ពេលថ្មីៗនេះ លោកXi Jinpingប្រធានរដ្ឋចិន បានលើកឡើង ក្នុងពេលជួបពិភាក្សាការងារ ជាមួយលោកMichel ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងលោករស្រី Von der Leyen ប្រធានគណៈកម្មាធិការ សហភាពអឹរ៉ុប តាមប្រព័ន្ធវីដេអូ នៅទីក្រុងប៉េកាំងថា ចិននិងអឺរុប ត្រូវធ្វើជាកម្លាំងធំទាំងពីរ សម្រាប់គាំពារសន្តិភាពពិភពលោក ត្រូវយកស្ថិរភាពនៃទំនាក់ទំនង រវាងចិននិងអឺរ៉ុបមកឆ្លើយតប នឹងភាពមិនប្រាកដប្រជា របស់ស្ថានភាពអន្តរជាតិ។...
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) ដែលដឹកនាំដោយលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២នេះ បានចូលរួមកិច្ចពិភាក្សា ជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី លើគម្រោងគាំទ្រ ដល់វិស័យវារីវប្បកម្មក្នុងប្រទេសកម្ពុជា។
ទឹកក្រូចអាយស៍ IZE កំប៉ុងថ្មីតម្លៃ១០០០រៀល ដែលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទើបតែបានដាក់លក់ជាផ្លូវការ នាពេលថ្មីៗនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់យុវវ័យដែលចូលរួម ក្នុងកម្មវិធីបុណ្យភូមិនៅឯ Factory ភ្នំពេញចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី៣ ខែមេសា កន្លងមកនេះ។ គ្រាន់តែឃើញទំហំកំប៉ុងថ្មី របស់ទឹកក្រូចអាយស៍ IZE ភ្លាម មានយុវវ័យជាច្រើនចាប់អារម្មណ៍...
បរទេស៖ លោក Viktor Orban នាយករដ្ឋមន្រ្តីរបស់ប្រទេសហុងគ្រី ដែលទើបនឹងឈ្នះតំណែង ជានាយករដ្ឋមន្ត្រី ក្នុងការបោះឆ្នោត អាណត្តិទី៤ កាលពីថ្ងៃអាទិត្យ បាននិយាយថា គណបក្សរបស់លោក បានទទួលជ័យជម្នះ បើទោះបីជាប្រឈមមុខ នឹងការជ្រៀតជ្រែកពីកងកម្លាំងឆ្វេងនិយម នៅក្នុងស្រុក និង “ពួកប្រឆាំង” នៅជុំវិញពិភពលោក រួមទាំងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky...
អ្នកស្រី គង់ កុសល នាយិកាទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឲ្យដឹងថា ដើម្បីបំពេញតម្រូវការ និងផ្តល់ជាជម្រើសថ្មីបន្ថែមទៀត ដល់អតិថិជន ក្រុមហ៊ុនបានសម្រេច ផលិតទឹកក្រូចអាយស៍ IZE កូឡាកំប៉ុងថ្មី ចំណុះ២៥០មីលីលីត្រ ដែលមានតម្លៃ ត្រឹមតែ១០០០រៀលតែប៉ុណ្ណោះ។ អ្នកស្រីបន្ថែមថា ទឹកក្រូចអាយស៍ IZE កូឡាកំប៉ុងថ្មីមានរសជាតិឆ្ងាញ់ដដែល និងរូបរាងឡូយ...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវ និងណែនាំដល់ប្រជាពលរដ្ឋ គាប្បីអនុវត្ត នូវការណែនាំ ឲ្យបានល្អត្រឹមត្រូវ ដើម្បីចៀសវាង ការប្រព្រឹត្តិអំពើអបាយមុខ ដូចជាលេងល្បែងស៊ីសង លេងរំសៀវជាតិផ្ទុះ អុជផាវ បើកបរក្នុងស្ថានភាពស្រវឹង និងមិនត្រូវជិះម៉ូតូបង្ហោះប្រដេញគ្នាលេងឡើយ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។ យោងតាមសេចក្ដីជូនដំណឹង ស្ដីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ...
ភ្នំពេញ៖ លោក ឡី សុភាព ប្រធានសហព័ន្ធ វិនិយោគិនកម្ពុជា និងជាប្រធានសហព័ន្ធធុរកិច្ច ទីផ្សារបណ្តាញកម្ពុជា បន្តអំពាវនាវ ដល់សមាជិក សមាជិកា និងធុរកិច្ចជនទីផ្សារបណ្តាញ នៅកម្ពុជាទាំងអស់ ត្រូវរួបរួមគ្នាថែរក្សាឲ្យបាន នូវវិជ្ចាជីៈត្រឹមត្រូវ កុំឲ្យបាត់បង់នូវទំនុកចិត្ត រហូតធ្វើឲ្យទីផ្សារបណ្តាញ មានភាពខ្មៅកង្វក់ ។ ការអំពាវនាវរបស់លោកឡី សុភាព ជុំវិញធុរកិច្ចទីផ្សារបណ្តាញនេះ...
តេអេរ៉ង់៖ យោងតាមគេហទំព័រផ្លូវការ របស់ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានឲ្យដឹងថា សហរដ្ឋអាមេរិក មិនមានការអាណិតអាសូរណាមួយ ចំពោះប្រទេសមូស្លីម នៅក្នុងតំបន់នោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ធ្វើការកត់សម្គាល់ នៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយសមភាគីអ៊ីរ៉ាក់លោក Barham Salih លោក Raisi បានលើកឡើងថា វាបានក្លាយជាភស្តុតាង...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ថា កាលពីថ្ងៃអាទិត្យ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ថ្លែងថា លោកមានការភ្ញាក់ផ្អើលជាខ្លាំង ចំពោះរូបភាពនៃជនស៊ីវិល ដែលបានស្លាប់នៅក្នុងទីក្រុង Bucha របស់អ៊ុយក្រែន ហើយលោកបានអំពាវនាវ ឱ្យមានការស៊ើបអង្កេតឯករាជ្យមួយ ដែលនាំទៅដល់ការទទួលខុសត្រូវ...
ភ្នំពេញ៖ ថ្មីៗនេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរួមគ្នាដាក់ឲ្យអនុវត្តកម្មវិធី លទ្ធភាពទទួលបានហិរញ្ញប្បទាន ហៅឈ្មោះជាភាសាអង់គ្លេសថា «Access to Finance Program (AFP)»។ យោងតាមសេចក្ដីប្រកាសព័ត៌មានរួម បានឲ្យដឹងថា កម្មវិធីនេះ មានគោលបំណងធ្វើឲ្យប្រសើរឡើង នូវលទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលកំណត់គោលដៅ ៥០ភាគរយជាសហគ្រិនស្ត្រី...