ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ បេឡាជាតិសន្ដិសុខសង្គម បានរៀបចំពិធីផ្សព្វផ្សាយ លើកទី៥ ក្នុងយុទ្ធនាការ ៩០ថ្ងៃរបស់ខ្លួន ស្ដីពីរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញតិ្ត នៃច្បាប់ស្ដីពីការងារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល ប.ស.ស. ជូនដល់ថ្នាក់ដឹកនាំ តំណាងក្រសួង...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារ ដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានចាត់បញ្ជូនអូប័រនិងក្រុមការងារសង្គ្រាះ របស់ក្រុមហ៊ុនរបស់ខ្លួន ចេញទៅជួយស្វែងរកបុរសឦអ្នកនេសាទម្នាក់ ដែលធ្លាក់ពីលើទូកនេសាទ បាត់ខ្លួនក្នុងសមុទ្រ ។ តាមការលើកឡើង របស់លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារ ដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ បានអោយដឹងថា លោកឧកញ៉ា បានបញ្ជូនក្រុមការងារ និងអូប័ររបស់ក្រុមហ៊ុនលោកឧកញ៉ា សហការជាមួយកម្លាំងនគរបាល ចរាចរណ៍ផ្លូវទឹក ចេញទៅជួយស្វែងរកបុរសអ្នកនេសាទម្នាក់ ដែលធ្លាក់ពីលើទូកនេសាទ ទៅក្នុងទឹកសមុទ្រហើយបាត់ខ្លួន ក្នុងលម្ហសមុទ្រ តាមការស្នើសុំ ពីក្រុមគ្រួសារជនរងគ្រោះ។ សេចក្តីរាយការណ៍ ពីក្រុមគ្រួសារជនរងគ្រោះឲ្យដឹងថា បុរសរងគ្រោះគឺជាកម្មករនេសាទ បានធ្លាក់ពីលើទូកនេសាទប្រភេទម៉ងអូស ចូលទៅក្នុងសមុទ្រ នៅចំនុចចន្លោះពយក្បាលខ្មោច(អៅតាផេង) និងកោះតាទឹម កាលពីថ្ងៃទី១៧ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៧យប់ រួចក៏បាត់ខ្លួន។ ជនរងគ្រោះឈ្មោះ លី ថេង ភេទប្រុស អាយុ៣៦ឆ្នាំ មានមុខរបរជាកូនដៃទូក មានស្រុកកំណេីតនៅភូមិសាវង្ស ឃុំតាចេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នស្នាក់នៅផែជលផល ទំនប់រលក នៅភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។ គួរបញ្ជាក់ថា រហូតមកត្រឹមព្រលប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ នៅមិនទាន់ប្រទះឃើញជនរងគ្រោះនៅឡើយហើយក៍មិនទាន់ដឹង ពីជោគវាសនារបស់ជនរងគ្រោះ ថាយ៉ាងណានៅឡើយ ចំណែកការស្វះស្វែងរកជនរងគ្រោះកំពុងធ្វើជាបន្តទៀត ដោយក្រុមសង្គ្រោះក្រុមហ៊ុនលោកឧកញ៉ា ទៀ វិចិត្រ សហការ ជាមួយកម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក នៅតែបន្តស្វែងរក។ ជាមួយគ្នានេះលោកឧកញ៉ា ទៀ វិចិត្រ ប្រកាសប្រាប់បងប្អូនប្រជានេសាទ ក្នុងសមុទ្រផងដែរថា ក្នុងករណីប្រទះឃើញជនរងគ្រោះ នៅចំណុចណាមួយ សូមជួយរាយការណ៍ មកក្រុមសង្គ្រោះតាមទូរសព្ទ័លេខ 012 964 893 ៕
កាន់តែពិសេសទៀតហើយ ពេលនេះក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានរចនានិមិត្តសញ្ញាថ្មី នៃភេសជ្ជៈប៉ូវកម្លាំង រសជាតិម៉ុងតុល អាយស៊ី ឃូល ICY COOL ញុំាហើយធ្វើឲ្យត្រជាក់បំពង់ក និងអារម្មណ៍ស្រស់ស្រាយ ជាមួយនឹងឱកាសឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលមាននៅក្រោមក្រវិលកំប៉ុង។ ការរចនានិមិត្តសញ្ញាថ្មី ដើម្បីផ្តល់អារម្មណ៍ប្លែកដល់អតិថិជន ដោយកំប៉ុងភេសជ្ជៈប៉ូវកម្លាំង អាយស៊ី ឃូល ICY COOL...
