ព័ត៌មានជាតិ

Scholz៖​ លោក Putin មិនមើលឃើញថា ការឈ្លានពានអ៊ុយក្រែននោះ គឺជាកំហុសឡើយ

បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាមកដល់ពេលនេះ ប្រធានាធិបតីរុស្សីលោក Vladimir Putin នៅតែមិនទទួលយកទេថាការឈ្លានពាន ទៅលើប្រទេសអ៊ុយក្រែន គឺជាកំហុសរបស់រុស្សី។

ការលើកឡើងនេះត្រូវបានធ្វើឡើង ដោយលោកអធិកាបតីអាល្លឺម៉ង់ Olaf Scholz ពោលគឺនៅបន្ទាប់ពីបានពិភាក្សាគ្នា តាមទូរស័ព្ទជាមួយនឹងលោក Putin កាលពីថ្ងៃអង្គារកន្លងមក។

លោកអធិកាបតីអាល្លឺម៉ង់ ក៏បានធ្វើការអំពាវនាវឲ្យរុស្សី ក្នុងការគោរពដល់ដែនអធិបតេយ្យភាពរបស់អ៊ុយក្រែនផង ដែរហើយបញ្ជាក់ថាសម្រាប់ភាគីអាល្លឺម៉ង់វិញ វាគឺជាសំពាធដែលរដ្ឋាភិបាល ក្រុងប៊ែរឡាំង ចាំបាច់ត្រូវតែផ្គត់ផ្គង់
យោធាអ៊ុយក្រែន សម្រាប់ប្រឆាំងនឹងរុស្សីប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក្តីលោក Scholz បានបញ្ជាក់ថាមធ្យោបាយ និងវិធីសាស្ត្រតែមួយគត់ ដើម្បីអាចបង្កើតបានទៅជាសន្តិសុខ នៅអ៊ុយក្រែន និងក្នុងតំបន់ឡើងវិញ គឺជាការដកទ័ពរុស្សីឲ្យអស់ចេញ ពីប្រទេសអ៊ុយក្រែន ៕ ប្រែសម្រួល៖ស៊ុនលី

To Top