ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៤៨៨នាក់ទៀត ជាករណីអូមីក្រុងទាំងអស់ ខណៈជាសះស្បើយ ចំនួន៣០៥នាក់ និងស្លាប់ចំនួន៣នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២៦ ៩៧៧នាក់ អ្នកជាសះស្បើយចំនួន ១២០ ៧៦៧នាក់ និងអ្នកស្លាប់ចំនួន៣ ០២០នាក់៕
ភ្នំពេញ៖ លោកសន្តិបណ្ឌិត នេត សាវឿន ជាអគ្គស្នងការនគរបាលជាតិ បានក្លាយជាប្រធាន សហព័ន្ធកីឡាបាល់ទះកម្ពុជា អាណត្តិទី៦ ឆ្នាំ២០២២-២០២៦ ខណៈលោកបណ្ឌិត អាំង សេរីពិសិដ្ឋ ក្លាយអគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទះកម្ពុជា អាណត្តិថ្មី បន្ទាប់ពីសមាជិកប្រតិបត្តិ អាណត្តិចាស់ អ្នកតំណាងក្លិប និងសមាគមកីឡាបាល់ទះបានបោះឆ្នោត តែងតាំងលោកប្រធាន កាលពីថ្ងៃទី២៧ ខែមករា...
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុង ស្តីពីរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន និងបច្ចុប្បន្នភាពការងារ ជំនាញនាព្រឹកនេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) បានថ្លែងថា ក្នុងរយៈពេលជាង១០ឆ្នាំកន្លងមក ប.ស.ស. បានអនុវត្តប្រកបដោយជោគជ័យរួចទៅហើយ នូវរបបសន្តិសុខសង្គមចំនួន២ គឺ (១) របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ...
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ត្រូវបានលោកស្រី ជូ ប៊ុនអេង តំណាង លោកស្រី អ៊ឹង កន្ថាផាវី ជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី លើកឡើងថា ការអភិវឌ្ឍសមត្ថភាពស្ត្រី ជាថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ...
ភ្នំពេញ៖ កម្ពុជា បានបន្តបញ្ជូនកងទ័ពមួកខៀវប្តូរវេន ចំនួន ២១៩នាក់ ក្នុងនោះស្ត្រីចំនួន ២៨នាក់ ចេញទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ ពិធីជូនដំណើរកងទ័ពមួកខៀវកម្ពុជា ទាំង ២១៩នាក់នេះ បានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ព្រមទាំងថ្នាក់ដឹកនាំ...
ភ្នំពេញ៖ ជនសង្ស័យម្នាក់ដែលជាជាតិចិន ពាក់ព័ន្ធករណីបង្ខាំងជនជាតិចិនដូចគ្នា ដោយខុសច្បាប់ ដើម្បីជំរិតទារប្រាក់ចំនួន ៤៤,០០០ដុល្លារ ត្រូវបានកម្លាំងចំរុះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួន ។ នេះបើយោងតាមការចេញផ្សាយ របស់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ។ ប្រតិបត្តិការ ចុះឆែកឆេរ និងឃាត់ខ្លួនជនសង្ស័យម្នាក់នេះ ធ្វើឡើងកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគារខាឡឺ (Ka...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារ សម្រាប់ឆ្នាំ២០២២ របស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី នាវិមានសន្តិភាព៕
ពោធិសាត់៖ អំពើហិង្សាក្នុងវង់ផឹកស៊ីមួយបានកើតឡើង កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅចំណុចច្រកព្រាល ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដៃគូទំនាស់បានទាញកំាបិតផ្គាក់ កាប់មកលើជនរងគ្រោះ បណ្តាលអោយរបួសធ្ងន់ ត្រូវបញ្ចូលទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ភ្លាមៗ ។ បើតាមរបាយការណ៍ របស់សមត្ថកិច្ចនគរបាលស្រុកវាលវែង បានអោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះពៅ កុសល...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បាននាំយកសត្វល្មិច ឬអណ្តើកសមុទ្រទម្ងន់ធ្ងន់ ១ក្បាលទៀតហើយ ទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ ដែលជាការព្រលែងសត្វល្មិច ឬអណ្តើកសមុទ្រលើកទី១៣១។ គ្រប់ពេលដែលនាំយកទៅព្រលែងម្តងៗ លោកឧកញ៉ា ទៀ វិចិត្រ តែងតែមានកឹបសៀលតាមបច្ចេកទេស សម្គាល់សត្វល្មិចឬអណ្តើកសមុទ្រដែលត្រូវបានលែងក្នុងសមុទ្រឡើងវិញ...
ភ្នំពេញ ៖ ឆ្លើយតបទៅកាន់មនុស្សមួយចំនួន ដែលថាសម្ដេចយកលុយ ទៅទិញពានរង្វាន់ស៊ុនហាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ៗថា ពានរង្វាន់នេះមិនមែនធ្វើឡើង សម្រាប់លក់ដូរនោះទេ តែផ្ទុយទៅវិញគឺគេបានមើលឃើញតម្លៃ នៃការរកសន្តិភាពបាន ដោយលំបាករបស់កម្ពុជា ។ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាន ៧កន្លែង ស្ថិតក្នុងខេត្តក្រចេះ និងព្រៃវែង នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ...