កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបញ្ជាឱ្យមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យជាបន្ទាន់រោងម៉ាស៊ីនមួយកន្លែង នៅភូមិថ្មគោល សង្កាត់បឹងកុក ក្រុងកំពង់ចាម ដែលធ្វើអាជីវកម្មប៉ះពាល់ ដល់ប្រជាពលរដ្ឋ ។ ការចាត់បញ្ជារនោះ បន្ទាប់ពីមានការលើកឡើង របស់សមាជិកក្រុមប្រឹក្សាខេត្ត ក្នុងអង្គប្រជុំក្រុមប្រឹក្សាខេត្តលើកទី៣៨ អាណត្តិទី៣ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ចាម...
ភ្នំពេញ៖ តាមរយៈ លោក Massahiro Mikami ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង បានផ្ញើលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់លោក ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលបានទទួលមរណភាព កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ក្នុងជន្មាយុ៦៧ឆ្នាំ ។ មរណភាពរបស់...
ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៨ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ បានលើកឡើងពីវឌ្ឍនភាពរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំលោកឃួង ស្រេង ដោយក្នុងឆមាសទី១ ឆ្នាំ២០២២នេះ បានធ្វើសកម្មភាពយ៉ាងសកម្មភាព លើការងារថែទាំផ្លូវថ្នល់ជាប្រចាំ មានទាំងការងារលុបសំបុកមាន់ លុបស្នាមប្រេះ ស្តារលូ ប្រឡាយ ជាមួយនឹងការលាបបង្គោលគីឡូម៉ែត្រផងដែរ ខណៈការងារនេះ ទទួលបានការកោតសរសើរពីក្រុមប្រឹក្សារាជធានីភ្នំពេញ ។ កិច្ចប្រជុំនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តប្រកាសថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន១២នាក់ទៀត ខណៈជាសះស្បើយ ចំនួន២៣នាក់ និងគ្មានអ្នកស្លាប់ ។ គិតត្រឹមព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ៣៧៤នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ២៤៤នាក់ និងអ្នកស្លាប់ចំនួន ៣...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានពោលពាក្យយ៉ាងមានអត្ថន័យ ក្នុងថ្ងៃខួបលើកទី៩ឆ្នាំ នៃមរណភាពឪពុករបស់សម្ដេចថា «កូនគ្មានពាក្យអ្វីក្រៅពីពាក្យ នឹកពុកនឹកម៉ែនោះឡើយ» ។ តារយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១២ កក្កដានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃនេះជាខួបលើកទី៩ឆ្នាំ នៃមរណភាពឪពុករបស់ខ្ញុំ (១២កក្កដា២០១៣.១២កក្កដា២០២២)។...
ភ្នំពេញ៖ ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២២ ក្នុងពិព័រណ៌អចលនទ្រព្យប្រចាំឆ្នាំ ២០២២ រយៈពេលពីរថ្ងៃ (Real Estate Expo 2022) កាលពីពេលថ្មីៗនេះ ដែលប្រារព្ធធ្វើនៅមជ្ឈមណ្ឌលព្រីមៀ ខណ្ឌសែនសុខ រាជធានីភ្នំពេញ សែលកាត ដែលជាម្ចាស់ឧបត្ថម្ភកម្មវិធី បានចែករំលែកឱ្យដឹងនូវតួនាទី និងការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការចូលរួមធ្វើឌីជីថលនីយកម្មនៅកម្ពុជា...
ក្រុមហ៊ុន ជីប ម៉ុង សូមជូនដំណឹងដល់អតិថិជន ឲ្យបានជ្រាប់ថាក្រុមហ៊ុនខ្មែរ ប៊ែវើរីជីសដែលជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង នៅថ្ងៃទី៩ ខែកក្កដា បានធ្វើការប្រគល់រង្វាន់ ប្រាក់សុទ្ធសរុបរហូតដល់ទៅ ៩៣០លានរៀល ឬស្មើទៅនឹង ២៣២.៥០០ ដុល្លារអាមេរិក ជូនដល់គូស្វាមីភរិយា កំពូលសំណាងចំនួន៧០គូ ដែលបានឈ្នះរង្វាន់ពីការចាប់សន្លឹកឆ្នោត នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស ហើយបានបញ្ជូនឯកសារគ្រប់គ្រាន់ តាមលក្ខណ្ឌមកកាន់ក្រុមហ៊ុន។ គូស្វាមីភរិយា...
