តេអេរ៉ង់៖ ប្រធានអ្នកចរចានុយក្លេអ៊ែរអ៊ីរ៉ង់ Ali Bagheri Kani បានលើកឡើងថា គណៈប្រតិភូនៃភាគី ដែលចូលរួមក្នុងកិច្ចចរចានុយក្លេអ៊ែរ នឹងត្រឡប់ទៅរដ្ឋធានី របស់ពួកគេវិញសម្រាប់ការពិគ្រោះយោបល់ ហើយកិច្ចពិភាក្សា នឹងបន្តនៅទីក្រុងវីយែន នៅសប្តាហ៍ក្រោយ។ ក្នុងអំឡុងពេលកិច្ចប្រជុំ នៃគណៈកម្មការចម្រុះផែនការសកម្មភាពទូលំទូលាយ (JCPOA) កាលពីថ្ងៃសុក្រ ការពិនិត្យឡើងវិញនៃកិច្ចពិភាក្សា កាលពីប៉ុន្មានថ្ងៃមុន នៅទីក្រុងវីយែន ត្រូវបានបង្ហាញដោយភាគីនានា លោក...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្ត្រី ជាប្រពលរដ្ឋ រស់នៅក្រុងកោះរ៉ុង ដែលឈឺពោះ បម្រុងសម្រាលកូន បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។ បើតាមលោកឧកញ៉ា ទៀ វិចិត្រ...
ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងដាក់ឲ្យដំណើរការ នូវកម្មវិធីថ្នាក់ជាតិស្តីពី «ធុរកិច្ចថ្មីកម្ពុជា» ដែលប្រព្រឹត្តទៅ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ច នាពេលថ្មីៗនេះ បានឲ្យដឹងថា...
ភ្នំពេញ៖ លោក ម៉ឹង ពន្លក ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា នៅសហរដ្ឋអាមេរិក និងសមាជិក សមាជិកា ទាំងអស់ ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុត របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែង ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវ និងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ នៅខេត្តព្រះសីហនុ ដោយបានចង្អុលបង្ហាញ...
បរទេស៖ យោងតាមការប្រកាស របស់ក្រសួងការពារជាតិ នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ប្រទេសរុស្ស៊ី បានធ្វើការដាក់ពង្រាយ នូវប្រព័ន្ធការពារមីស៊ីល Bastion នៅក្នុងតំបន់ដាច់ស្រយាលមួយ នៃប្រទេសត្រង់ចំណុចកោះ Kuril ក្នុងដែនសមុទ្រប៉ាស៊ីហ្វិក ក្បែរទៅនឹងប្រទេសជប៉ុន។ គួរឲ្យដឹងដែរថាកោះ Kuril ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្រោម ការកាន់កាប់របស់រុស្ស៊ី គឺជាកោះដែលតែងតែត្រូវបានទាមទារ ដោយប្រទេសជប៉ុនថាជាកោះ ដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាព ភាគខាងជើងរបស់ខ្លួន ប៉ុន្តែចាប់តាំងតែចាប់ពី...
បរទេស៖ សិស្សជំទង់ចំនួន ៨៦ នាក់នៅខេត្ត Thanh Hoa ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃពុធ បន្ទាប់ពីបានទទួលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer ប៉ុន្តែពួកគេទាំងអស់មានស្ថេរភាព។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា យោងតាមគណៈកម្មាធិការដឹកនាំខេត្តសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺកូវីដ-១៩ បានឱ្យដឹងថា...
ភ្នំពេញ៖ មិនបញ្ឆិតបញ្ឆៀងអ្វីទៀតឡើយ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១នេះ លោក សយ សុភាព បានផ្តាំផ្ញើសារក្រើនរំលឹកម្តងទៀត ដោយប្រើពាក្យចំៗ និងបញ្ជាក់យ៉ាងច្បាស់ ទៅកាន់ក្រុមអ្នកនយោបាយ រត់ចោលស្រុក និងក្នុងស្រុកមួយចំនួន ដែលមានន្និនាការប្រឆាំង រាជរដ្ឋាភិបាលដឹកនាំដោយ រដ្ឋបុរសសន្តិភាព សម្តេច ហ៊ុន សែន ថា ឈប់ដេកសុបិន្តថា...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា គម្រោងសាងសង់អគារ ច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ សម្រេចបានជាង៣០ ,៣៧ ភាគរយ ។ ថ្មីៗនេះគណៈប្រតិភូក្រសួងសាធារណការ ដឹកនាំដោយ លោក យិត បុណ្ណា រដ្ឋលេខាធិការ និងជានាយកគម្រោង និងគណៈប្រតិភូនីដា (NEDA) នៃប្រទេសថៃ ដឹកនាំដោយ...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ៧០ ព្រមទាំងនាយទាហាន យាយទាហានរង និងពលទាហានទាំងអស់ ក្នុងកងពល នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១នេះ ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុត របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែង ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវ...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ សូមប្រកាសគាំទ្រ-យ៉ាងពេញទំហឹង ចំពោះប្រសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រកាសគាំទ្រ លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត។ លោក ហ៊ុន ម៉ាណែត គឺជាយុវជន និងជាឥស្សរជនថ្នាក់ដឹកនាំខ្មែរដ៏ឆ្នើមមួយរូប របស់កម្ពុជា ពោរពេញដោយសមត្ថភាព និងទេពកោសល្យខ្ពស់ ព្រមទាំងមានគុណធម៌ និងសីលធម៌ដ៏ល្អ ដែលទទួលបានការកោតសរសើរ, ការគោរព និងការស្រឡាញ់ពីសំណាក់ប្រជាជនទូទៅ, មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ហើយបាន និងកំពុងរួមចំណែកដឹកនាំ និងចូលរួមយ៉ាងសកម្ម ក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ យើងខ្ញុំទាំងអស់គ្នា មានជំនឿយ៉ាងមុតមាំថា លោក ហ៊ុន ម៉ាណែត ពិតជាឥស្សរជន ដែលស័ក្តិសមជាអនាគតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តវេនដឹកនាំនការពារបូរណភាពទឹកដី សុខសន្តិភាព និងស្ថិរភាពសង្គម, ការលើកកម្ពស់កិត្យានុភាពជាតិ និងការអភិវឌ្ឍជាតិ ឱ្យកាន់តែមានភាពរីកចម្រើន លើគ្រប់វិស័យ ដើម្បីវិបុលភាព សេចក្តីសុខ និងសុភមង្គលរបស់ប្រជាជនកម្ពុជា៕