បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយឲ្យដឹង នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ថា មេដឹកនាំ នៃបណ្តាប្រទេសសេដ្ឋកិច្ចធំៗទាំង២០ ឬហៅថា G20 របស់ពិភពលោកបានអនុម័តកិច្ចព្រមព្រៀងជាសកល ដែលនឹងមើលឃើញ ពីប្រាក់ចំណេញរបស់អាជីវកម្មធំៗត្រូវបង់ពន្ធ យ៉ាងហោចណាស់១៥ភាគរយ ។ កិច្ចព្រមព្រៀងនេះបានកើតឡើង បន្ទាប់ពីមានការព្រួយបារម្ភថា ក្រុមហ៊ុនពហុជាតិ កំពុងកំណត់ប្រាក់ចំណេញ របស់ពួកគេឡើងវិញតាមរយៈយុត្តាធិការពន្ធទាប ។...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានស្នើថា ក្រុមប្រទេសទាំង ២០ ហៅកាត់ថា (G-20) គួរតែដោះស្រាយបញ្ហានៃការទទួលស្គាល់គ្នា ទៅវិញទៅមក នៃវ៉ាក់សាំង និងវិញ្ញាបនបត្រ វ៉ាក់សាំងជំងឺកូវីដ-១៩ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ លោក ពូទីន បានឲ្យដឹង តាមរយៈតំណភ្ជាប់វីដេអូ នៅក្នុងសម័យប្រជុំដំបូង នៃកិច្ចប្រជុំកំពូលមេដឹកនាំ...
រ៉ូម៖ មេដឹកនាំអាល្លឺម៉ង់ បារាំង និងអង់គ្លេស បានបង្ហាញពីក្តីសង្ឃឹម នៃការវិលត្រឡប់ ទៅរកការអនុលោមពេញលេញ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដោយភាគីទាំងអស់ បន្ទាប់ពីកិច្ចប្រជុំជាមួយ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន។ សេចក្តីថ្លែងការណ៍រួម ដែលចេញដោយលោក បៃដិន អធិការបតីអាល្លឺម៉ង់ នាយករដ្ឋមន្រ្តីអង់គ្លេស ប្រធានាធិបតីបារាំងបានឲ្យដឹងថា “យើងស្វាគមន៍ចំពោះការប្តេជ្ញាចិត្ត ដែលបានបង្ហាញយ៉ាងច្បាស់ របស់ប្រធានាធិបតីលោក...
ម៉ានីល៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា កងកម្លាំងយោធារបស់ប្រទេស្វីលីពីន បានជោគជ័យក្នុងការសម្លាប់ នូវមេដឹកនាំសកម្មប្រយុទ្ធមួយ ដែលរដ្ឋាភិបាលតាមចង់បានបំផុត នៅក្នុងការប្រយុទ្ធគ្នាមួយ កាលពីថ្ងៃសៅរ៍ក្នុងខេត្ត Bukidnon។ មេបញ្ជាការ General Romeo Brawner បានបញ្ជាក់ថាកម្លាំងយោធា របស់ហ្វីលីពីន បានបើកប្រតិបត្តិការប្រយុទ្ធ ត្រឹមតែ៣០នាទីប៉ុណ្ណោះ ហើយបានសម្លាប់មេបញ្ជាការ ក្រុមសកម្មប្រយុទ្ធ NPA ដែលមានឈ្មោះថា...
ភ្នំពេញ៖ គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ (ក.ជ.ក) បានថ្កោលទោស យ៉ាងដាច់អហង្កា ចំពោះការប្រព្រឹត្តអំពើហិង្សា ដោយចេតនាយ៉ាងឃោរឃៅ យង់ឃ្នង ព្រៃផ្សៃ អមនុស្សធម៌ ដែលបង្កឡើងដោយ លោក ទេព ហ៊ុយ មេបញ្ជាការ កងរាជអាវុធហត្ថក្រុងក្រចេះ លើក្មេងស្រី២រូប ដែលករណីនេះ សមត្ថកិច្ចទទួលពាក្យបណ្ដឹង នាថ្ងៃទី២៧...
