ព័ត៌មានជាតិ

លោក ដួង តារា៖ យើងចូលរួមទប់ស្កាត់​ ការឆ្លងកូវីដ-១៩

ភ្នំពេញ​៖ សូមបងប្អូនថែរក្សា ការពារសុខភាពខ្លួនឯង សុខភាពកូន ប្រពន្ធនិងក្រុមគ្រួសារ​ អោយបានល្អ ចៀសអោយផុតពីការឆ្លងកូវីដ។

យើងចូលរួមធ្វើតាមប្រសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេច កុំធ្វេសប្រហែសអោយសោះ។ ព្រោះមកដល់ម៉ោងនេះ កំណើនអ្នកឆ្លងគឺបានកើនឡើង គួរអោយបារម្ភ។ ខ្ញុំបាទសូមគាំទ្រពេញទំហឹង ក្នុងការកាត់បន្ថយពិធីជួបជុំ ដែលមានអ្នកចូលរួមច្រើន យើងមិនត្រូវមើលស្រាល ការឆ្លងរាលដាលជំងឺកូវីដដាច់ខាត។

ខ្ញុំព្រឹកមិញបានមកធ្វើតេស្ត (PCR Test) នៅវិមានសន្តិភាព មុនចេញទៅប្រទេសកូរ៉េ ជាមួយគណប្រតិភូកម្ពុជា ដឹកនាំដោយសម្តេចតេជោ នាយករដ្ឋមន្រ្តី។ សង្ឃឹមថាលទ្ធផលអវិជ្ជមាន។

ទោះនៅទីណា ទៅដល់ណា គឺបេះដូងខ្ញុំនៅជាមួយបងប្អូន ប្រជាលរដ្ឋជានិច្ច។

អំពើអាក្រក់ជាអពមង្គល​នៃជីវិត អំពើល្អជាសិរីសួស្តី។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ ពលរដ្ឋយើងគ្រប់ទីកន្លែង ដោយគ្មានការរើសអើង នៅក្រោមដំបូលសន្តិភាព៕ ប្រភពដកស្រង់ទាំងស្រុង ពីហ្វេសប៊ុកផេក Duong Dara

To Top