គៀវ៖ ក្រសួងហិរញ្ញវត្ថុអ៊ុយក្រែន បានឲ្យដឹងថា ជំនួយថ្មីចំនួន ១ពាន់លានអឺរ៉ូដែលត្រូវបានអនុម័ត ដោយសភាអឺរ៉ុប សម្រាប់ទីក្រុងគៀវកាលពីថ្ងៃព្រហស្បតិ៍ នឹងត្រូវបានប្រើ ដើម្បីធានាស្ថិរភាពហិរញ្ញវត្ថុរបស់អ៊ុយក្រែន។ ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជំនួយផ្នែកម៉ាក្រូហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប នឹងត្រូវបានដឹកនាំទៅកាន់ការផ្តល់ហិរញ្ញប្បទាននៃតម្រូវការថវិកាជាអាទិភាព ហើយជាទូទៅ ដើម្បីធានាស្ថិរភាពហិរញ្ញវត្ថុ នៅក្នុងប្រទេសអ៊ុយក្រែន” ។ នៅព្រឹកថ្ងៃដដែល សភាអឺរ៉ុប បានបោះឆ្នោតគាំទ្រ សំណើរបស់គណៈកម្មការអឺរ៉ុប ក្នុងការផ្តល់ជំនួយថ្មីចំនួន...
ប៉េកាំង៖ អ្នកនាំពាក្យរបស់ចិនដីគោក បានឲ្យដឹងកាលពីថ្ងៃសុក្រថា ពាក្យសម្ដី និងទង្វើខុសឆ្គង របស់សមាជិកព្រឹទ្ធសភាអាមេរិកមួយចំនួន ដែលបានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសចិន និងបានប្រកាន់យក និងគាំទ្រសកម្មភាពបំបែកខ្លួន “ឯករាជ្យតៃវ៉ាន់” គឺមានគ្រោះថ្នាក់ខ្លាំងណាស់។ លោក Zhu Fenglian អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋបានលើកឡើងថា “មានចិនតែមួយគត់ក្នុងពិភពលោក ហើយតៃវ៉ាន់គឺជាផ្នែកនៃប្រទេសចិន” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ លោក...
បរទេស៖ ឧត្តមសេនីយ៍ Philip Breedlove អតីតមេបញ្ជាការកំពូលរបស់អង្គការអូតង់ ប្រចាំតំបន់អឺរ៉ុប ជឿជាក់ថា ស្ពានតភ្ជាប់តំបន់ Crimea ទៅកាន់តំបន់ផ្សេងទៀត នៃប្រទេសរុស្ស៊ី គឺជា “គោលដៅស្របច្បាប់” សម្រាប់អ៊ុយក្រែន។ លោក Breedlove បានប្រាប់កាសែត The Times ក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងគៀវ...
បឺលីន៖ សភាជាន់ទាប និងសភាអាល្លឺម៉ង់ (Bundesrat និង Bundestag) បានអនុម័តកាលពីថ្ងៃសុក្រ លើការប្រើប្រាស់រោងចក្រថាមពលធ្យូងថ្មបន្ថែមទៀត ដើម្បីជំនួសការប្រើប្រាស់ឧស្ម័ន ក្នុងការផលិតអគ្គិសនី។ ការសម្រេចចិត្តនេះបានធ្វើឡើង ក្នុងការឆ្លើយតបទៅនឹងជម្លោះ រុស្ស៊ី-អ៊ុយក្រែន និងការកាត់ផ្តាច់ ការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ីយ៉ាងធ្ងន់ធ្ងរតាមរយៈបំពង់បង្ហូរ Nord Stream 1។ អាល្លឺម៉ង់មានបំណងប្រើប្រាស់ឧស្ម័នតិច ដើម្បីផលិតអគ្គិសនី និងដើម្បីបំពេញកន្លែងស្តុកទុករបស់ខ្លួន។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច...
អូតាវ៉ា៖ មន្ត្រីពាណិជ្ជកម្មកំពូល នៃប្រទេសកាណាដា សហរដ្ឋអាមេរិក និងម៉ិកស៊ិក បានប្រកាសកាលពីថ្ងៃសុក្រថា ប្រទេសអាមេរិកខាងជើងទាំង៣ នឹងធ្វើការដើម្បីធានា លំហូរពាណិជ្ជកម្ម ក្នុងស្ថានភាពអាសន្ន។ រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិកាណាដា ការលើកកម្ពស់ការនាំចេញ អាជីវកម្មខ្នាតតូច និងអភិវឌ្ឍន៍សេដ្ឋកិច្ច Mary Ng លេខាធិការសេដ្ឋកិច្ចម៉ិកស៊ិក Tatiana Clouthier និងតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោកស្រី Katherine...
ប៉េកាំង៖ អ្នកជំនាញចិន បានបដិសេធការលើកឡើង មិនសមហេតុផលអំពីប្រទេសចិន ដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀត នៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីអន្តរជាតិស្តីពី “សេរីភាពនៃសាសនា ឬជំនឿ”។ ព្រឹត្តិការណ៍ដែលបានធ្វើឡើង ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៦ ខែកក្កដានៅទីក្រុងឡុងដ៍ បានឃើញអ្នកនយោបាយ របស់ប្រទេសមួយចំនួន ក្រោមលេសនៃ “សេរីភាពសាសនា” ចង្អុលដៃទៅកាន់ប្រទេសផ្សេងទៀត និងបង្កាច់បង្ខូចប្រទេសចិន ដោយមិនយកចិត្តទុកដាក់ចំពោះការពិត។ លោក Zhang...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានផ្ញើសាររំលែកទុក្ខដល់ម្តាយ និងភរិយារបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី8 ខែកក្កដា ឆ្នាំ2022 បានឱ្យដឹងថា សាររបស់លោក ពូទីន បានហៅលោក អាបេ ថាជា...
បរទេស៖ រដ្ឋមន្ត្រីក្រសួងអប់រំ របស់ប្រទេសអាល្លឺម៉ង់ បានអះអាងថា សាលារៀន និងកន្លែងអប់រំផ្សេងទៀត នៅក្នុងប្រទេសអាល្លឺម៉ង់ គួរតែត្រូវបានចាត់ថ្នាក់ ជាហេដ្ឋារចនាសម្ព័ន្ធសំខាន់ ដើម្បីការពារការបិទទ្វារក្នុងរដូវរងារនេះ ដោយសារតែកង្វះឧស្ម័នដែលអាចកើតមាន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី8 ខែកក្កដា ឆ្នាំ2022 បានឱ្យដឹងថា ថ្លែងទៅកាន់កាសែត Rheinische Post របស់ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃព្រហស្បតិ៍...
តូក្យូ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅថ្ងៃសុក្របានសម្តែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះការធ្វើឃាតទៅលើអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ដោយសម្តែងការសោកស្តាយ ចំពោះការបាត់បង់ “ជើងឯក” នៃសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ និងស្ថាបត្យករនៃគំនិត ដែលបានដើរតួយ៉ាងសំខាន់ ក្នុងសន្តិសុខក្នុងតំបន់។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី9 ខែកក្កដា ឆ្នាំ2022 បានឱ្យដឹងថា លោកប្រធានាធិបតី Joe...
បរទេស៖ នាយករដ្ឋមន្ត្រីលោក Fumio Kishida បានសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden កនៅថ្ងៃសៅរ៍ ដោយលោក Biden បានសម្តែងការរំលែកទុក្ខ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី លោក Shinzo Abe ត្រូវបានបាញ់សម្លាប់នៅក្នុងប្រទេសជប៉ុន អំឡុងពេលសុន្ទរកថា កាលពីថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន Kyodo...