បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានឲ្យដឹងថាហេតុការណ៍ ផ្ទុះយ៉ាងកក្រើកកណ្តាលអាធ្រាត្យ នៅក្នុងតំបន់ រុករកប្រេងឆៅខុសច្បាប់មួយកន្លែង ស្ថិតនៅក្នុងរដ្ឋ Imo ប្រទេសនីហ្សេរីយ៉ា បានធ្វើឲ្យមនុស្សស្លាប់ សរុបមានទៅដល់១០០នាក់។ យោងតាមការបញ្ជាក់ ដោយអជ្ញាធរក្នុងតំបន់ បានឲ្យដឹងដែរថា ហេតុការណ៍ឆាបឆេះបានកើតឡើងនៅក្រោយផ្ទុះ ហើយមនុស្សដល់ទៅ១០០នាក់ ត្រូវបានដុតទាំងរស់ និងមិនអាចចំណាំអត្តសញ្ញាបានឡើយ ហើយម្យ៉ាងទីនេះ គឺជាទីតាំងដែលបណ្តុំ...
បរទេស៖ នៅក្នុងសេចក្តីប្រកាសមួយ កាលពីថ្ងៃសៅរ៍ និងត្រូវបានយកមកចេញផ្សាយដោយ rt.com បានឲ្យដឹងថាកងកម្លាំង នៃប្រទេសរុស្សី បានបើកការវាយប្រហារបំផ្លាញនិងកំទេចបានឃ្លាំងស្តុកអាវុធធំមួយ របស់សហរដ្ឋអាមេរិក និងអឺរ៉ុប ដែលបានផ្គត់ផ្គង់ទៅឲ្យអ៊ុយក្រែន។ ហេតុការណ៍ដែលបានកើតឡើង នៅក្នុងខេត្ត Odessa ប្រទេសអ៊ុយក្រែនហើយអជ្ញាធរក៏បានធ្វើការអះអាង អំពីហេតុការណ៍នេះផងដែរ ដោយបានបញ្ជាក់ថា កងកម្លាំងទ័ពអាកាសអ៊ុយក្រែន ក៏បានបាញ់កំទេចមីស៊ីល២គ្រាប់របស់រុស្សីផងដែរ ប៉ុន្តែ៤គ្រាប់ទៀត បានហោះសំដៅទីតាំងយោធា និងអគារពលរដ្ឋស៊ីវិលជាច្រើនកន្លែងផងដែរ...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានធ្វើការប្រកាសកាលពីថ្ងៃសៅរ៍ម្សិលមិញ ដើម្បីរៀបរាប់ពីលក្ខខណ្ឌណាខ្លះ ដែលនឹងអាចរុញច្រានឲ្យប្រទេសរបស់លោក នឹងធ្វើការដកខ្លួនចេញពីកិច្ចប្រជុំពិភាក្សា ដើម្បីសន្តិភាពជាមួយនឹងប្រទេសរុស្សី។ នៅអំឡុងពេលធ្វើសន្និសិទកាសែតមួយ ដែលធ្វើឡើងនៅក្នុងរដ្ឋធានី ទីក្រុងគៀវក្បែរទៅនឹងស្ថានីយរថភ្លើងក្រោមដី របស់ទីក្រុងលោក Zelensky ត្រូវបានចោទសួរថាតើលោកនឹងធ្វើការឆ្លើយតបយ៉ាងណា ចំពោះការធ្វើប្រជាមតិសំខាន់ ដែលស្ថិតនៅក្នុងដែនគ្រប់គ្រង ដោយកងកម្លាំង នៃប្រទេសរុស្សីនោះ លោក Zelensky បានឆ្លើយតបវិញភ្លាមៗថា...
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ សន្និសីទសារព័ត៌មានត្រូវធ្វើឡើង នៅឯផ្សារទំនើប ជីប ម៉ុង សែនសុខដើម្បីប្រកាស អំពីការចាប់ផ្តើមនូវព្រឹត្តិការណ៍ ប្រណាំងកង់ភ្នំ WURKZ MOUNTAIN BIKE SERIES រដូវកាល២០២២ ដែលនឹងមានការប្រកួត ចំនួន៥ជុំផ្សេងគ្នា ធ្វើឡើងចាប់ពីដើមខែឧសភា រហូតដល់ខែធ្នូ។ កម្មវិធីនេះ មានការអញ្ជើញចូលរួម ពីសំណាក់លោក...
ភ្នំពេញ៖ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ បានបញ្ចប់រួចរាល់ភ្លាម លោកឧកញ៉ា សូវ សច្ចៈសម្បត្តិ និងលោកស្រី នុន ចាន់ពិសី អគ្គនាយិកា ហាងលក់គ្រឿងអលង្ការ ហឬទ័យ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ បានរៀបចំនូវគ្រឿងឧបភោគបរិភោគ នឹងបានចែកជូន ដល់ពលរដ្ឋក្រីក្រមួយចំនួន មកពីសង្កាត់ទួលសង្កែ២ ដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគេ។ ការចែកអំណោយ...
