ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០០២២ថា លោក ប្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់ Olaf Scholz កាលពីថ្ងៃសៅរ៍ ហើយបានជំរុញពួកគេឱ្យមានឥទ្ធិពលលើអាជ្ញាធរក្រុងគៀវ ដើម្បីបញ្ឈប់ “អំពើឧក្រិដ្ឋកម្ម” នៃកងវរសេនាតូចជាតិនិយមអ៊ុយក្រែន...
កំពង់ចាម ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី ប្រមាណជា ៤០០នាក់ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ពេលនេះ បានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ប្រមាណជាជាង ១ពាន់នាក់ ស្ថិតនៅព្រែកដំបូកក្រោម ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ក្នុងការអញ្ជើញចុះពិនិត្យ...
បរទេស៖ យោងតាមការបញ្ជាក់ដោយលោក Josep Borrell ដែលជាមន្ត្រីជាន់ខ្ពស់ ផ្នែកកិច្ចការងារនយោបាយការបរទេស របស់អ៊ឺរ៉ុបបានឲ្យដឹងថា ជម្លោះរបស់អ៊ុយក្រែន ដែលកំពុងបន្តនោះនឹងអាចរីករាលដាល ទៅកាន់បណ្តាប្រទេសផ្សេងទៀត ដែលជាសមាជិករបស់អង្គការណាតូ ន្ថែមទៀត។ លោកបានបញ្ជាក់បែបនេះថា៖ អឺរ៉ុបបច្ចុប្បន្នកំពុងតានតឹង រវាងការសម្រេចចិត្តនិងបំណង ចង់ជួយទៅដល់អ៊ុយក្រែន ដើម្បីប្រឆាំងរុស្សី និងភ័យខ្លាចថា រុស្សីនឹងអាចបង្កសង្គ្រាម ទៅកាន់បណ្តាប្រទេសផ្សេងទៀត នៅក្នុងតំបន់។ លោក...
បរទេស៖ រដ្ឋាភិបាលទីក្រុង Belgrade កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានបញ្ជាក់ថាប្រទេសស៊ែប៊ី នឹងមិនចង់បានសិទ្ធិក្នុងការចូលរួមជាមួយ នឹងប្លុកដែលដឹកនាំ ដោយអាមេរិកឡើយ។ ស៊ែប៊ីបានបញ្ជាក់ទៀតថា ខ្លួនមានសមត្ថភាពយោធាដោយខ្លួនឯង ហើយមកដល់បច្ចុប្បន្ននេះ ប្រទេសនិងពលរដ្ឋរបស់ខ្លួន មិនដែលបានបំភ្លេចឡើយ ពីព្រឹត្តិការណ៍ទំលាក់គ្រាប់បែកដ៏អាក្រក់ កាលពីឆ្នាំ១៩៩៩ នេះបើយោងតាមការបញ្ជាក់បន្ថែម ដោយលោកប្រធានាធិបតី។ លោកប្រធានាធិបតី Aleksandar Vucic បាននិយាយថា៖ ប្រទេសស៊ែបីនឹងល្អជាង...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ថា រាល់ការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងរុស្ស៊ី អាចធ្វើឱ្យស្ថានីយអវកាសអន្តរជាតិធ្លាក់ ប្រធានទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បានព្រមាននៅថ្ងៃសៅរ៍នេះ ដោយអំពាវនាវឱ្យដកវិធានការដាក់ទណ្ឌកម្ម ។ យោងតាមលោក Dmitry Rogozin ទណ្ឌកម្មដែលខ្លះគិតទុកជាមុន អំពីការលុកលុយរបស់ទីក្រុងម៉ូស្គូ មកលើអ៊ុយក្រែន អាចរំខានដល់ប្រតិបត្តិការរបស់យានអវកាសរុស្ស៊ី...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា សហរដ្ឋអាមេរិក គួរតែធ្វើការស៊ើបអង្កេត ដ៏គួរឱ្យទុកចិត្ត ឯករាជ្យ និងមិនលំអៀងទៅលើជនរងគ្រោះ ដែលស្លាប់ជាជនស៊ីវិល ដែលបណ្តាលមកពីការវាយប្រហារ តាមអាកាសរបស់សហរដ្ឋអាមេរិក ហើយធ្វើឱ្យអ្នកពាក់ព័ន្ធទាំងនោះទទួលខុសត្រូវ។ អ្នកនាំពាក្យលោក ចាវ លីជៀន បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដោយលើកឡើងថា នេះគឺជាការអំពាវនាវយ៉ាងច្បាស់ ពីសហគមន៍អន្តរជាតិ ដែលសហរដ្ឋអាមេរិក គួរតែឆ្លើយតបដោយស្មោះត្រង់។...
