ភ្នំពេញ – ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២១៖ ការប្ដេជ្ញាចិត្តដ៏រឹងមាំរបស់ក្រុមហ៊ុន សែលកាត ចំពោះសហគមន៍កម្ពុជា ក្នុងអំឡុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ បានទទួលពានរង្វាន់កំពូល នៅក្នុងកម្មវិធី AmCham Cambodia 2021 CSR Excellence Awards ។ ការអបអរសាទរ...
ភ្នំពេញ៖ បន្ទាប់ពីបានប្រជុំត្រួតពិនិត្យពិភាក្សា និងកែសម្រួលដោយក្រុមការងារអ្នកច្បាប់ នៃ ប.ស.ស. ជាច្រើនលើកកន្លងមក នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ លោកបណ្ធិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម បានផ្ដល់កិត្តិយស ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១០ អាណត្តិទី១ របស់ខ្លួន ដើម្បីត្រួតពិនិត្យ...
ភ្នំពេញ ៖ នៅក្នុងឱកាសពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ខាងមុខនេះ ខណៈប្រជាពលរដ្ឋត្រៀមការជួបជុំ ធ្វើដំណើរកម្សាន្ត ទីជិតទីឆ្ងាយ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញសារអប់រំជាវីដេអូជាច្រើន ក្នុងន័យដាស់តឿនក្រើនរំលឹក ដល់ប្រជាពលរដ្ឋឲ្យបន្តប្រុងប្រយ័ត្ន និងចូលរួមការពារការចម្លងនូវជំងឺរាតត្បាត កូវីដ១៩ ។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែវិច្ឆិកា...
បរទេស៖ យោងតាមការចេញផ្សាយ របស់សារព័ត៌មានក្នុងស្រុក នៅថ្ងៃអង្គារនេះបានឲ្យដឹងថា អជ្ញាធរតួកគី បានឈានទៅដល់ការចាប់ខ្លួនបុរសម្នាក់ ដែលត្រូវបានសង្ស័យថា មានការពាក់ព័ន្ធទៅនឹងការធ្វើឃាត ប្រធានាធិបតីហៃទីលោក Jovenel Moise។ កាសែត Hurriyet Daily News បានចេញផ្សាយថាតុលាការ បានសម្រេចចិត្តធ្វើការឃុំខ្លួនបុរសដែលមានឈ្មោះថា Samir Handal រយៈពេល៤០ថ្ងៃបណ្តោះអាសន្ន។ Handal ត្រូវបានចាប់ខ្លួន...
បរទេស៖ ប៉ូលិសក្រុងបាងកក ប្រទេសថៃ បានច្រានចោលការចោទប្រកាន់ថា គ្រាប់កាំភ្លើងពិតត្រូវបានប្រើប្រាស់ប្រឆាំង នឹងក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ កាលពីរសៀលថ្ងៃអាទិត្យ ដោយនិយាយថា ប៉ូលីសកំពុងស៊ើបអង្កេតឧប្បត្តិហេតុនេះ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា បាតុករ ៣នាក់បានរងរបួស នៅពេលមានការបាញ់ប្រហារ ទៅលើហ្វូងមនុស្សនៅម៉ោង ប្រហែល៥ល្ងាច កាលពីថ្ងៃអាទិត្យ។...
