តើនៅចាំអីទៀត? មានក្រវឹលកំប៉ុងនៅក្នុងដៃហើយ ប្រញាប់ទាញយកមកផ្ទៀងផ្ទាត់ លេខកូដទាំងអស់គ្នា ជាមួយកម្មវិធី គោជល់លេខនាំសំណាង ដែលតែងតែផ្តល់ជូន ជាមួយលេខកូដសំណាងទាំងប្រាំបីខ្ទង់ ជារៀងរាល់សប្តាហ៍ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន។ កាលពីថ្ងៃសុក្រ ទី២០ ខែសីហា កន្លងទៅថ្មីៗនេះ កម្មវីធី គោជល់លេខនាំសំណាង បានបង្ហាញជូនជាមួយ ការចាប់រង្វាន់រកលេខកូដ ថ្មីមួយទៀតហើយ។ សម្រាប់អ្នកដែលមានលេខកូដ ភ្ជាប់ក្រវឹលកំប៉ុងភេសជ្ជៈ គោជល់...
ហាណូយ៖ យោងតាមក្រសួងសុខាភិបាល ប្រទេសវៀតណាម បានរាយការណ៍ថា មានករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១១,២១៤ ករណី ដោយក្នុងនោះករណីឆ្លង ក្នុងស្រុកចំនួន ១១,២០៨ ករណី និងនាំចូលចំនួន ៦ករណី។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ បានឲ្យដឹងថា ករណីសហគមន៍ភាគច្រើន ត្រូវបានរកឃើញនៅតំបន់ភាគខាងត្បូង រួមមាន ៤,១៩៣ករណី នៅចំណុចកណ្តាលទីក្រុងហូជីមិញ...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៤១០នាក់ទៀត ជាសះស្បើយចំនួន ៥៣៧នាក់ និងស្លាប់ចំនួន ១៦នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន ២៧៨នាក់ និងអ្នកដំណើរពីបរទេស ចំនួន១៣២នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ សរុបចំនួន៨៩ ៦៤១នាក់ អ្នកជាសះស្បើយ...
ការចង្អុលបង្ហាញពី Httpool អំពីវិធីរៀបចំយុទ្ធនាការ TikTok៖ ការរៀបចំយុទ្ធនាការ TikTok ដំបូងរបស់អ្នក TikTok Ads Manager គឺជាឧបករណ៍ដ៏មានឥទ្ធិពល និងងាយស្រួលប្រើ សម្រាប់ឲ្យយើងអាចភ្ជាប់ទំនាក់ទំនង ទៅកាន់ទស្សនិកជន នៅទូទាំងពិភពលោក។ បន្ទាប់ពីគណនីរបស់អ្នក ត្រូវបានបង្កើតនិងអនុម័ត អ្នកនឹងអាចចាប់ផ្ដើមជំហានដំបូង នៃការផ្សាយពាណិជ្ជកម្មនៅលើ TikTokបានហើយ ពោលគឺជំហានរៀបចំ យុទ្ធនាការដំបូងរបស់អ្នក។...
ភ្នំពេញ៖ នាយកដ្ឋានអធិការកិច្ចសន្តិសុខសង្គម នៃ ប.ស.ស. ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ នេះ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “ការធ្វើបច្ចុប្បន្នភាពការងារជំនាញ អធិការកិច្ចសន្ដិសុខសង្គម” ដើម្បីបង្កើនសមត្ថភាព ចែករំលែកចំណេះដឹងថ្មីៗទាក់ទងទៅនឹង បច្ចុប្បន្នភាពការងារអធិការកិច្ច សន្ដិសុខសង្គម ជូនដល់មន្រ្តីបច្ចេកទេស និងបុគ្គលិកជំនាញរបស់ខ្លួន តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting)។ លោក ម៉េង...
នៅក្នុងឱកាសពិធីសែនក្បាលទឹក ដែលត្រូវនឹងថ្ងៃអាទិត្យ ទី២២ ខែសីហាខាងមុខនេះ សម្រាប់លោកអ្នក ដែលត្រូវការនំពងទា រសជាតិពងមាន់ និងនំសម្រាប់សែន អាចធ្វើការកុម្ម៉ង់ជាមុន (Pre-Order) ពីហាងនំប៉័ងបាយ័ន គ្រប់សាខាទាំងអស់ ដែលនៅជិតលោកអ្នក ជាមួយនំពងទាច្រើនទំហំ សម្រាប់ជ្រើសរើស ។ សែនក្បាលទឹក ឬភាសាចិន ហៅថា 中元节 (Zhong Yuan...
ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នេះ បានចូលរួមកិច្ចប្រជុំពិភាក្សា ស្ដីពីការអភិវឌ្ឍមជ្ឈមណ្ឌល ផ្ដល់ព័ត៌មាននៃ ប.ស.ស. ដែលកន្លងមកកិច្ចប្រជុំពិភាក្សាទាក់ទងទៅនឹង ការអភិវឌ្ឍមជ្ឈមណ្ឌលផ្តល់ព័ត៌មាន នៃ ប.ស.ស. បានប្រព្រឹត្តិទៅជាច្រើន លើករួចមកហើយ។ ក្នុងកិច្ចប្រជុំពិភាក្សាខាងលើនេះ...
សម្រាប់លោកអ្នក កំពុងស្វែងរក លំនៅដ្ឋាន ជាពិសេស ផ្ទះដែលមានទំហំធំ សម្រាប់ស្នាក់នៅ ក៏ដូចជាប្រកបអាជីវកម្មផ្សេងៗ អាចពិចារណាបាន ជាមួយផ្ទះលក់ ដែលមានចំណូលស្រាប់ ស្ថិតនៅតំបន់ទីប្រជុំជន សង្កាត់ទទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ផ្ទះនេះ មានទំហំ 343 m2 លក់ក្នុងតម្លៃ ហាងឆេងបច្ចុប្បន្ន ចរចារជាមួយម្ចាស់ផ្ទះផ្ទាល់...
ភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ – បន្ទាប់ពីបានចូលរួមសិក្ខាសាលាបំប៉នជំនាញន្ថែមក្នុងវគ្គ Bootcamps វគ្គ Hackathons និងវគ្គសិក្សាតាមអនឡាញជាច្រើនខែរួចមក ក្រុមចំនួន ៥ ត្រូវបានជ្រើសរើស ដើម្បីបន្តទៅវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart រដូវកាលទី ៤ ជាមួយនឹងឱកាសឈ្នះ ប្រាក់រង្វាន់ធំចំនួន ១០,០០០ដុល្លារ និងដំណើរទស្សនកិច្ចកម្សាន្តទៅចូលរួមក្នុងសន្និសិទ្ធបច្ចេកវិទ្យាក្នុងតំបន់ដោយទទួលបានការឧបត្ថម្ភទាំងស្រុង។ កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart ត្រូវបានផ្តួចផ្តើមដោយក្រុមហ៊ុន Smart Axiata សហការជាមួយ Impact Hub Phnom Penh គឺជាកម្មវិធីអភិវឌ្ឍន៍អ្នកមានទេពកោសល្យផ្នែកឌីជីថលឈានមុខគេនៅកម្ពុជា ដែលស្វែងរក និងបណ្ដុះបណ្ដាលអនាគតអ្នកដឹកនាំ ផ្នែកសហគ្រិនភាពឌីជីថលនៃព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះគឺជាផ្នែកមួយ នៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Smart ចំពោះមូលនិធិកសាងសមត្ថភាព ការស្រាវជ្រាវ និងអភិវឌ្ឍន៍ដែលផ្តួចផ្តើមដោយក្រសួងប្រៃសណីយ៍...
ភ្នំពេញ៖ នេះជាដំណឹងល្អ សម្រាប់ប្រជាកសិករ ដែលមានចំការមៀន និងតាង៉ែន ដោយក្នុងនោះ ក្រុមហ៊ុនវីរៈ ប៊ុនថាំ បានប្រកាសទិញ ក្នុងចំនួន ១០០តោន ហើយអាជីវករក៏អាចធ្វើការទំនាក់ទំនង ដើម្បីទិញលក់បន្តបានផងដែរ។ ផ្លែមៀន និងតាង៉ែន ដែលក្រុមហ៊ុន ទិញបានពីប្រជាកសិករនេះ ក្រុមហ៊ុននឹងដាក់លក់ នៅលើ App VTENH (https://vtenh.page.link/vet) ...