ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១ នេះ នៅសាលប្រជុំធំ ប.ស.ស. ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ មានកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងថវិកា ហិរញ្ញវត្ថុ គណនេយ្យ និងទ្រព្យសម្បត្តិរដ្ឋ ។ ក្នុងកិច្ចប្រជុំខាងលើ លោក អេត បូរ៉ាត់ អគ្គនាយករង ប.ស.ស. និងក្នុងនាមជាប្រធាន ក្រុមការងារចំពោះកិច្ចរៀបចំសេចក្ដីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងថវិកា ហិរញ្ញវត្ថុ គណនេយ្យ និងទ្រព្យសម្បត្តិរដ្ឋ នៃបេឡាជាតិសន្តិសុខសង្គម បានលើកឡើងថា៖អនុក្រឹត្យនេះត្រូវបានរៀបចំឡើង ដើម្បីពង្រឹងក្នុងការគ្រប់គ្រងថវិកា ហិរញ្ញវត្ថុ គណនេយ្យ និងទ្រព្យសម្បត្តិរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងចីរភាព ឲ្យកាន់តែមានភាពច្បាស់លាស់ សំដៅធានាដល់ការគ្រប់គ្រងធនធាន ការបង្កើនចំណូលជាប្រយោជន៍ដល់ថវិកា និងកំណើនសេដ្ឋកិច្ច របស់ស្ថាប័ន ប.ស.ស. សម្រាប់បន្តគាំទ្រដល់ការអភិវឌ្ឍ ប្រព័ន្ធគាំពារសង្គមកម្ពុជា ឲ្យកាន់តែមានការរីកចម្រើនឈានឡើង និងចីរភាពក្នុងបរិការណ៍ថ្មី សម្រាប់រយៈពេលវែងតទៅមុខទៀត។ លោកអគ្គនាយករង បានបញ្ជាក់ទៀតថា៖ សេចក្តីព្រាងអនុក្រឹត្យ ខាងលើនេះមាន ៩ជំពូក ៤ផ្នែក និង៣៦មាត្រា នឹងក្លាយជាឧបករណ៍ គតិយុត្តគោលមួយចូលរួមចំណែក ដល់ការពង្រឹង លើកម្ពស់អោយកាន់ តែមានប្រសិទ្ធភាព គណនេយ្យភាព ក្នុងការគ្រប់គ្រងថវិកា ហិរញ្ញវត្ថុ គណនេយ្យ និងទ្រព្យសម្បត្តិរបស់ ប.ស.ស. ជាមួយគ្នានេះ លោក អគ្គនាយករង បានធ្វើការវាយតម្លៃខ្ពស់ចំពោះ អនុក្រឹត្យ ខាងលើនេះ និងបានស្នើដល់ ក្រុមការងារចំពោះកិច្ចរៀបចំសេចក្ដីព្រាងអនុក្រឹត្យ នៃ ប.ស.ស. ពិភាក្សាឱ្យបានគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅ ក្នុងន័យប្រមូលបាននូវធាតុចូលសំខាន់ៗដើម្បីធានាបាននូវប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ព្រមទាំងកំណត់វិធាន និងនីតិវិធី នៃការគ្រប់គ្រងថវិកាហិរញ្ញវត្ថុ គណនេយ្យ និងទ្រព្យសម្បតិ្ដរបស់ ប.ស.ស. ឱ្យកាន់តែមានប្រសិទ្ធភាពថែមមួយកម្រិតទៀត។ សូមបញ្ជាក់ថា៖ កិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាខាងលើ មានការអញ្ជើញចូលរួមពីសំណាក់ លោក អេត បូរ៉ាត់ អគ្គនាយករងប.ស.ស. និងជាប្រធានក្រុមការងារចំពោះកិច្ចរៀបចំសេចក្ដីព្រាង អនុក្រឹត្យស្តីពីការគ្រប់គ្រងថវិកា ហិរញ្ញវត្ថុ គណនេយ្យ និងទ្រព្យសម្បត្តិរដ្ឋ នៃបេឡាជាតិសន្តិសុខសង្គម និងលោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារកិច្ចការច្បាប់ នៃបេឡាជាតិសន្តិសុខសង្គម និងជាអនុប្រធានក្រុមការងារចំពោះកិច្ចរៀបចំសេចក្ដីព្រាង អនុក្រឹត្យស្តីពីការគ្រប់គ្រងថវិកា ហិរញ្ញវត្ថុ គណនេយ្យ និងទ្រព្យសម្បត្តិរដ្ឋ នៃបេឡាជាតិសន្តិសុខសង្គម ព្រមទាំងមានការចូលរួម ពីលោក លោកស្រីជាសមាជិក សរុបប្រមាណជាង ១០រូប៕
URUMQI, Dec. 8 (Xinhua) — A sudden early-winter cold wave sent 100-year-old Rebihan Mamat to a hospital 10 minutes’ drive from her...
URUMQI, Dec. 9 (Xinhua) — A new chapter of life has begun for Wutkul Ablimit after he completed his studies at a...
URUMQI, Dec. 9 (Xinhua) — There have been no terrorist incidents in China’s Xinjiang Uygur Autonomous Region for five consecutive years, and...
URUMQI, Dec. 11 (Xinhua) — Akbar Turek, a maintenance team manager, has been working in a major spinning company in Asku, southern...
ភ្នំពេញ ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន៣០ម៉ឺនដូស បន្ថែមទៀត ជាជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) បានដឹកមកដល់ ប្រទេសកម្ពុជាហើយ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១។ កូវ៉ាក់ បានកំណត់ផ្តល់វ៉ាក់សាំងកូវីដ-១៩ ប្រមាណ ៦.៦លានដូសដល់កម្ពុជា ក្នុងជំហានដំបូង ហើយមកដល់ពេលនេះ វ៉ាក់សាំងចម្រុះ មានជាង៣លានដូសហើយ...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ មន្ដ្រីជំនាញត្រួតពិនិត្យយានយន្ដគោលដៅ កំពង់ផែស្វ័យតក្រុងព្រះសីហនុ ចំនួន១៤៩៣៧ គ្រឿង ក្នុងនោះ រកឃើញមានកំហុស ចំនួន៤៦៤គ្រឿង និងពិន័យបានចំនួន ២៨៥ ២២៥ ០០០រៀល។ ថ្មីៗនេះ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ លោក សេង...
ភ្នំពេញ៖ ណាហ្គាវើលដ៍ (Naga World) បានទទួលពានរង្វាន់ Social Caring Pledge (SCP) ដ៏មានកិត្យានុភាពចំនួន ២ ចំពោះសកម្មភាព និងគំនិតផ្តួចផ្តើមការងារសង្គម ផ្តល់ប្រយោជន៍ដល់សហគមន៍ កំពុងមានជីវភាពខ្វះខាត ក្នុងប្រទេសកម្ពុជា។ ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកការងា រសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានធ្វើសកម្មភាពជាង៥៥០មកដល់បច្ចុប្បន្នដោយផ្តោត ទៅលើការលើកកម្ពស់ វិស័យអប់រំការផ្សារភ្ជាប់ជាមួយសហគម...
ទឹកក្រូចអាយស៍ IZE នៅថ្ងៃទី០៨ខែធ្នូឆ្នាំ២០២១ បានចេញវីដេអូខ្លីសង្ខេបសកម្មភាពទាំងមូល នៃដំណើរការកម្មវិធី ÇIZE ឡូយកាលីប RoadshowÈ ដើម្បីរំលឹកដល់យុវវ័យ កុំភ្លេចចូលរួមលេងហ្គេមសប្បាយៗជាមួយ Yeti នៅរៀងរាល់ចុងសប្តាហ៍ ព្រមទាំងមានឱកាសឈ្នះរង្វាន់ ស្អាតៗជាច្រើនទៀតផង។ ÇIZE ឡូយកាលីប RoadshowÈ ជាកម្មវិធីផ្តល់ជូនការកម្សាន្ត ដល់យុវវ័យនៅរៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យនៅតាមទីតាំង ដែលបានកំណត់មួយចំនួន ដែលបានចាប់ផ្តើមកាលពីចុងខែវិច្ឆិកា នៅទីក្រុងកោះពេជ្រ...
ការប្រណាំងកង់ភ្នំ WURKZ Mountain Bike Series ជុំទី១ ដែលធ្វើឡើងនៅឯភ្នំជាល កាលពីពេលថ្មីៗនេះ ទទួលបានអ្នកចូលរួមប្រកួត និងទស្សនា យ៉ាងច្រើនកុះកររហូតជាង ១៥០០នាក់ ដែលចំនួននេះ មិនធ្លាប់មានក្នុងរយៈពេល ១៥ ឆ្នាំនៃការរៀបចំព្រឹត្តិការណ៍នេះទេ។ នេះបើតាមការបញ្ជាក់របស់លោក Pierre Yves Catry ប្រធានបច្ចេកទេសរៀបចំការប្រកួត និងស្ថាបនិកព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ។...