ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការងកងទ័ពជេីងគោក មេបញ្ជាការកងពលតូចលេខ៧០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជេីញជួបពិភាក្សាការងារលម្អិត ពាក់ព័ន្ធផែនការហ្វឹកហ្វឺនជាមួយ លោកឧត្តមសេនីយ៍ត្រី ម៉ូនីកូ អេស្តូតា អាបាង មេបញ្ជាការវរសេនាធំ ប្រឆាំងភេរវកម្ម បញ្ជាការដ្ឋានប្រតិបត្តិការពិសេស កងទ័ពហ្វីលីពីន (Light Reaction Regiment SOCOMAFP) នៅទីបញ្ជាការកងពលតូចលេខ៧០។ ជំនួបពិភាក្សាការងារ ប្រកបដោយភាពស្និតស្នាលនេះ ដេីម្បីសិក្សាអំពីទីតាំងភូមិសាស្រ្ត ហេដ្ឋារចនាសម្ព័ន្ធ និងតម្រូវការហ្វឹកហ្វឺនជំនាញ រវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ហ្វីលីពីន។ ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ក៏បានជម្រាបជូន លោកឧត្តមសេនីយ៍ត្រី ម៉ូនីកូ អេស្តូតា អាបាង អំពីសមិទ្ធផលសំខាន់ៗ ដែលកងពលតូចលេខ៧០ សម្រេចបានផងដែរ។ ជាពិសេសដើម្បីជាការចែករំលែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក រវាងកងទ័ពនៃប្រទេសទាំងពីរ ក្នុងភាពជាមិត្ត និងបងប្អូនដ៏ល្អរវាងគ្នានិងគ្នា៕
ទស្សន័យភាពប្រដាល់ដ៏អស្ចារ្យ កម្របានឃើញរវាងគូខ្លាំង ផល សោភ័ណ្ឌ និង ឡុង បេនលឿន បូករួមជាមួយនឹងការប្រគុំតន្ត្រីពិសេស ពីតារាចម្រៀងមកពីប្រទេសថៃ និងតារាល្បីៗជាច្រើនដួង ប្រចាំទូរទស្សន៍ថោន ច្បាស់ជាធ្វើឲ្យកក្រើកសង្វៀន WURKZ ប្រដាល់គុនខ្មែរ ប្រចាំប្រទេសនៅវគ្គផ្តាច់ព្រ័ត្រ ដែលនឹងប្រព្រឹត្តិឡើងនៅចុងសប្តាហ៍នេះ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយមានការផ្សាយផ្ទាល់ តាមកញ្ចក់ទូរទស្សន៍ថោន និង...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន២៩នាក់ ខណៈជាសះស្បើយ ចំនួន១៩នាក់ និងគ្មានស្លាប់ ។ គិតត្រឹមព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ៦៨០នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ៤៥៤នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
ភ្នំពេញ ៖ លោក សយ សុភាព អគ្គនាយកសារព័ត៌មានដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌ មានកម្ពុជា-ចិន បានប្រកាសគាំទ្រជំហរអ្នកនាង ស៊ិន ចាន់ពៅរ៉ូហ្សេត សកម្មជនបក្សភ្លើងទៀន ដែលបាននិយាយថា គណបក្សភ្លើងទៀន មិនឆោតល្ងង់ទៅចងសម្ព័ន្ធភាព ជាមួយអ្នកគ្មានភាពស្មោះត្រង់ ។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គ ប ម) កាលពីថ្ងៃ២៦ កក្កដា...
ភ្នំពេញ៖ ក្នុងពេលរដ្ឋសភា កំពុងដំណើរពិភាក្សា អនុម័តលើវិសោធនកម្ម រដ្ឋធម្មនុញ្ញលើកទី១០ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានឡើងមកការពារ នូវមាត្រាទាំង៨ នៃរដ្ឋធម្មនុញ្ញ ។ ដោយបានគូសបញ្ជាក់ ទៅកាន់គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលមួយចំនួន ដែលបានដាក់ញត្តិប្រឆាំង ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញថា គ្រាន់តែជាការបំពងសំឡេង...