អ្នកស្នេហាកីឡាប្រដាល់រស់នៅ ក្នុងខេត្តកំពង់ស្ពឺ នឹងមានឱកាសទស្សនា ការប្រដាល់ផ្ទាល់ភ្នែក រវាងគូខ្លាំងៗជាច្រើន នៅយប់ថ្ងៃទី២៣ ខែមេសា ចាប់ពីម៉ោង ៦ល្ងាចតទៅ ក្នុងជុំទី១នៃព្រឹត្តិការណ៍ «WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» ដណ្តើមខ្សែក្រវាត់ពិភពលោក International Professional Combat Council (IPCC)។ ធ្វើឡើងនៅឯដីឡូត៍លោកឧកញ៉ា ឈួន គឹមសាន ក្នុងភូមិក្រាំងពលទេព...
ប្រភពផ្លូវការរបស់អ៊ុយក្រែន និងសេចក្តីថ្លែងការណ៍ របស់អង្គភាពយោធា បាននិយាយនៅថ្ងៃព្រហស្បតិ៍ កងកម្លាំងសហព័ន្ធរុស្ស៊ី (RF) បានប្រើប្រាស់ទាហានស៊ីឈ្នួលមកពីប្រទេសលីប៊ី ស៊ីរី និងរុស្ស៊ី ក្នុងការវាយប្រហារជាបន្តបន្ទាប់ ដែលមិនបានសម្រេចលើទីក្រុង Popasna របស់តំបន់ Donbas ។ យោងតាមសារព័ត៌មាន Kyiv Post ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា...
មន្ត្រីជំនាញពាក់ព័ន្ធ និងអ្នកតាមដានផ្នែកសង្គមនៅកម្ពុជា បានវាយតម្លៃថា ចំនួនភ្ញៀវទេសចរដើរកម្សាន្តច្រើន ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ រហូតដល់ជាង៥លាននាក់នេះបានបង្ហាញកាន់តែច្បាស់ ពីគុណតម្លៃ និងប្រសិទ្ធភាព នៃវ៉ាក់សាំងកូវីដ-១៩ និងកត្តាសន្តិសុខសន្តិភាពនៅកម្ពុជា។ ក្រសួងទេសចរណ៍បានឱ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃ បូករួមថ្ងៃអាទិត្យចុងសប្តាហ៍១ថ្ងៃទៀត មានភ្ញៀវជាង៥លាន១៧ម៉ឺននាក់ បានដើរលេងកម្សាន្ត នៅទូទាំងប្រទេសកម្ពុជា។ ជាចំនួនមួយដ៏ច្រើនលើសពីការរំពឹងទុក និងជាចំនួនដ៏ខ្ពស់ ចាប់តាំងពីរាជរដ្ឋាភិបាល...
ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានឲ្យដឹងថា កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព និងភាពកក់ក្ដៅ ទើបរាជរដ្ឋាភិបាលកម្ពុជា កែសម្រួលនិងកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័ក របស់អ្នកដំណើរអន្ដរជាតិ ចូលមកកម្ពុជា ដែលមិនទាន់ចាក់វ៉ាក់សាំង។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ បានបញ្ជាក់ថា «កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព និងភាពកក់ក្ដៅ ដូច្នេះ...
នៅថ្ងៃទី២០ ខែមេសា ស្រាបៀរ កម្ពុជា បានចេញស្ពតពាណិជ្ជកម្ម អំពីក្រវិលកំប៉ុងថ្មីនៃពាក្យកំប្លែកៗ ដែលត្រូវប្រើជំនួសពាក្យ «អរគុណ» ដើម្បីញុំាងបរិយាកាសគ្រប់វិនាទីនៃការជួបជុំផឹកស៊ី ឲ្យកាន់តែសប្បាយរីករាយបន្ថែមទៀត ពោលគឺគាស់ហើយឈ្នះគាស់ហើយសប្បាយ។ ក្រៅពីមានរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតដល់៥០លានរៀល ក្រវិលកំប៉ុងស្រាបៀរ កម្ពុជាក៏មានពាក្យកំប្លែកៗ ដូចជាលើកដាច់ ជល់មួយ ហាមក្លែម ហាមចុចទូរស័ព្ទ ហាម Sad គាស់មួយទៀត រើសអ្នកផឹកជំនួស មួយកែវអត់ទឹកកក រាំមួយសិន ច្រៀងមួយសិន អ្នកស្តាំដៃផឹក អ្នកឆ្វេងដៃផឹក...