ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពីថ្ងៃទី០៦ ខែសីហា បានរៀបចំពិធីប្រគល់រង្វាន់ប្រាក់លាន ជូនដល់គូស្វាមីភរិយាថ្មីចំនួន៨៨គូ ដែលមានសំណាងបានឈ្នះរង្វាន់ ពីការចាប់សន្លឹកឆ្នោតផ្សងសំណាង ហើយក្រុមហ៊ុនគ្រោងនឹងធ្វើការ ប្រគល់រង្វាន់ជាបន្តបន្ទាប់ រហូតគ្រប់ចំនួន៣០០រង្វាន់ ស្មើនឹង៣០០គូ តាមផែនការសម្រាប់ឆ្នាំ២០២២។ គូស្វាមីភរិយាថ្មី ចំនួន៨៨គូខាងលើ មានសំណាងឈ្នះប្រាក់ ២០ លានរៀល និង១០លានរៀលពិតៗ ដោយគ្រាន់តែជាវស្រាបៀរ កម្ពុជាដើម្បីទទួលភ្ញៀវក្នុងថ្ងៃមង្គលការ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានជិតផុតអាណត្តិ បានលើកឡើងថា សម្រាប់អនាគតអាស៊ាន នឹងបន្តជួបប្រទះបញ្ហាប្រឈម ផ្នែកសន្តិសុខធំៗជាច្រើន ហើយបញ្ហាដែលសំខាន់ជាងគេនោះ គឺស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាឧបទ្វីបកូរ៉េ និងសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន ។ នេះជាប្រសាសន៍របស់សម្តេចតេជោ ក្នុងឱកាសអបអរសាទរទិវាអាស៊ាន នាថ្ងៃទី៨ សីហា ។ តាមរយៈសារលិខិតអបអរសាទរនេះ...
កំពង់ចាម ៖ លោក ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ចាម បានប្រាប់ឲ្យក្រុមប្រឹក្សាឃុំទាំង១៥ ក្នុងស្រុកព្រៃឈរ ខិតខំរក្សាសន្តិភាព ដើម្បីការ អភិវឌ្ឍប្រទេសជាតិ ។ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើង ដូច្នេះ នាព្រឹកថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២២ ក្នុងពេលសម្ភោធអគារស្នាក់ការគណបក្សប្រជាជនកម្ពុជា...
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុចូលរួមពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំសិល្បៈ សិល្បករ សិល្បការិនី នៃសិល្បៈទាំង ៧ ទម្រង់ រាជធានីភ្នំពេញ, ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។ លោក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ជំនួយការ សាស្ត្រាចារ្យ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តបាត់ដំបង និងព្រៃវែង បានជំរុញប្រជាពលរដ្ឋ ពិសេសសមាជិកបក្សមិនទាន់ចុះឈ្មោះ ឬដល់អាយុត្រូវចុះឈ្មោះ ត្រៀមអញ្ជើញទៅចុះឈ្មោះបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេច សន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា នៅសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ សម្ដេច...
តេអេរ៉ង់៖ លោក Mohammad Keshavarz Zadeh ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំ នៅប្រទេសចិន បានប្រាប់ស៊ីនហួក្នុងបទសម្ភាសន៍មួយថា ការសង្កេតការគោរពពេញលេញ ចំពោះបូរណភាពទឹកដី នៃប្រទេសអធិបតេយ្យ គឺជាសសរស្តម្ភគោលនយោបាយការបរទេសរបស់អ៊ីរ៉ង់ ហើយអ៊ីរ៉ង់គាំទ្រយ៉ាងដាច់អហង្ការ ចំពោះគោលនយោបាយចិនតែមួយ។ ឯកអគ្គរដ្ឋទូតបានលើកឡើងថា គោលការណ៍បូរណភាពទឹកដី គឺជាផ្នែកមួយដ៏សំខាន់ នៃសណ្តាប់ធ្នាប់ផ្លូវច្បាប់អន្តរជាតិ ហើយអ៊ីរ៉ង់គាំទ្ររាល់សិទ្ធិស្របច្បាប់ និងត្រឹមត្រូវដែលកើតចេញ ពីគោលការណ៍នេះ សម្រាប់ប្រទេសចិន...
