ព័ត៌មានអន្តរជាតិ

អាមេរិក និងហ្វីលីពីន បើកសមយុទ្ធយោធា ទ្រង់ទ្រាយធំបំផុតមួយ មិនធ្លាប់មានពីមុន

បរទេស៖ សមយុទ្ធយោធា រវាងសហរដ្ឋអាមេរិក និងប្រទេសហ្វីលីពីន បានចាប់ផ្តើមបើកដំណើរការ នៅក្នុងតំបន់ប៉ាស៊ីហ្វិក ដោយមានការចូលរួម ពីសំណាក់យោធាហ្វីលីពីន និងអាមេរិកសរុបប្រមាណជា ៩០០០នាក់ និងអូសបន្លាយ រយៈពេលយ៉ាងហោចណាស់ ១២ថ្ងៃ។

សមយុទ្ធយោធាលើកនេះត្រូវបាន rt.com ចេញផ្សាយថា គឺជាសមយុទ្ធយោធា ស្ថិតនៅក្នុងទ្រង់ទ្រាយធំបំផុតមួយ រវាងប្រទេសទាំងពីរ និងក៏ដើម្បីអាចឆ្លុះបញ្ចាំង ឲ្យឃើញពីទំនាក់ទំនង កាន់តែរឹងម៉ាំរវាងទ្វេភាគីផងដែរ។

គួរឲ្យដឹងដែរថាសមយុទ្ធយោធានេះ គឺជាសមយុទ្ធយោធាដែលធ្វើឡើង ជារៀងរាល់ឆ្នាំប៉ុន្តែប៉ុន្មានឆ្នាំកន្លងមកនេះ ត្រូវបានផ្អាកដោយសារបញ្ហាកូវីដ។

សមយុទ្ធគ្នាលើកនេះផងដែរ ក៏នឹងបានបង្ហាញ អំពីកិច្ចការងាររួមគ្នាលើប្រតិបត្តិការតាមផ្លូវទឹក ព្រមទាំងការប្រឆាំងភេរវកម្ម និងក៏ដូចជាកិច្ចការងារការក្នុងគ្រា មានគ្រោះមហន្តរាយ ជំនួយមនុស្សធម៌ ការហ្វឹកហ្វឺនបាញ់គ្រាប់ពិត និងសន្តិសុខដែនសមុទ្រផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top