ភ្នំពេញ៖ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល ប.ស.ស. ក្នុងឱកាសដែល អញ្ជើញជាអធិបតីបើកពិធីផ្សព្វផ្សាយ ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ ស្តីពីការងារ នាព្រឹកមិញនេះ បានលើកឡើងថា របបសន្តិសុខសង្គមផ្នែកប្រាក់សោធន គឺជារបបសន្តិសុខសង្គមថ្មី និងជាប្រវត្តិសាស្រ្តសម្រាប់កម្ពុជាក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលសម្តេចបានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ដល់ស្ថិរភាពនៃប្រាក់ចំណូលរបស់បងប្អូនកម្មករ និយោជិតនៃវិស័យឯកជន បានសម្រេចបង្កើតឱ្យមាន របបសន្តិសុខសង្គមមួយនេះឡើង។ លោកបណ្ឌិតរដ្ឋមន្រ្តី បានថ្លែងបន្តទៀតថា ដើម្បីឱ្យបងប្អូនកម្មករនិយោជិត និងសាធារណជនទាំងអស់ បានយល់ដឹងកាន់តែច្បាស់ និងស៊ីជម្រៅ ស្តីពីរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន នេះ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសបើកយុទ្ធនាការចំនួន ៩០ថ្ងៃ សម្រាប់ធ្វើការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដល់នាយករោងចក្រ ឬម្ចាស់សហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិត នៃវិស័យឯកជនទាំងអស់ ឱ្យបានដឹងពីកាតព្វកិច្ច និងអត្ថប្រយោជន៍ ដែលរាជរដ្ឋាភិបាល បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ដល់ស្ថិរភាព នៃប្រាក់ចំណូលរបស់បងប្អូនកម្មករនិយោជិត នៃវិស័យឯកជន បន្ទាប់ពីរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារខាងលើ ទទួលបានការអនុម័ត យល់ព្រមដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ នេះតទៅ។ លោកបណ្ឌិតរដ្ឋមន្រ្ដី បានបន្តទៀតថា របបសន្ដិសុខសង្គមផ្នែកប្រាក់ សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារនេះ បានកំណត់យ៉ាងច្បាស់ នៅក្នុងអនុសាសន៍ទី៧ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៃអនុសាសន៍ទាំង១០ក្នុងអំឡុងពេល នៃការចុះជួបសំណេះសំណាល ជាមួយបងប្អូនកម្មករនិយោជិត រយៈពេល ២ឆ្នាំ កាលពីឆ្នាំ ២០១៧រហូតដល់ឆ្នាំ២០១៩ ដែលនេះបង្ហាញឱ្យច្បាស់ ពីការយកចិត្តទុកដាក់ខ្ពស់ និងជាការឆ្លើយតបក្នុងការអនុវត្តយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល ដែលបានកំណត់អំពីការដាក់ ឱ្យអនុវត្តរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធននេះសម្រាប់កម្មករនិយោជិតវិស័យឯកជន ក៏ដូចជាឆ្លើយតបយុទ្ធសាស្រ្ត អភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ លោកបណ្ឌិតរដ្ឋមន្រ្ដី បានបន្ថែមទៀតថា ដោយសារវិបត្តិកូវីដ-១៩ ដែលជាវិបត្តិសកលបានអូសបន្លាយ អស់រយៈពេល២ឆ្នាំកន្លងទៅ បណ្ដាលឱ្យវិស័យការងារកម្ពុជា ជួបនូវបញ្ហាប្រឈមជាច្រើន ដែលពុំអាចដាក់ឱ្យអនុវត្តរបបសន្ដិសុខសង្គមមួយនេះបាន ជាមួយគ្នានេះតាមរយៈការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី បានធ្វើការទប់ស្កាត់ដោយជោគជ័យ លើការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសយុទ្ធសាស្រ្ត នៃការចាក់វ៉ាក់សាំង ដែលបានបង្កើតភាពស៊ាំ ក្នុងសហគមន៍ ឈានដល់ការបើកដំណើរការឡើងវិញលើគ្រប់វិស័យ ប្រកដោយភាពជោគជ័យ ជាមួយនឹងសុខសន្ដិភាព ដែលគ្របដណ្ដប់ពេញផ្ទៃប្រទេស ព្រមទាំងស្ថិរភាពនយោបាយ យ៉ាងល្អប្រសើរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការរស់នៅតាមគន្លងប្រក្រតីភាពថ្មីជាពិសេសការអភិវឌ្ឍប្រទេស ក្នុងដំណាក់កាលក្រោយវិបត្តិកូវីដ-១៩ ទើបមានឱកាសដាក់ឱ្យដំណើរការ របបសន្ដិសុខសង្គម ផ្នែកប្រាក់សោធននេះជាផ្លូវការ។ តាមរយៈពិធីផ្សព្វផ្សាយខាងលើនេះដែរ លោកបណ្ឌិតរដ្ឋមន្រ្ដី សង្ឃឹមជឿជាក់ថា យុទ្ធនាការ ៩០ថ្ងៃ នៃការផ្សព្វផ្សាយអំពីកាតព្វកិច្ច និងអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះ នឹងអាចធ្វើឱ្យនាយករោងចក្រ ឬម្ចាស់សហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិតទាំងអស់ បានយល់ដឹងកាន់តែទូលំទូលាយបន្ថែមទៀត អំពីការចូលរួមអនុវត្តកាតព្វកិច្ច ស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម ពេញលេញប្រកបដោយភាពពេញចិត្ត និងរីករាយសាទរ ជៀសវាងការទទួលនូវការញុះញង់ ការទទួលព័ត៌មានមិនពិតពីក្រុមជនអគតិមួយចំនួនតូច ជាពិសេសថ្នាក់ដឹកនាំក្រសួង មន្ទីរ អង្គភាព ចំណុះឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទាំងអស់ បន្ទាប់ពីយល់ដឹង ពីរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធននេះ ត្រូវធ្វើយ៉ាងណាផ្សព្វផ្សាយបន្តទៅកាន់នាយករោងចក្រ ឬម្ចាស់សហគ្រាស គ្រឹះស្ថាននិងបងប្អូនកម្មករនិយោជិត ក៏ដូចជាសាធារណជន នៅក្នុងមូលដ្ឋានរបស់ខ្លួន។ សូមបញ្ជាក់ថា៖ ពិធីផ្សព្វផ្សាយការដាក់ឱ្យអនុវត្ត របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារខាងលើ ផ្ដល់កិត្តិយសធ្វើបទបង្ហាញដោយ ឯកឧត្តម អ៊ុកសមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកបេឡាជាតិ សន្តិសុខសង្គម ដែលប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី១១ខែកក្កដា ឆ្នាំ២០២២ នៅសាលប្រជុំ A នៃទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានវត្តមានអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធានអង្គភាពចំណុះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាជិក សមាជិកា សរុបចំនួន ៣៤១នាក់៕
ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០២២នេះ បានបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទប្រស-ស្រី ចំនួន ២នាក់ នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំធ្វើសវនាការតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ចំនួន ៣៥កញ្ចប់ ប្រព្រឹត្តនៅ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម...
ភ្នំពេញ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នៅវេលាម៉ោង១០ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ អមដោយមន្រ្តីក្រោមឱវាទ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធលោក អាបេ ហ្សិនស៊ូ អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅក្នុងស្ថានទូតជប៉ុនប្រចាំកម្ពុជា រាជធានីភ្នំពេញ៕