តូក្យូ៖ ប្រភពសន្និសីទបានឲ្យដឹងថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ក្នុងតំបន់ដែលប្រមូលផ្តុំប្រទេសអាស៊ីប៉ាស៊ីហ្វិកចំនួន ១៨ បានលាតត្រដាងពីភាពប្រេះឆាកាលពីថ្ងៃសុក្រ ជុំវិញសមយុទ្ធយោធា ដែលកំពុងបន្តរបស់ចិន នៅជិតកោះតៃវ៉ាន់ ជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចកម្រិតខ្ពស់ របស់សហរដ្ឋអាមេរិកទៅកាន់កោះនេះ និងការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន។ ក្រុមរដ្ឋមន្រ្តីបានឲ្យដឹងថា អ្នកចូលរួមក្នុងសម័យប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាក្នុងទីក្រុងភ្នំពេញ រួមមានសហរដ្ឋអាមេរិក ជប៉ុន ចិន និងរុស្ស៊ីបានជួញដូរយ៉ាងតឹងរ៉ឹង ជុំវិញបញ្ហាតៃវ៉ាន់ និងវិបត្តិអ៊ុយក្រែន។...
សូឡូ៖ លោក ហ៊ុន ម៉ានី ប្រធានប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា បានមានប្រសាសន៍ថា កីឡាករ-កីឡាការិនីជួរមុខតំណាងឲ្យព្រះរាជាណាចក្រកម្ពុជា តំណាងឲ្យប្រជាពលរដ្ឋទាំង១៧លាននាក់ ប្រកួតលើឆាកអន្តរជាតិ ដោយស្មើរមុខស្មើរមាត់ និងយកបទពិសោធន៍ ភាពជោគជ័យជូនប្រទេសជាតិ ការដឹកនាំអត្តពលិកជនពិការ ចូលរួមអាស៊ានប៉ារ៉ាហ្គេមលើកនេះ គឺជាបទពិសោធន៍មួយមិនអាចកាត់ថ្លៃបាន។ លោក ហ៊ុន ម៉ានី បន្តថា បើមិនចូលរួមទេប្រហែលជា មិនបានស្វែងយលបន្ថែម ពីការខំប្រឹងប្រែង...
អ្នកលក់នៅតាមសាលារៀលជាច្រើន នៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តតាកែវ និងខេត្តស្វាយរៀង សប្បាយរីករាយញញឹមបិទមាត់មិនជិត ពេលទឹកក្រូចអាយស៍ IZE រៀបចំកម្មវិធី «តោះចេញលេងផឹកIZE» ដែលបានចាប់ផ្តើមពីខែកក្កដា និងបញ្ចប់ក្នុងដើមខែសីហាថ្មីៗនេះ។ អ្នកលក់ជាច្រើនបានសម្តែងក្តីរីករាយ និងរំភើបជាខ្លាំងដែលទឹកក្រូចអាយស៍ IZE បានរៀបចំកម្មវិធីនេះឡើង ដើម្បីផ្តល់ភាពសប្បាយរីករាយ ដល់សិស្សានុសិស្ស ពេលចេញលេងរៀងរាល់ម៉ោង១០ព្រឹក និងម៉ោង...
CNN៖ ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បាននិយាយថា នាវាចម្បាំង និងយន្តហោះរបស់ចិន បានធ្វើសមយុទ្ធយោធា នៅក្នុងដែនទឹកក្បែរកោះតៃវ៉ាន់ នៅថ្ងៃសុក្រ ខណៈដែលភាពតានតឹង បានកើនឡើងនៅក្នុងតំបន់ បន្ទាប់ពីដំណើរទស្សនកិច្ច របស់ប្រធានសភាអាមេរិក លោក Nancy Pelosi ទៅកាន់កោះនេះ ក្នុងសប្តាហ៍នេះ។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២...