ព័ត៌មានជាតិ

សម្តេចតេជោ ៖ ឆ្នាំ២០២១ វិស័យកសិកម្ម រីកចម្រើនគួរឲ្យកត់សម្គាល់ ខណៈបរិមាណផលស្រូវ សរុបជាង១២លានតោន

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា វិស័យកសិកម្មឆ្នាំ២០២១ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយបរិមាណផលស្រូវសរុបសម្រេច បានជាង ១២,២លានតោន កើនឡើងប្រមាណ ១១,៦% ធៀបនឹងឆ្នាំ២០២០។

ក្នុងពិធីបិទសន្និបាត បូកសរុបការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ សម្ដេចតេជោមានប្រសាសន៍ថា «វិស័យកសិកម្មឆ្នាំ២០២១ កន្លងទៅ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ បរិមាណផលស្រូវសរុបសម្រេចបាន ជាង ១២,២លានតោន កើនឡើងប្រមាណ ១១,៦% ធៀបនឹងឆ្នាំ ២០២០»។

សម្ដេចតេជោ បានបន្ដថា ដោយឡែក ការប្រើប្រាស់គ្រឿងយន្ត សម្រាប់ភ្ជួររាស់មានរហូតដល់ ៩៩,៤២% និងអតិរេកស្រូវមានចំនួនជាង ៦,៩៤ លានតោន ឬ គិតជាអង្ករស្មើនឹងប្រមាណ ៤,៤៤លានតោន ដំណាំសាកវប្បកម្មសម្រេច បានជាង ៤,៣៦ លានតោន និងដំណាំឧស្សាហកម្មសម្រេច បានជាង ១៩លានតោន៕

To Top