ព័ត៌មានអន្តរជាតិ

ការការពារ តំបន់បៃតង​នេះ គឺជាបំណងប្រាថ្នា ​ពេញមួយជីវិតរបស់ខ្ញុំ

រំលឹកពីឆ្នាំ ២០២១ ការចុះត្រួតពិនិត្យការងារ​ នៅតំបន់នានារបស់លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តចិន គឺផ្តោតសំខាន់លើការអភិរក្ស ប្រព័ន្ធអេកូឡូស៊ី ។ ក្នុងនាមជាអ្នកអភិរក្សប្រទេសចិន ដ៏ស្រស់ស្អាត តើពួកគេមានរឿងរ៉ាវតស៊ូ បែបណានៅឆ្នាំ ២០២១ ?

នៅថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២១ សីតុណ្ហភាពនៅកសិដ្ឋាន Saihanbaដែលស្ថិតនៅចម្ងាយ ៤៥០ គីឡូម៉ែត្រពីភាគខាងជើង ក្រុងប៉េកាំង បានធ្លាក់ក្រោមសូន្យអង្សារ ។ ពេលព្រឹកព្រលឹម លោក Zhao Fuzhou អនុរក្សព្រៃឈើ និងភរិយាឈ្មោះ Chen Xiuling បានបង្ហូតលើកទង់ជាតិនៅឯអគារ Wanghai ។

លោក Zhao Fuzhou និងប្រពន្ធរបស់គាត់ បានរស់នៅបែបនេះជាមួយដើមឈើ អស់រយៈពេល ៣៨ ឆ្នាំមកហើយ ។

ខែ សីហា ឆ្នាំ ២០២១ លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញមកដល់កសិដ្ឋាន Saihanba និងបានទៅសួរសុខទុក្ខ ក្រុមអនុរក្សព្រៃឈើជាពិសេស ។ លោកស្រី Chen Xiuling និយាយថា “ខ្ញុំសប្បាយចិត្តណាស់ ដែលបានឃើញលោក ប្រធានរដ្ឋមក ។
ខ្ញុំមិននឹកស្មានថា លោកប្រធានរដ្ឋអាចអញ្ជើញមកទីនេះទេ ។ នេះសបញ្ជាក់ឱ្យឃើញថា ការងាររបស់ពូកយើង មិនឥតប្រយោជន៍ទេ”។

តាមទស្សនៈរបស់ លោក Zhao Fuzhou គឺ“អ្នកអភិរក្សព្រៃឈើគ្រប់រូប ត្រូវដឹងច្បាស់អំពីសណ្ឋានដីភ្នំ ស្ថានភាពព្រៃឈើនិងស្ថានភាពផ្លូវ នៅក្នុងតំបន់ដែលឃ្លាំមើល បើមានស្ថានភាពខុសប្លែកអ្វី ត្រូវរាយការណ៍ឱ្យទាន់ពេលវេលា។

នៅឆ្នាំ ២០២១ ប្តីប្រពន្ធចំណាស់នេះ មានរឿងដ៏គូរឱ្យរីករាយមួយ គឺកូនប្រុសដែលធ្វើការ នៅទីភ្នាក់ងារពន្លត់អគ្គិភ័យ នៅតំបន់ព្រៃនៅ Saihanbaបានលាចេញពីភ្នាក់ងារពន្លត់អគ្គិភ័យ ហើយត្រឡប់ទៅជំរំព្រៃឈើវិញ ក្នុងតួនាទីជាអនុរក្សព្រៃឈើ និងបន្តធ្វើការបង្ការអគ្គិភ័យ ។ ការការពារតំបន់បៃតងនេះ គឺជាបំណងប្រាថ្នាពេញមួយជីវិត របស់លោក Zhao ។

ខែ ឧសភា ឆ្នាំ ២០២១ លោក Zhao ដែលមានអាយុ ៦០ ឆ្នាំត្រូវបានរោងចក្រ អញ្ជើញឱ្យទៅធ្វើការឡើងវិញ ហើយបានបន្តយាមល្បាតនៅអគារ Wanghai ។ លោក Zhao បាននិយាយថា ទោះបីជាគាត់ ដល់អាយុចូលនិវត្តន៍ក៏ដោយ ប៉ុន្តែគាត់មិនអាចចាកចេញ ពីការងារដោយទុកចិត្តទេ បើគាត់មិនទាន់បណ្តុះបណ្តាល កូនសិស្សដ៏ល្អនោះ ។

សម្រាប់ឆ្នាំ ២០២២ លោក Zhao មាន “ប្រាថ្នាតូច”មួយគឺ “ខ្ញុំនឹងបណ្តុះបណ្តាលអ្នកយាម ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ នៅអំឡុងពេល ២ ឆ្នាំទៀត ហើយខ្ញុំអាចប្រគល់ការងារឱ្យគេបាន ។ប្រសិនបើខ្ញុំបានរកឃើញ អ្នកស្នងវេនដែលស័ក្តិសម ខ្ញុំគួរតែចូលនិវត្តន៍ហើយ ដើម្បីអប់រំចៅប្រុសទាំងពីរនាក់របស់ខ្ញុំ ដើម្បីឱ្យពួកវាត្រឡប់ទៅធ្វើការ នៅកសិដ្ឋានSaihanba ពេលធំដឹងក្តី ដែលជាការចូលរួមចំណែក ដល់ប្រទេសជាតិ”។

To Top