បរទេស៖ មន្ត្រីជាន់ខ្ពស់ របស់សេតវិមានរបស់សហរដ្ឋអាមេរិក លោកស្រី Jen Psaki កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានចេញមកទទួលស្គាល់អំពីរបាយការណ៍ ដែលបានអះអាងថាអាមេរិក ពិតជាបានសម្រេចចិត្តផ្អាកបញ្ជូន យន្តហោះចម្បាំងទាំង២៨គ្រឿង របស់ប៉ូឡូញ ទៅឲ្យអ៊ុយក្រែនពិតមែនហើយ ក៏ព្រោះតែមិនចង់ឃើញសង្គ្រាមលោកកើតឡើង។ លោកស្រី Jen បានបន្តដែរថាអាមេរិកបារម្ភថា ការបញ្ជូនលើកនេះនឹងក្លាយទៅជា ការពាក់ព័ន្ធដោយផ្ទាល់ របស់អាមេរិកព្រមទាំងសម្ព័ន្ធមិត្តណាតូ ចូលទៅក្នុងសង្គ្រាមរវាងអ៊ុយក្រែន និងប្រទេសរុស្សី។...
បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ក្រុមភេវរកម្មអន្តរជាតិ ISIS បានប្រកាសបញ្ជាក់ ពីការបាត់បង់ជីវិតនៃមេដឹកនាំ លោក Abu Ibrahim Al-hashemi Al Qurashi ហើយជាមួយគ្នា ក៏បានប្រកាសជាផ្លូវការមេដឹកនាំថ្មី ដែលមានឈ្មោះស្រដៀងគ្នា Abu Al Hassan Al hashemi Al Quraishi...
វ៉ាស៊ីនតោន៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris នៅថ្ងៃព្រហស្បតិ៍នេះបានទទួលយក ការអំពាវនាវឱ្យមានការស៊ើបអង្កេត ឧក្រិដ្ឋកម្មសង្គ្រាមអន្តរជាតិ លើប្រទេសរុស្ស៊ី ជុំវិញការឈ្លានពានរបស់ខ្លួន លើអ៊ុយក្រែន និងការទម្លាក់គ្រាប់បែកលើជនស៊ីវិល រួមទាំងមន្ទីរពេទ្យសម្ភព ក្នុងប្រទេសអ៊ុយក្រែនផងដែរ។ ថ្លែងជាមួយប្រធានាធិបតីប៉ូឡូញលោក Andrzej Duda ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Warsaw ជាកន្លែងដែលលោកស្រី កំពុងបង្ហាញពីការគាំទ្រ របស់សហរដ្ឋអាមេរិក...
អង់ការ៉ា៖ ជំនួបរវាងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov នៅក្នុងប្រទេសតួកគី បានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង ស្តីពីច្រករបៀងមនុស្សធម៌ ឬបទឈប់បាញ់ណាមួយនោះទេ។ លោក Kuleba បានលើកឡើងថា លោកបានលើកឡើងពីការរំពឹងទុក នៃការបង្កើតច្រករបៀងមនុស្សធម៌ ដើម្បីអនុញ្ញាតឱ្យជនស៊ីវិលភៀសខ្លួនចេញពីទីក្រុង Mariupol ដែលត្រូវបានឡោមព័ទ្ធ ប៉ុន្តែជាអកុសល...