ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពត ប្រកាសរៀបចំវេទិកា ដើម្បីចុះជួបប្រជាពលរដ្ឋ នៅតាមបណ្តាឃុំ-សង្កាត់ចំនួន៩៣ ដើម្បីស្វែងរកបញ្ហាផ្សេងៗ និងដោះស្រាយជូនពួកគាត់។ នេះបើយោងតាម បណ្តាញសង្គមហ្វេសប៊ុក របស់លោកនាថ្ងៃ១៤ តុលា។ បើតាមឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ការចុះជួបប្រជាពលរដ្ឋ តាមបណ្តាឃុំ-សង្កាត់ ទាំង៩៣នេះ ដើម្បីធ្វើឲ្យគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព...
លោកឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន «ណាវ៉ាត់ត្រា ខ្នាតយក្ស» ប្រកាសឧបត្ថម្ភថវិកា ៥ពាន់ដុល្លារសហរដ្ឋអាមេរិក ជូនដល់ក្រុមកីឡាករបាល់ទាត់កម្ពុជា បន្ទាប់ពីពួកគេបានយកឈ្នះលើកីឡាករកោះហ្កាំ ក្នុងជើងទី២ ដោយលទ្ធផល ២-១ នៃវគ្គជម្រុះ Play-Off នៅកីឡដ្ឋានប្រទេសបារ៉ែនយប់មិញនេះ។ ឧកញ៉ា ដែលមានអតីតភាពជាពលករ នៅប្រទេសកូរ៉េរូបនេះ បានបញ្ជាក់ប្រាប់ថា លោកមានសេចក្តីរីករាយជាខ្លាំង ក្រោយពេលឃើញកីឡាករកម្ពុជា...
បរទេស៖ នៅមុនជំនួបកំពូលមួយផ្សេងទៀត រវាងអ៊ុយក្រែននិងសហភាពអឺរ៉ុប នាថ្ងៃអង្គារនេះ សហភាពអឺរ៉ុប មានសមាជិក២៧ប្រទេស បានដាក់ទណ្ឌកម្ម ផ្តោតលើមន្ត្រីអនុវត្តច្បាប់៨រូប សម្រាប់ការអនុវត្តតាមច្បាប់រុស្ស៊ី នៅលើទឹកដីនៃតំបន់គ្រីមា។ ទីប្រឹក្សាអឺរ៉ុប ដែលគ្រប់គ្រងលើទិសដៅនយោបាយ នៃសហភាពអឺរ៉ុប បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានសម្រេចចិត្តកាលពីថ្ងៃចន្ទ ដាក់ទណ្ឌកម្មលើចៅក្រម រដ្ឋអាជ្ញា និងមន្ត្រីសន្តិសុខ សម្រាប់ការគាំទ្រ គោលនយោបាយរុស្ស៊ី ដែលគម្រាមកំហែង ដល់អធិបតេយ្យភាព...
ភ្នំពេញ ៖ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានការប្រកាសបើកដំណើរការឡើងវិញ នូវគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ.) ក្រោមឱវាទក្រសួង នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ បន្ទាប់ពីទទួលបានការឯកភាព ពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។...
ភ្នំពេញ ៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីថ្មី បានប្ដេជ្ញាទប់ស្កាត់បទល្មើសនានា ជាពិសេស បទល្មើសធនធានធម្មជាតិ គ្រឿងញៀន និងអាវុធជាតិផ្ទុះខុសច្បាប់ ក្នុងស្មារតីកិច្ចសហប្រតិបត្តិការល្អ ជាមួយខេត្តជាប់ព្រំដែន។ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលខេត្តរតនគិរីថ្មី ក្រោមអធិបតីភាព សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី១២...
ភ្នំពេញ ៖ កម្ពុជាបានបន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន២៦៧ តាមលទ្ធផលតេស្ត(PCR) នាក់ទៀត ជាសះស្បើយ ចំនួន៣៩៩នាក់ និងស្លាប់ ចំនួន១៧នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ចំនួន២៤៨នាក់ និងអ្នកដំណើរពីបរទេស ចំនួន១៩នាក់។ គិតត្រឹមព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងសរុបចំនួន១១៥...
បរទេស៖ ក្រសួងការបរទេសអាមេរិកនិយាយថា ការពិភាក្សារយៈពេលពីរថ្ងៃជាមួយ គណៈប្រតិភូតាលីបង់ នៅទីក្រុងដូហាប្រទេសកាតា មានលក្ខណៈវិជ្ជាជីវៈ ហើយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នឹងតាមដានសកម្មភាពរបស់តាលីបង់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា កិច្ចចរចាទីក្រុងដូហា ត្រូវបានធ្វើឡើងនៅថ្ងៃទី ៩ និង ១០ ខែតុលា ហើយផ្តោតលើបញ្ហាសន្តិសុខ ក៏ដូចជាសិទ្ធិមនុស្ស...
ភ្នំពេញ ៖ លោក នីកូឡា សេឡាកូវិច (Nicola Selakovic) រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋស៊ែប៊ី បានឲ្យដឹងថា រដ្ឋាភិបាលស៊ែប៊ី កំពុងពិចារណា បើកស្ថានបេសកកម្មរបស់ខ្លួន នៅតំបន់អាស៊ីអគ្នេយ៍ ជាពិសេសនៅកម្ពុជា ខណៈបំណាច់ឆ្នាំនេះ ស៊ែប៊ីនឹងបញ្ជូនគណៈប្រតិភូ ទៅទស្សនកិច្ចបណ្តាប្រទេស ក្នុងតំបន់ និងកម្ពុជា ដើម្បីសិក្សាពីបញ្ហានេះ ។...
ភ្នំពេញ ៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបងថ្មី បានប្ដេជ្ញាចិត្តដោះស្រាយទំនាស់ដីធ្លី និងទំនាស់ផ្សេងៗទៀត ក្រៅប្រព័ន្ធតុលាការ ដើម្បីការពារប្រយោជន៍ ស្របច្បាប់របស់ប្រជាពលរដ្ឋ។ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលខេត្តបាត់ដំបងថ្មី ក្រោមអធិបតីភាព សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១...
អ៊ីស្លាម៉ាបាដ៖ ប្រភពពីក្រុមគ្រួសាររបស់លោក បានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកថា អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរប៉ាគីស្ថាន លោក អាប់ឌុល កាដេយខាន់ ដែលជាស្ថាបនិក នៃកម្មវិធីនុយក្លេអ៊ែរប៉ាគីស្ថាន បានទទួលមរណភាព ដោយសារជំងឺសួត នៅអាយុ ៨៥ ឆ្នាំ។ យោងតាមសមាជិកគ្រួសារ របស់លោកបានឱ្យដឹងថា ស្ថានភាពសុខភាពរបស់លោក បានចាប់ផ្តើមយ៉ាប់យ៉ឺន នៅយប់ថ្ងៃសៅរ៍ បន្ទាប់ពីលោកត្រូវបាន បញ្ជូនទៅមន្ទីរពេទ្យពិសោធន៍ស្រាវជ្រាវ...