បរទេស៖ ក្រុមរដ្ឋមន្ត្រីលីបង់ នៅថ្ងៃសៅរ៍នេះ បានជួបប្រជុំគ្នាដើម្បីពិភាក្សា ពីជម្លោះការទូតដ៏ខ្លាំងក្លា ជាមួយអារ៉ាប៊ីសាអូឌីត ដែលគេឃើញប្រទេសអារ៉ាប៊ីសាអូឌីត បណ្ដេញប្រេសិតលីបង់ចេញ និងហាមឃាត់ការនាំចូល ទំនិញលីបង់ទាំងអស់។ មន្ត្រីនាំពាក្យស្ថានទូត សហរដ្ឋអាមេរិក១រូប តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់ថា លោក Richard Michaels ជាអនុប្រធាននៃបេសកកម្មអាមេរិក នៅក្នុងប្រទេសលីបង់ បានចូលរួមក្នុងកិច្ចប្រជុំ ស្តីពីវិបត្តិនោះផងដែរ ប៉ុន្តែបដិសេធ...
បរទេស៖ ប្រទេសអង់គ្លេស នឹងបញ្ជូនថ្នាំវ៉ាក់សាំងកូវីដ១៩ ចំនួន២០ដូសបន្ថែម ឲ្យទៅប្រទេសកំពុងអភិវឌ្ឍនានា នៅចុងឆ្នាំនេះ ហើយនេះជាអ្វី ដែលនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ប្រាប់មេដឹកនាំពិភពលោក ដទៃទៀតថា ជាវិធានការដ៏ចាំបាច់ខ្លាំងមួយ ដើម្បីពន្លឿនការងើបឡើង នៃសេដ្ឋកិច្ចក្រោយរោគរាតត្បាត។ មេដឹកនាំនៃប្រទេសដ៏មានបំផុតទាំង២ លើពិភពលោក ជួបជុំគ្នាក្នុងទីក្រុងរ៉ូម នៅក្នុងកិច្ចប្រជុំមួយ ដែលលោក Boris...
បរទេស៖ប្រទេសចិន នៅថ្ងៃសៅរ៍នេះ តាមសេចក្តីរាយការណ៍ បានធ្វើការព្រមានមន្ត្រីលីទុយអានី និងអឺរ៉ុប មិនឲ្យរំខានដល់ចំណងមិត្តភាព ជុំវិញការសម្រេចចិត្តធ្វើឡើង ដោយកោះតៃវ៉ាន់ និងប្រទេសតំបន់បាល់ទិកមួយនេះ ដើម្បីបើកការិយាល័យតំណាង។ ប្រទេសចិន កាលពីក្នុងខែសីហា បានធ្វើការទាមទារថា ប្រទេសលីទុយអានី គួរតែដកឯកអគ្គរដ្ឋទូត ក្នុងទីក្រុងប៉េកាំងចេញ និងបាននិយាយថា ចិននឹងហៅត្រឡប់វិញ នូវប្រេសិតចិនប្រចាំនៅទីក្រុង Vilnius ក្រោយតៃវ៉ាន់ប្រកាសថា ការិយាល័យរបស់ខ្លួន...
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច នគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយ សមត្ថកិច្ចនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២១ បានឃាត់ខ្លួនជនសង្ស័យ ចំនួន៥នាក់ និងរឹបអូសបានគ្រឿងញៀន ចំនួន៥ កញ្ចប់ធំ មានទម្ងន់ប្រមាណ ៥គីឡូក្រាម ស្ថិតនៅក្នុងភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។...
បរទេស៖ ប្រទេសឥណ្ឌា កំពុងពង្រឹងសមត្ថភាព ការពាររបស់ខ្លួន ជាមួយនឹងសព្វាអាវុធរបស់អាមេរិក ដែលទើបទទួលបាននាពេលថ្មីៗនេះ នៅក្នុងតំបន់ដែលនៅជាប់នឹងផ្នែកខាងកើត នៃតំបន់ស្វយ័តទីបេ (TAR) របស់ប្រទេសចិន ដែលមានព្រំប្រទល់ ជាប់នឹងផ្នែកខាងជើង ឈៀងខាងកើត នៃប្រទេស។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា របាយការណ៍របស់សារព័ត៌មាន Bloomberg...