ព័ត៌មានអន្តរជាតិ

ប្រភពដែលស្និត នឹងប្រធានាធិបតីអ៊ុយក្រែនថា លោក Zelensky បារម្ភខ្លាចអាមេរិក និយាយបំផ្លើសការគំរាមកំហែង នៃការលុកលុយជិតនឹងកើត នៅអ៊ុយក្រែន

បរទេស៖ សារព័ត៌មាន Politico បានរាយការណ៍ដោយស្រង់ប្រភពជិតស្និទ្ធនឹងមេដឹកនាំអ៊ុយក្រែន និងក្រុមរបស់គាត់ថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បារម្ភថា សហរដ្ឋអាមេរិក កំពុងនិយាយបំផ្លើសការគំរាមកំហែង នៃការលុកលុយជិតដល់អ៊ុយក្រែន ដើម្បីបញ្ចប់កិច្ចព្រមព្រៀង ជាមួយរុស្ស៊ី ដែលនឹងផ្តល់ឱ្យរដ្ឋាភិបាល ទីក្រុងម៉ូស្គូ មានការគ្រប់គ្រងបន្ថែមទៀតលើតំបន់ Donbass ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ទោះជាយ៉ាងនេះក្តី រដ្ឋបាលលោក Biden បដិសេធថា ការពិចារណាបែបនេះ មិនមាននៅលើតុ ហើយបណ្តាលឱ្យមានការបោះពុម្ពផ្សាយបន្ត។

សារព័ត៌មានបានកត់សម្គាល់ ការផ្លាស់ប្តូរជំហររបស់លោក Zelensky លើការចោទប្រកាន់របស់រុស្ស៊ី ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ កាលពីខែវិច្ឆិកា ប្រធានាធិបតីអ៊ុយក្រែន បានបន្លឺសំឡេងរោទិ៍ឲ្យខ្លាំងតាមដែលអាចធ្វើទៅបាន។ Politico បានផ្សាយថា ប៉ុន្តែនាពេលថ្មីៗនេះ លោកមានការខកចិត្តកាន់តែខ្លាំងឡើង ចំពោះរដ្ឋបាល Biden ហើយ Politico បានផ្សាយទៀតថា ផលប៉ះពាល់នៃការបង្កើនវោហាសាស្ត្រ មានលើទីផ្សារហិរញ្ញវត្ថុក្នុងស្រុក។

ទីក្រុងមូស្គូបានបដិសេធ រាល់ការចោទប្រកាន់ថា បានធ្វើឱ្យស្ថានការណ៍ជុំវិញប្រទេសអ៊ុយក្រែន កាន់តែតានតឹង ឬបង្កការគំរាមកំហែង ដល់ប្រទេសណាមួយ។ ទន្ទឹមនឹងនោះ គេកត់សម្គាល់ថា ការចោទប្រកាន់នេះ ត្រូវបានគេប្រើប្រាស់ជាលេស ដើម្បីដាក់ពង្រាយអាវុធ របស់អង្គការណាតូបន្ថែមទៀត នៅជិតព្រំដែនរុស្ស៊ី៕ ប្រែសម្រួលៈ ណៃ តុលា

To Top