ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកទឹកចិត្តស្ត្រី ឲ្យបន្តអភិវឌ្ឍន៍ខ្លួន និងទទួលយកតួនាទីជាអ្នកដឹកនាំ កាន់តែច្រើនថែមទៀត ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។ ក្នុងពិធីរំលឹកខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ ក្រោមមូលបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត» នាថ្ងៃទី៧...
កាលពីរសៀលថ្ងៃទី ៦ ខែមីនា លោក ស៊ី ជីនភីង អគ្គលេខាធិការ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានអញ្ជើញចុះសួរសុខទុក្ខ សមាជិកសភាប្រឹក្សានយោបាយ មកពីវិស័យកសិកម្ម សុខុមាលភាពសង្គម និងរបបសន្តិសុខសង្គម ដែលបានចូលរួមកិច្ចប្រជុំលើកទី ៥ នៃមហាសន្និបាតសភាប្រឹក្សានយោបាយ ប្រជាជនចិននីតិកាលទី១៣ និងពិភាក្សាការងារ ដើម្បីស្តាប់មតិយោបល់...
រសៀលថ្ងៃទី៥ខែមីនា លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន បានអញ្ជើញចូលរួមកិច្ចប្រជុំ ពិភាក្សាជាមួយប្រតិភូតំណាង ប្រជាជនភូមិភាគស្វយ័តម៉ុងហ្គោលីក្នុង នៃកិច្ចប្រជុំលើកទី៥ នៃមហាសនិ្នបាតសភាតំណាងប្រជាជន ទូទាំងប្រទេសចិននីតិកាលទី១៣។ លោក Xi Jinping បានគូសបញ្ជាក់ថា ត្រូវណែនាំឱ្យប្រជាជនគ្រប់ជនជាតិ ពង្រឹងគំនិតសហគមន៍រួមវាសនា...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានបញ្ជាក់ថា អ៊ុយក្រែនមានផែនការមួយ ប្រសិនបើប្រធានាធិបតី Volodymyr Zelensky ស្លាប់ក្នុងជម្លោះជាមួយរុស្ស៊ី។ យោងតាមសារព័ត៌មាន INSIDER ចេញផ្សាយនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Zelensky បានស្ថិតនៅជួរមុខ នៃការការពារជាតិអ៊ុយក្រែន ប្រឆាំងនឹងរុស្ស៊ី...
បរទេស៖ នាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក Imran Khan បានរិះគន់អ្នកការទូតបរទេស ដែលបានដាក់សម្ពាធទៅលើប្រទេសប៉ាគីស្ថាន ឱ្យចូលរួមក្នុងដំណោះស្រាយ របស់អង្គការសហប្រជាជាតិ ថ្កោលទោសរុស្ស៊ីជុំវិញការវាយប្រហារ យោធារបស់ខ្លួនលើអ៊ុយក្រែន ដោយលោក Imran Khan ចោទអ្នកការទូតបរទេសទាំងនោះថា បានចាត់ទុកប៉ាគីស្ថានដូចជា “ទាសករ” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែមីនា...
ហាណូយ៖ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃ នៅក្នុងប្រទេសវៀតណាម បានកើនឡើងដល់កម្រិតខ្ពស់ថ្មីគឺ ១៤២,១៣៦ករណី កាលពីថ្ងៃអាទិត្យ ពោលគឺកើនឡើងចំនួន ១០,៣១៩ករណីពីកំណត់ត្រាមុន ដែលបានកំណត់កាលពីថ្ងៃសៅរ៍ នេះបើយោងតាមក្រសួងសុខាភិបាលរបស់ខ្លួន។ ការឆ្លងថ្មីដែលបានចូលក្នុងតំបន់ ចំនួន ៦១ ទូទាំងប្រទេសវៀតណាម រួមមានអ្នកឆ្លងក្នុងស្រុក ចំនួន ១៤២,១២៨ករណី និងនាំចូលចំនួន ៨ករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ...
សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ថា ប្រាក់អឺរ៉ូបានធ្លាក់ចុះ ដល់កម្រិតទាបសារជាថ្មី គិតក្នុងរយៈពេល២២ខែ ដែលតមៃ្លរបស់រូបិយបណ្ណនេះ ថ្លៃលើសប្រាក់ដុល្លារ ហើយបានធ្លាក់ចុះរយៈពេលជាច្រើនឆ្នាំ នៅលើប្រាក់យ៉េន ហ្វ្រង់ និងប្រាក់ស្វីស ខណៈដែលសង្រ្គាម នៅក្នុងប្រទេសអ៊ុយក្រែន បានជំរុញឱ្យតម្លៃទំនិញឡើងថ្លៃ និងបានបង្កឱ្យមានការភ័យខ្លាច នៃការភ្ញាក់ផ្អើលមិនឈប់ឈរ...
គៀវ៖ ប្រភពព័ត៌មានពីមន្ត្រីម្នាក់ បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន កាលពីថ្ងៃអាទិត្យបានចាប់ផ្តើម ជម្លៀសជនស៊ីវិលចេញពីទីក្រុង Mariupol ដែលជាទីក្រុងកំពង់ផែក្នុងទីក្រុង Donetsk នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រធានរដ្ឋបាលយោធាក្នុងតំបន់ Donetsk លោក Pavlo Kyrylenko បានសរសេរនៅលើសង្គមហ្វេសប៊ុក ឲ្យដឹងថា ការជម្លៀសចាប់ផ្តើមនៅពាក់កណ្តាលអធ្រាត្រ ម៉ោងក្នុងស្រុក (1000 GMT)។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនលើកទឹកចិត្តឲ្យប្រជាពលរដ្ឋខ្លួន ជាពិសេសយុវវ័យ សុំធ្វើកងទ័ពនៅអ៊ុយក្រែនឡើយ គឺប្រៀបដូចជា យកសាំងទៅចាក់លើភ្លើងបន្ថែម។ ការបញ្ជាក់របស់ សម្តេចតេជោ នេះបន្ទាប់មានអ្នកលេងហ្វេសប៊ុក មួយចំនួនបានខមមិន ក្នុងបណ្តាញសង្គមហ្វេសប៊ុកសម្តេចថា ចង់ទៅធ្វើកងទ័ពនៅប្រទេសអ៊ុយក្រែន ដើម្បីប្រឆាំងនឹងប្រទេសរុស្ស៊ី ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ មន្ទីពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ នាព្រឹកថ្ងៃទី៧...
ឡាអេ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ថា ប្រទេសអ៊ុយក្រែន នឹងស្នើឱ្យតុលាការកំពូល របស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃចន្ទនេះ ចេញសេចក្តីសម្រេចបន្ទាន់មួយ ដែលតម្រូវឱ្យរុស្ស៊ីបញ្ឈប់ការឈ្លានពាន មកលើប្រទេសរបស់ខ្លួន ដោយលើកហេតុផលថា ហេតុផលរបស់ក្រុងម៉ូស្គូ សម្រាប់ការវាយប្រហារនេះ គឺផ្អែកលើការបកស្រាយខុស នៃច្បាប់ប្រល័យពូជសាសន៍ ។...