នយោបាយ

សម្តេចតេជោ៖ អត់មានតម្រូវការ បិទក្រុងភ្នំពេញទេ

ភ្នំពេញ៖ ខណៈជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង កំពុងផ្ទុះនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ថា អត់មានតម្រូវការណាមួយ បិទទីក្រុងភ្នំពេញ ឬបិទគោលដៅណាមួយទេ ដោយសារប្រជាពលរដ្ឋ បានចាក់វ៉ាក់ចំនួនច្រើន ។

សម្តេចបន្តថា ការបិទភ្នំពេញ និងតាខ្មៅកាលពីឆ្នាំមុន ដោយសារពលរដ្ឋ​ មិនទាន់បានចាក់វ៉ាក់សាំង ។

ការលើកឡើងរបស់សម្តេចនេះ ដោយសារសម្តេច បានលឺការនិយាយខ្សឹបខ្សាវថា នឹងមានការបិទទីក្រុងភ្នំពេញឡើងវិញ ក្នុងពេលខាងមុខ ៕

To Top