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ កំពុងពិភាក្សាអំពីដំណើរការ អនុវត្តទោសក្នុងសហគមន៍ ដើម្បីសម្រួលដល់ការចង្អៀតណែន ក្នុងពន្ធនាគារ ដូចជា សាកល្បងអនុវត្តការដោះលែង ឲ្យនៅក្រៅឃុំ សម្រាប់ប្រភេទបទល្មើសស្រាលៗ ខណៈកន្លងមក រាជរដ្ឋាភិបាលក៏បានអនុញ្ញាត ឲ្យអ្នកជាប់ពន្ធនាគារ ដែលមានទោសស្រាលៗ រស់នៅក្រៅឃុំផងដែរ ដោយភ្ជាប់លក្ខខណ្ឌ ។ នេះជាការថ្លែងរបស់ សម្ដេច ស ខេង...
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ‘No poop July’ គឺជាការសម្ដែងលេងសើចមួយ ដែលពួកគេព្យាយាមមិនបន្ទោបង់លាមក ពេញមួយខែកក្កដា ហើយវិដេអូនេះ កំពុងតែត្រូវបានចែកចាយយ៉ាងគគ្រឹកគគ្រេង នៅក្នុងបណ្ដាញទំនាក់ទំនងសង្គម TikTok ។ នេះបើតាមការផ្សព្វផ្សាយ របស់សារព័ត៌មាន NBC ។ វិដេអូបានបង្ហាញអ្នកសម្ដែង ដែលភាគច្រើនជាបុរសបែកញើសខ្លាំង ខណៈពួកគេកំពុងតស៊ូនឹងការចង់បន្ទោបង់ និងមានហ្វូងមនុស្សអបអរសាទរពួកគេ។...
ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា កម្ពុជា កំពុងបន្តយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអំពើជួញដូរមនុស្ស ប្រកបដោយឆន្ទៈខ្ពស់ ព្រោះកិច្ចការទាំងនេះ ជាការងារដ៏ស្មុគស្មាញ។ នាឱកាសអនុញ្ញាតឲ្យលោក Pham Quang Hieu អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ចូលជួបសម្តែងការគួរសម នាថ្ងៃ២៧ កក្កដា...
ភ្នំពេញ៖ សមត្ថកិច្ចនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទិ២៨ ខែកក្កដា ឆ្នាំ២០២២នេះ បានស្រាវជ្រាវរកឃើញ ក្រុមសម្តែងក្នុងឃ្លីបវិដេអូ “សុំចូលអង្គុយក្នុងឡានផងបានអត់? ស្រីស្អាតសុំ….” គឺពួកគេកំពុងរស់នៅប្រទេសថៃ ។ ក្រោយរកឃើញ សមត្ថកិច្ចបានឲ្យពួកគេ ចេញមកសុំទោស និងលុបឃ្លីបវិដេអូនោះ ចេញផងដែរ ហើយពួកគេក៏យល់ព្រម ។ ក្នុងវិដេអូនោះ បង្ហាញសកម្មភាពទាក់ទង ទៅនឹងការសម្តែងបែបអសីលធម៌...
ភ្នំពេញ៖ ដូចជាការគ្រោងទុក នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ រដ្ឋសភាបានបើកសម័យប្រជុំពេញអង្គ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់ធម្មនុញ្ញ ចំនួន៨មាត្រា និងច្បាប់មួយចំនួនទៀត ក្រោមការឃ្លាំមើល ពីក្រុមមនុស្សមួយចំនួន ដែលមិនពេញចិត្ត ។ អង្គប្រជុំ ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងមានការចូលអញ្ជើញចូលរួម ពីសំណាក់សម្តេចតេជោ ហ៊ុន...