អត្ថបទ

រាជបណ្ឌិតសភាស្រាវជ្រាវ សហគ្រាសង្គម ប្រគល់ពានរង្វាន់ Social Caring Pledge ឆ្នាំ២០២១ ដ៏មានកិត្យានុភាព ចំនួនពីរដល់ ណាហ្គាវើលដ៍

ភ្នំពេញ៖ ណាហ្គាវើលដ៍ (Naga World) បានទទួលពានរង្វាន់ Social Caring Pledge (SCP) ដ៏មានកិត្យានុភាពចំនួន ២ ចំពោះសកម្មភាព និងគំនិតផ្តួចផ្តើមការងារសង្គម ផ្តល់ប្រយោជន៍ដល់សហគមន៍ កំពុងមានជីវភាពខ្វះខាត ក្នុងប្រទេសកម្ពុជា។ 

ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកការងា រសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានធ្វើសកម្មភាពជាង៥៥០មកដល់បច្ចុប្បន្នដោយផ្តោត ទៅលើការលើកកម្ពស់ វិស័យអប់រំការផ្សារភ្ជាប់ជាមួយសហគម ន៍ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថាន។

ណាហ្គាវើលដ៍ (Naga World)គឺជាបុត្រសម្ព័ន្ធ នៃក្រុមហ៊ុនណាហ្គាខបលីមីធីត (NagaCorpLtd.) ដែលបានចុះបញ្ជីផ្សារភាគហ៊ុន នៅទីក្រុងហុងកុង ដែលមានលេខកូដ SEHK stockcode:3918 និងជាម្ចាស់គ្រប់គ្រង និងប្រតិបត្តិការមណ្ឌលកម្សាន្តចម្រុះ លំដាប់ពិភពលោកតែមួយគត់ នៅរាជធានីភ្នំពេញក្នុង ប្រទេសកម្ពុជា។

ត្រូវបានរៀបចំដោយរាជបណ្ឌិតសភា ស្រាវជ្រាវសហគ្រាសសង្គម (SERA) កម្មវិធីប្រគល់ពានរង្វាន់លើកទី១២ នេះ បានរកឃើញក្រុមហ៊ុនចំនួន៤១ ដែលបានឈ្នះពានរង្វាន់ នៅក្នុងផ្នែកចំនួន៩ផ្សេងៗគ្នា។ SERA ក៏បានប្រគល់ពានរង្វាន់ ដល់អ្នកដឹកនាំចំនួន៥៥រូប ដែលមកពីស្ថាប័នផ្សេងៗគ្នា ចំពោះការចូលរួមជួយដល់សង្គម និងជំនាញវិជ្ជាជីវៈ របស់ពួកគេផងដែរ។

ណាហ្គាវើលដ៍ ឈ្នះពានរង្វាន់ “ក្រុមហ៊ុនឆ្នើមដែលយកចិត្តទុកដាក់ទៅលើសង្គម” និងពានរង្វាន់ “ឧត្តមភាពបរិស្ថាន” សម្រាប់សកម្មភាព និងគំនិតផ្តួច ផ្តើមដែលផ្តល់ ប្រយោជន៍ដល់សហគមន៍ដែលមានជីវភាពខ្វះខាតក្នុងប្រទេសកម្ពុជា។

ណាហ្គាវើលដ៍ បានឈ្នះពានរង្វាន់ “ក្រុមហ៊ុនឆ្នើមដែលយកចិត្តទុកដាក់ ទៅលើសង្គម” និងពានរង្វាន់ “ឧត្តមភាពបរិស្ថាន”។ ពានរង្វាន់ “ក្រុមហ៊ុនឆ្នើមដែលយកចិត្តទុកដាក់ទៅលើសង្គម” ត្រូវបានផ្តល់ដល់ក្រុមហ៊ុនណា ដែលមានសកម្មភាពធុរកិច្ចរឹងមាំឋិតថេរ និង ជួយដល់សង្គមជាតិ ដែលស្របទៅនឹងគោលការណ៍សង្គមចំនួន ៦ ចំណុច គឺការការពារបរិស្ថាន ការប្រឆាំងនឹងការរើសអើង ពលកម្មដែលគ្មានការបង្ខិតបង្ខំ ការផ្តល់ត្រឡប់ទៅឲ្យសហគមន៍ ការប្រឆាំងអំពើពុករលួយ និងសុវត្ថិភាព និងគុណភាព។ ចំណែកឯ ពានរង្វាន់ “ឧត្តមភាពបរិស្ថាន” ផ្តល់ទៅឲ្យក្រុមហ៊ុនណា ដែលធ្វើសមាហរណកម្ម នៃសកម្មភាពបរិស្ថានទៅជាយុទ្ធសាស្ត្រអភិវឌ្ឍ ប្រកបដោយនិរន្តរភាព និងផ្តល់ប្រយោជន៍ផ្នែកធុរកិច្ចរបស់ខ្លួន ទៅដល់សហគមន៍។

លោក សន តាន់ (Sean Tan) ដែលជានាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុ របស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានអញ្ជើញទៅទទួលពានរង្វាន់តំណាងឲ្យក្រុមហ៊ុន នៅក្នុងពិធីប្រគល់ពានរង្វាន់ប្រចាំតំបន់អាស៊ី ដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងតាំងពិព័រណ៍ហុងកុងកាលពីថ្ងៃទី២២ ខែវិច្ឆិកាក្នុងឆ្នាំនេះ។  លោក Sean Tan បានឲ្យដឹងថា “យើងពិតជាដឹងគុណ និងសូមថ្លែងអំណរគុណ ចំពោះការផ្តល់ពានរង្វាន់ធំទាំងពីរនេះ ដែលទទួលស្គាល់សកម្មភាពសង្គម ដែលធ្វើឡើងដោយបុគ្គលិកស្ម័គ្រចិត្តនៃផ្នែកការងារសង្គមរបស់យើង ចាប់តាំងពីឆ្នាំ២០១៤”។

លោក សន តាន់ (Sean Tan)នាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុ​របស់ក្រុមហ៊ុន​ណាហ្គាវើលដ៍​(កណ្តាល)ឡើងទទួលវិញ្ញាបនបត្រតំណាងឲ្យក្រុមហ៊ុន​នៅក្នុងពិធី​ប្រគល់ពាន​រង្វាន់ប្រចាំ​​​តំបន់អាស៊ីដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងតាំងពិព័រណ៍ហុងកុង

លោកក៏បានបន្ថែមផងដែរថា “ប្រជាពលរដ្ឋ និងយុវជនជាង ៤២០.០០០ នាក់ ក្នុងប្រទេសកម្ពុជា បានទទួលប្រយោជន៍ពីកម្មវិធីការងារសង្គមរបស់យើង ខណៈបុគ្គលិកណាហ្គាវើលដ៍ ជាង ៤.៤០០ នាក់ បានស្ម័គ្រចិត្ត និងចំណាយពេលសរុប ២៦.៨១២ ម៉ោង ដើម្បីចុះជួយនៅតាមសហគមន៍។ ពាក្យស្លោករបស់យើង គឺ “យើងបម្រើកម្ពុជា” ហើយយើងតែងតែទុកវាក្នុងចិត្ត និងបេះដូងរបស់យើងជានិច្ច។ រាល់គម្រោងក្នុងពេលអនាគតរបស់យើង នឹងជួយលើកកម្ពស់សង្គមកម្ពុជា និងបំពេញចន្លោះដែលខ្វះខាត”៕

To Top