លីសប៊ុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ថា ពីឡុតម្នាក់បានស្លាប់កាលពីថ្ងៃសុក្រ បន្ទាប់ពីយន្តហោះពន្លត់អគ្គីភ័យ របស់គាត់បានធ្លាក់ ខណៈកំពុងព្យាយាមពន្លត់នឹងភ្លើងនៅក្នុងក្រុង Vila Nova de Foz Coa ភាគខាងជើងប្រទេសព័រទុយហ្គាល់ នេះបើយោងតាមអាជ្ញាធរ ក្នុងតំបន់បានបញ្ជាក់ដូច្នេះ ។ អាជ្ញាធរបានឲ្យដឹងថា ការស្លាប់នេះត្រូវបានប្រកាស នៅនឹងកន្លែងដោយក្រុមគ្រូពេទ្យ នៃវិទ្យាស្ថានជាតិសង្គ្រោះបន្ទាន់...
ឥណ្ឌូនេស៊ី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ថា ប្រធានហិរញ្ញវត្ថុនៃបណ្តាប្រទេសសេដ្ឋកិច្ចធំៗចំនួន២០ រឺហៅថា ក្រុម G20 កាលពីថ្ងៃសៅរ៍បានសន្យាថា នឹងដោះស្រាយអសន្តិសុខ ស្បៀងអាហារសកល និងបំណុលកើនឡើង ប៉ុន្តែបានធ្វើការទម្លាយគោលនយោបាយមួយចំនួន ចំពេលមានការបែកបាក់គ្នា ជុំវិញសង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែន នៅក្នុងកិច្ចប្រជុំរយៈពេល២ថ្ងៃ នៅក្នុងប្រទេសឥណ្ឌូនេស៊ី...
ភ្នំពេញ៖ លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា នារសៀលថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០២២នេះ បានប្រកាសបញ្ចូលសមាជិក-សមាជិកាថ្មី នៃសមាគមនេះចំនួន៤៤៥រូបទៀត និងបានដាក់ចេញអនុសាសន៍ល្អៗ រួមជាមួយគោលការណ៍ចម្បងៗ៥ចំណុច ដើម្បីឱ្យសមាជិកចាស់ថ្មីបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន។ នាឱកាសនោះ លោកប្រធានសមាគមបានដាក់ចេញ គោលការណ៍ចម្បងៗចំនួន៥ចំណុច ដើម្បីឱ្យសមាជិក-សមាជិកយកទៅអនុវត្តឱ្យបានព្រមៗគ្នា ក្នុងនោះ៖ ១. ត្រូវប្រជុំពិភាក្សាគ្នា ដើម្បីដាក់ចេញមរបៀបរបបធ្វើការងារ និងត្រូវអនុវត្តឱ្យបានត្រឹមត្រូវក្នុងការប្រកបការងារ និងមុខរបររបស់ក្រុមខ្លួន ក្នុងវិស័យអភិវឌ្ឍន៍ដីធ្លី និងសំណង់នេះ។ ២. ត្រូវបន្តកសាងធនធានមនុស្សឱ្យយល់ដឹង ពីការងារក្នុងវិស័យអភិវឌ្ឍន៍ដីធ្លី និងសំណង់ ពិសេសការយល់ដឹងអំពីច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ដែលពាក់ព័ន្ធនឹងវិស័យអភិវឌ្ឍន៍ដីធ្លី និងសំណង់។ ៣. កសាងកេរ្តិ៍ឈ្មោះ ដើម្បីឱ្យប្រជាជន និងភាគីពាក់ព័ន្ធមានការជឿជាក់ និងគាំទ្រចំពោះការងារក្នុងវិស័យអភិវឌ្ឍន៍ដីធ្លី និងសំណង់ ក៏ដូចជាត្រូវផ្ដល់ផលប្រយោជន៍ ទៅវិញទៅមក គ្រប់ភាគីពាក់ព័ន្ធ។ ៤. ត្រូវមានសាមគ្គីផ្ទៃក្នុងទាំងក្នុងក្រុម ក្នុងសមាគមអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា។ ៥. សមាជិកសមាគមអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា ព្រមទាំងអ្នកប្រកបការងារ-មុខរបរក្នុងវិស័យអភិវឌ្ឍន៍ដីធ្លី និងសំណង់នៅប្រទេសកម្ពុជា ត្រូវអនុវត្តដោយការគោរពច្បាប់ ទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ លោកប្រធានក៏បានអំពាវនាវ ឱ្យសមាជិកសមាគមអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា ត្រូវបង្កើនកិច្ចសហការជាមួយ អាជ្ញាធរដែនដី ដើម្បីចូលរួមបម្រើជាតិ និងប្រជាជនឱ្យបានល្អ។ លោក ឡី សុភាព បានលើកទឹកចិត្តឱ្យសមាជិក-សមាជិក ខិតខំបំពេញការងារ និងមុខរបរនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឈានទៅពង្រីកវឌ្ឍនភាព