ភ្នំពេញ៖ និយ័តករទូរគមនាគមន៍កម្ពុជា(ន.ទ.ក) សហការជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចាត់វិធានការបិទខ្ទប់ គេហទំព័រចំនួន៧៩ បន្ទាប់ពីរកឃើញ បានប្រតិបត្តិការ និងផ្តល់សេវា លេងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអនឡាញ នៅកម្ពុជា ។ ន.ទ.ក នឹងបន្តសហការជាមួយអគ្គស្នងការដ្ឋាន នគរបាលជាតិ ដើម្បីលុបបំបាត់រាល់គេហទំព័រណា ដែលធ្វើប្រតិបត្តិការ និងផ្តល់សេវាលេងល្បែងស៊ីសង តាមប្រព័ន្ធអនឡាញខុសច្បាប់៕
បរទេស៖ កងកម្លាំងអាកាសរុស្ស៊ី បានរកឃើញការកើនឡើងយ៉ាងខ្លាំង នៅក្នុងការហោះហើរឈ្លបយកការណ៍ របស់អង្គការណាតូ នៅជិតព្រំដែនសមុទ្ររបស់រុស្ស៊ី ក្នុងសមុទ្រខ្មៅកាលពីថ្ងៃសៅរ៍ ដោយក្រសួងការពារជាតិ បានព្រមានថា សកម្មភាពរបស់ប្លុកនេះ បង្ក “ការគំរាមកំហែង ដល់សន្តិសុខក្នុងតំបន់ និងស្ថិរភាពយុទ្ធសាស្ត្រ”។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា យន្តហោះស៊ើបការណ៍ Lockheed...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថាកិច្ចប្រជុំរបស់អ៊ឺរ៉ុប ថ្នាក់រដ្ឋមន្ត្រីក្រសួងការបរទេស បានឈានទៅដល់កិច្ចព្រមព្រៀងគ្នាថ្មីមួយ ដើម្បីអាចបន្ថែមការដាក់ទណ្ឌកម្ម ទៅលើប្រទេសបេឡារូស ជុំវិញបញ្ហាវិបត្តិជនអន្តោប្រវេស។ មន្ត្រីការទូតកំពូលតំណាងឲ្យប្លុកអ៊ឺរ៉ុប លោក Josep Borrell បានបញ្ជាក់ទៀតដែរថា ទណ្ឌកម្មថ្មីនេះគឺត្រូវបានដាក់បញ្ជូលគ្នា ជាមួយនឹងនយោបាយផងដែរ ហើយវានឹងត្រូវរៀបចំរួចរាល់ និងកែសម្រួលដើម្បីបញ្ចប់ នៅត្រឹមប៉ុន្មានថ្ងៃខាងមុខនេះ។ លោកបន្តថាតាមរយៈការពង្រីកទណ្ឌកម្មនេះ វានឹងអាចអនុញ្ញាតិឲ្យអ៊ឺរ៉ុប ក្នុងការកំណត់បាននូវអ្នកដែលទទួលខុសត្រូវ ចំពោះបញ្ហាដែលនាំឲ្យមានការផ្ទុះ...
ភ្នំពេញ៖ ដូចការគ្រោងទុក នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ រដ្ឋសភាកម្ពុជាកម្ពុជា បានធ្វើម្ចាស់ផ្ទះរៀបចំកិច្ចបជុំ ភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11) តាមប្រព័ន្ធនិម្មិត (Virtual Meeting) ដែលផ្សាយចេញពីវិមានរដ្ឋសភា។ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំ ភាពជាដៃគូ សភាអាស៊ី-អឺរ៉ុប លើកទី១១ក្រោមមូលបទ ការពង្រឹងភាព...
បរទេស៖ អគ្គលេខាធិការអង្គការ សម្ពន្ធមិត្តយោធា ណាតូ លោក Jens Stoltenberg នៅថ្ងៃចន្ទសប្ដាហ៍នេះ បានអំពាវនាវដល់ប្រទេសរុស្ស៊ី ឲ្យកាត់បន្ថយភាពតានតឹង ជាមួយប្រទេសអ៊ុយក្រែន និងបានធ្វើការព្រមាន ដល់ទីក្រុងមូស្គូ មិនឲ្យបង្កហេតុ ឬក៏ទង្វើឈ្លានពានណាមួយបន្ថែមទៀត។ នៅក្នុងសន្និសីទកាសែតរួមគ្នាមួយ នៅទីស្នាក់ការកណ្ដាលរបស់ណាតូ ក្នុងទីក្រុងព្រួចសែល ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba...