ព័ត៌មានជាតិ

កម្ពុជា បណ្តេញជនបរទេស ២៣០នាក់ ក្រោយលួចចូលស្នាក់នៅដោយគ្មានច្បាប់

ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍កម្ពុជា បានបណ្តេញជនបរទេស ២៣០នាក់ ក្រោយលួចស្នាក់នៅប្រទេសកម្ពុជា ដោយខុសច្បាប់គ្មានលិខិតឆ្លងដែន លើសទិដ្ឋាការកំណត់ និងប្រើប្រាស់ទិដ្ឋាការខុសគោលដៅ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នាថ្ងៃទី២៣ កញ្ញា បានបញ្ជាក់ថា «ធ្វើការបណេ្ដញជនបរទេសចំនួន ២៣០នាក់ ស្រី ៥០នាក់ ក្នុងនោះមាន ២សញ្ជាតិ៖ ជនជាតិវៀតណាមចំនួន២២៨នាក់ និងជនជាតិចិនចំនួន០២នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា អនុលោមច្បាប់ ស្តីពីអន្តោប្រវេសន៍ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក»។

ផ្ទាំងពាណិជ្ជកម្ម

ប្រភព ដដែល បានឱ្យដឹងទៀតថា ជនបរទេសចំនួន ២៣០នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធបទល្មើស លួចស្នាក់នៅខុសច្បាប់គ្មានលិខិតឆ្លងដែន លើសទិដ្ឋាការកំណត់ និងប្រើប្រាស់ទិដ្ឋាការខុសគោលដៅ ដែលល្មើសនឹងច្បាប់ស្តីពីអន្តោប្រវេសន៍៕

To Top