក RABOWO Subianto រដ្ឋមន្ត្រីក្រសួងការពារ ប្រទេសឥណ្ឌូនេស៊ី នៅកម្ពុជានាពេលនេះ នឹងពង្រឹងទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងការពារប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌូនេស៊ីឲ្យកាន់តែប្រសើរឡើងថែមទៀត។ អ្វីដែលសម្ដេច ទៀ បាញ់...
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុន លោក KISHI Nobuo បានប្រកាសគាំទ្រលើសំណើផ្តួចផ្តើមនានា របស់កម្ពុជាពាក់ព័ន្ធ នឹងការពង្រឹងសមត្ថភាពធនធានមនុស្ស លើជំនាញសំខាន់ៗមួយចំនួន ដល់កងទ័ពកម្ពុជា ជាមួយនឹងការរំពឹងថា កម្ពុជានឹងក្លាយដៃគូដ៏ល្អក្នុងការចូលរួមចំណែកដល់ការពង្រឹង និងថែរក្សារក្សាសន្តិភាពនៅក្នុងតំបន់ ។ នេះបើយោងតាមការចុះផ្សាយ របស់ក្រសួងព័ត៌មាន ។ ការបង្ហាញក្ដីរំពឹងរបស់ ប្រមុខការពារជាតិជប៉ុនបែបនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយសម្តេច ទៀ...
ភ្នំពេញ៖ ដោយមានកិច្ចសហការ យ៉ាងជិតស្និតជាមួយកាកបាទក្រហមកម្ពុជា និងដើម្បីចូលរួមលើកកម្ពស់ សុវត្ថិភាពដល់ជនរងគ្រោះ ក៏ដូចជាវិធីសាស្រ្ត ក្នុងការសង្រ្គោះបឋម ជួយសង្រ្គោះជីវិតមនុស្ស ក្នុងគ្រាមានឧប្បទ្ទវហេតុ ក្នុងប្រការណាមួយ មុនពេលគ្រូពេទ្យមកដល់ ឬបញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានថ្លែងឲ្យដឹងថា ប.ស.ស. នឹងបង្កើនកិច្ចសហការ ជាមួយកាកបាទក្រហមកម្ពុជា...
កាលពីថ្ងៃទី១៥ខែមិថុនាតាមម៉ោងក្នុងតំបន់ ក្រសួងយុត្តិធម៌អាមេរិកប្រកាសថា លោក Payton Gendron ខ្មាន់កាំភ្លើងស្បែកសដែលមានអាយុ១៨ឆ្នាំ នៃករណីបាញ់ប្រហារនៅក្រុង Buffalo រដ្ឋញូវយ៉កត្រូវប្រឈម នឹងការចោទប្រកាន់ ពីបទឧក្រិដ្ឋចងគំនុំនិងបទឧក្រិដ្ឋដោយកាំភ្លើងជាដើម ។ លោក Payton Gendron ត្រូវចោទប្រកាន់ថា បានសម្លាប់មនុស្សស្បែកខ្មៅ១០នាក់ ហើយបណ្តាលឱ្យមនុស្សស្បែកខ្មៅម្នាក់ និងមនុស្សស្បែកសពីរនាក់ទៀតរងរបួស ។ ពេលថ្មីៗកន្លងទៅនេះ សហរដ្ឋអាមេរិក...
ប៉េកាំង៖ បេសកជនចិនកាលពីថ្ងៃចន្ទ បានអំពាវនាវឱ្យមានការដកទណ្ឌកម្ម ដែលដាក់ដោយក្រុមប្រឹក្សាសន្តិសុខ ក៏ដូចជាការដាក់ទណ្ឌកម្មឯកតោភាគី ប្រឆាំងនឹងស៊ូដង់ខាងត្បូង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ រយៈពេលអន្តរកាលនៅស៊ូដង់ខាងត្បូង នឹងបញ្ចប់នៅឆ្នាំក្រោយ។ លោក Dai Bing តំណាងអចិន្ត្រៃយ៍រងរបស់ប្រទេសចិន បានលើកឡើងថា “គេសង្ឃឹមថាគ្រប់ភាគីទាំងអស់ នៅស៊ូដង់ខាងត្បូង នឹងរក្សានូវសន្ទុះបច្ចុប្បន្ន និងដំណើរការប្រកបដោយស្ថិរភាព និងរបៀបរៀបរយ ដើម្បីសម្រេចបាននូវគោលបំណង ដែលបានកំណត់...
ស្រាបៀរ កម្ពុជា កាលពីពេលថ្មីៗនេះ បានចេញផ្សាយស្ពតពាណិជ្ជកម្មថ្មី បង្ហាញនូវបច្ចេកវិទ្យាថ្មីបំផុត Flash Pasteurization ក្នុងការផលិតស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វច្រកចូលដបយ៉ាងល្អ ប្រណិតដំបូងបង្អស់នៅប្រទេសកម្ពុជា ជាមួយនឹងលក្ខណៈពិសេសជាច្រើនទៀត។ ដើម្បីរក្សាបាននូវភាពស្រស់ ក្លិន និងរសជាតិល្អឥតខ្ចោះ ដែលអ្នកទទួលទាន ស្រាបៀរគ្រប់គ្នាចង់បាន ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស បានប្រើប្រាស់បច្ចេកវិទ្យា ផលិតស្រាបៀរដ៏ល្អបំផុត ហៅថា Flash Pasteurization ដោយការដុតកម្តៅស្រាបៀរ មានរយៈពេលខ្លី បន្ទាប់មកបញ្ចុះសីតុណ្ហភាព ពីក្តៅទៅត្រជាក់បានភ្លាមៗ ហើយជាពិសេស ប្រើផ្កាហប់ពិសេស ក៏ដូចជាវត្ថុធាតុដើមគុណភាពខ្ពស់ នាំចូលពីអឺរ៉ុប។ បន្ថែមពីលើរសជាតិស្រស់បំផុត ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ ត្រូវបានរចនាក្នុងដបពណ៌បៃតង យ៉ាងប្រណិតមានឡាប៊ែលពិសេស Glow in the Dark បញ្ចេញពន្លឺនៅកន្លែងងងឹត ពេលប៉ះជាមួយភ្លើង UVមាន Cool Tester ប្រែពណ៌ខៀវ នៅក្នុងសីតុណ្ហភាពត្រជាក់ គម្របដបងាយស្រួលបើក ព្រមទាំងមានអាយុកាលត្រឹម ១៨០ថ្ងៃ។ ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីអតិថិជននៅទូទាំងប្រទេសកម្ពុជាដោយសាររសជាតិស្រស់បំផុត និងលក្ខណៈពិសេសៗជាច្រើន មិនធ្លាប់មានពីមុនមក។ តើលោកអ្នកបានទស្សនា ស្ពតពាណិជ្ជកម្មថ្មីហើយឬនៅ? តោះ! សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា។ ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ រសជាតិស្រស់បំផុត! ដើម្បីអ្នកមានស្នាដៃ ពិសាដោយការទទួលខុសត្រូវ៕
សិស្សានុសិស្សនៅវិទ្យាល័យជាច្រើន ក្នុងរាជធានីភ្នំពេញ បានចូលរួមប្រកួតថតរូប ក្នុងកម្មវិធីតោះចេញលេងផឹកIZE ពេញហ្វ៊េសប៊ុក យ៉ាងសប្បាយរីករាយ និងឈ្នះរង្វាន់ស្អាតៗ ពីទឹកក្រូចអាយស៍ថែមទៀតផង។ ហ្វ៊េនៗទឹកក្រូចអាយស៍មកពីវិទ្យាល័យ បាក់ទូក វិទ្យាល័យ ស៊ីសុវត្ថិ វិទ្យាល័យ ទួលទំពូង វិទ្យាល័យ ទួលអំពិល និងវិទ្យាល័យជាច្រើនទៀត ក្នុងរាជធានីភ្នំពេញ បានចូលរួមថតរូបបញ្ចេញស្តាយ បែបឡូយកាលីបរួចបង្ហោះក្នុងគណនីហ្វ៊េសប៊ុករបស់ខ្លួន ដោយភ្ជាប់ជាមួយពាក្យពេចន៍ថា «ម៉ោង ១០ ព្រឹក ឬម៉ោង ២ រសៀលហើយតោះផឹក IZE»។ អ្នកទទួលបាន Like Comment និង Share បូកបញ្ចូលគ្នាចាប់ពី ២០០ ឡើងទៅនឹងទទួលបានកាបូបសិក្សាយ៉ាងស្រស់ស្អាត ឬកែវទឹកបែបឃ្យូតៗ ពីទឹកក្រូចអាយស៍ភ្លាមៗ នៅសាលាដែលមានរៀបចំ កម្មវិធីតោះចេញលេងផឹកIZE។ កម្មវិធីតោះចេញលេង ផឹកIZEនឹងធ្វើដំណើរទៅកាន់ សាលាចំនួន១៦នៅរាជធានីភ្នំពេញ រហូតដល់ថ្ងៃទី២៥ ខែមិថុនាដើម្បីផ្តល់ភាពសប្បាយរីករាយ និងឱកាសដល់សិស្សានុសិស្ស ក្នុងការជួបជាមួយតារាង ក្នុងដួងចិត្ត Linda Vee និងNaro Vee ពិសេសចូលរួមលេងហ្គេម បង្វិលកងយករង្វាន់ ដោយគ្រាន់តែទិញទឹកក្រូចអាយស៍ចំនួន២ដប ឬ ២ កំប៉ុងតែប៉ុណ្ណោះ។ បានថតរូបស្អាតៗ ជួបជាមួយអាយដល និងមានឱកាសឈ្នះរង្វាន់ឃ្យូតៗ ពីទឹកក្រូចអាយស៍បែបនេះ តើចាំអ្វីទៀតចូលរួមកម្មវិធីតោះចេញលេង ផឹកIZEនៅរៀងរាល់ម៉ោង ៧ ព្រឹក ដល់ម៉ោង ៥ រសៀលទាំងអស់គ្នា។ តាមដានផេកទឹកក្រូចអាយស៍ IZE ដើម្បីទទួលបានព័ត៌មានថ្មីៗ។ https://www.facebook.com/izecolakhmerbeverages