ព័ត៌មានជាតិ

ឃាត់ខ្លួន ជនសង្ស័យ ៣ នាក់ករណីបង្កហឹង្សាដោយចេតនា នៅក្រុងពោធិសាត់!

ពោធិសាត់: ជនសង្ស័យ៣ នាក់ត្រូវបានកម្លាំង នៃអធិការដ្ឋាននគរបាលក្រុងពោធិសាត់ ឃាត់ខ្លួនក្នុងករណីបង្កហឹង្សាស្ទាក់ម៉ូតូព្រួតវាយទៅលើជនរងគ្រោះ ជាអតីតៈនាយប៉ុស្តិ៍នគរបាលរដ្ឋបាលលលកស បច្ចុប្បន្នជាចៅសង្កាត់រងទី១ នៃសាលាសង្កាត់លលកស កាលពីវេលាម៉ោង ២១ និង ១០ នាទីថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២២ស្ថិតនៅខាងលើក្បាលស្ពានព្រែកស្តីត្រើយខាងកើត ក្នុងភូមិសូរិយា សង្កាត់លលកស ក្រុងពោធិសាត់ ខេត្តពោធិសាត់ បណ្តាលអោយជនរងគ្រោះរងរបួសធ្ងន់។

បើតាមរបាយការណ៍ របស់អធិការដ្ឋាននគរបាល ក្រុងពោធិសាត់បានអោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានរួមមានះ១-ឈ្មោះអ៌ុំ កែប ភេទប្រុសអាយុ ៣៧ ឆ្នាំរស់នៅភូមិព្រែកត្នោត សង្កាត់រលាប ក្រុងពោធិសាត់/២-ឈ្មោះគល់ សុផាន់ណា ភេទប្រុសអាយុ ៣៧ ឆ្នាំរស់នៅភូមិព្រែកត្នោត សង្កាត់រលាប ក្រុងពោធិសាត់ និង ទី៣ ឈ្មោះគល់ សុផាន់ណែត ភេទប្រុសអាយុ ៣២ ឆ្នាំរស់នៅភូមិព្រែកត្នោត សង្កាត់រលាប ក្រុងពោធិសាត់ ខេត្តពោធិសាត់។

បច្ចុប្បន្ន ជនសង្ស័យទាំង ៣ នាក់សមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការទៅតាមនិតិវិធី៕

To Top