សម្រាប់ប្រទេសជាតិ។ លោកបានណែនាំឱ្យសមាជិកចាស់ថ្មី នៃសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា ត្រូវធ្វើការតាមរចនាសម្ពន្ធចាត់តាំង ដើម្បីទទួលបានផ្លែផ្កា ក្នុងការងារនៃវិស័យអភិវឌ្ឍន៍ដីធ្លី និងសំណង់។ លោកក៏បានលើកទឹកចិត្ត ដល់សមាជិកសមាគមមួយនេះ ត្រូវមានការប្រកួតប្រជែង ក្នុងការសម្រេចផែនការការងារទើបជំរុញឱ្យការងារក្នុងក្រុមកាន់តែមានវឌ្ឍនភាព។ គួរជម្រាបថា កម្មវិធីខាងលើនេះ ក៏អមជាមួយពិធីសំណេះសំណាល និងអាហារសាមគ្គីជាមួយសមាជិក-សមាជិកានៃអង្គការ សមាគម និងវិស័យឯកជនផងដែរ៕
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសកម្ពុជា បានមានប្រសាសន៍ថា ជាមួយនឹងការចិញ្ចឹមបីបាច់ឥតឈប់ឈរ ដោយមេដឹកនាំ នៃប្រទេសទាំងពីរ កម្ពុជា-ចិន ពីមួយជំនាន់ទៅមួយជំនាន់ ទំនាក់ទំនងទ្វេភាគីត្រូវបានធ្វើឱ្យប្រសើរឡើងទៅ រហូតបានក្លាយជាភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃកិច្ចសហប្រតិបត្តិការ កាលពីឆ្នាំ២០១០ ហើយបានបន្តរីកចម្រើនកាន់តែខ្លាំង និងរឹងមាំ។ ប្រទេសទាំងពីរទទួលបាន កិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា និងផលប្រយោជន៍ជាក់ស្តែង។...
ភ្នំពេញ៖ ថ្ងៃទី14 កក្កដា ឆ្នាំ 2022នេះ ក្រុមហ៊ុនសែលកាតប្រកាសនូវអ្នកឈ្នះរង្វាន់ប្រចាំខែមិថុនា ក្នុងកម្មវិធីឈ្នះ$10,000 ដុល្លាររៀងរាល់ថ្ងៃរបស់ខ្លួន នៅក្នុងពិធីប្រគល់រង្វាន់ ដែលប្រព្រឹត្តទៅ នៅការិយាល័យកណ្តាលសែលកាត នាថ្ងៃទី 14 ខែកក្កដា ឆ្នាំ 2022។ រង្វាន់ជាសាច់ប្រាក់សរុប ដែលផ្តល់ជូនសម្រាប់ខែមិថុនា មានចំនួន 19ម៉ឺនដុល្លារ ដោយត្រូវបានបែងចែក ក្នុងចំណោមអតិថិជន មានសំណាងចំនួន 5រូប។ អ្នកឈ្នះរង្វាន់កម្មវិធី ឈ្នះមួយម៉ឺនដុល្លាររៀងរាល់ថ្ងៃ...
អំពូលបំភ្លឺផ្លូវត្រូវគេកែសម្រួលឱ្យស្រអាប់ ទឹកក្តៅនឹងផ្គត់ផ្គង់តាមពេលកំណត់ អាងហែលទឹកត្រូវបិទ ថ្លៃនៃការផ្គត់ផ្គង់កំដៅនឹងត្រូវតំឡើង។ល។ រឿងគួរឱ្យខកចិត្តទាំងនេះ បានកើតឡើងនៅអាល្លឺម៉ង់ ដែលជាអង្គភាពសេដ្ឋកិច្ចធំបំផុត នៃសហភាពអឺរ៉ុប ។ ទន្ទឹមនឹងបំពង់បញ្ជូនឧស្ម័នធម្មជាតិធំបំផុត ពីរុស្ស៊ីទៅអឺរ៉ុបឈ្មោះ Nord Stream 1 បានផ្អាកការបញ្ជូនឧស្ម័នធម្មជាតិ ជាបណ្តោះអាសន្នដោយសារការថែទាំពីថ្ងៃទី១១ដល់ថ្ងៃទី២១ខែកក្កដា សភាពការណ៍ពោលខាងលើ ប្រហែលនឹងមានភាពកាន់តែអាប់អួរទៅៗ ។ បច្ចុប្បន្ននេះជាដំណាក់កាលដ៏សំខាន់សម្រាប់ឱ្យអឺរ៉ុប រក្សាទុកឧស្ម័នធម្មជាតិដើម្បីឆ្លងកាត់រដូវរងា ដូច្នេះ...
ភ្នំពេញ៖ ក្នុងនាមជាប្រធានប្តូរវេណ អាស៊ាន នៅឆ្នាំ២០២២នេះ កម្ពុជាសង្ឃឹមថា អាស៊ាន នឹងធ្វើកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេស BRICS ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក ជាពិសេស ការស្តារឡើងវិញក្រោយការរាតត្បាត។ ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន វិទ្យុមិត្តភាពកម្ពុជា-ចិននៃវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នាពេលថ្មីៗនេះ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជា...