បរទេស៖ មន្ត្រីប៉ូលិសរុស្ស៊ី បាននិយាយនៅថ្ងៃសៅរ៍សប្ដាហ៍នេះថា និស្សិតស្រីជនជាតិអាមេរិកមួយ ដែលកំពុងសិក្សានៅក្នុងប្រទេសរុស្ស៊ី ត្រូវបានគេប្រទះឃើញស្លាប់ ក្រោយបាត់ខ្លួនរយៈពេល៤ថ្ងៃ នេះបើតាមការចេញផ្សាយមួយ របស់ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។ គណៈកម្មការស៊ើបអង្កេត របស់ប្រទេសរុស្ស៊ី បាននិយាយប្រាប់ថា សាកសពនិស្សិតស្រី ឈ្មោះ Catherine Serou មានវ័យ៣៤ឆ្នាំរូបនេះ ត្រូវបានគេរកឃើញ បន្ទាប់ពីការតាមស្វែងរក ទ្រង់ទ្រាយធំរបស់ប៉ូលីស។ ប៉ូលីសបាននិយាយថា បុរសស្ថិតក្នុងវ័យ៤០ឆ្នំា ដែលពីមុនធ្លាប់ជាប់ទោស ពីបទឧក្រិដ្ឋធ្ងន់ៗជាច្រើន ត្រូវបានចាប់ខ្លួន ពីបទសង្ស័យចាប់ពង្រត់ និងសម្លាប់និស្សិត Serou និងកំពុងតែសហការ ជាមួយការស៊ើបអង្កេត។ លោកស្រី Beccy Serou ជាម្តាយជនរងគ្រោះ បាននិយាយប្រាប់ថា កូនស្រីរបស់គាត់ បានចេញពីកាលីហ្វូញ៉ាទៅប្រទេសរុស្ស៊ីនិងបានចូលសិក្សាអនុបណ្ឌិតច្បាប់ នៅសាកលវិទ្យាល័យ Nizhny Novgorod’s Lobachevsky ក្នុងទីក្រុងមូស្គូ ក្នុងរដូវស្លឹកឈើជ្រុះ កាលពីឆ្នាំ២០១៩។ គួរបញ្ជាក់ថា និស្សិតជនជាតិអាមេរិករូបនេះ ធ្លាប់ចូលរួមកងកម្លាំងម៉ារីន និងបានធ្វើដំណើរកំសាន្តម្តង ទៅអាហ្វហ្គានីស្ថាន មុនពេលទទួលបញ្ចប់ បិរញ្ញាប័ត្រផ្នែកឌីសាញ និងសញ្ញាប័ត្រអនុបណ្ឌិតនផ្នែកប្រវត្តិសិល្បៈ នៅសាកលវិទ្យាល័យ University of California៕ ប្រែសម្រួល៖ប៉ាង កុង
បរទេស៖ ប្រធានគោលនយោបាយបរទេស របស់សហភាពអឺរ៉ុប នៅថ្ងៃសៅរ៍នេះ បាននិយាយប្រាប់ថ្នាក់ដឹកនាំ នៃប្រទេសលីបង់ថា ពួកគេនឹងត្រូវថ្កោលទោស ចំពោះវិបត្តិនយោបាយនិងសេដ្ឋកិច្ច នៅក្នុងប្រទេស ហើយអ្នកខ្លះអាចនឹងប្រឈមមុខ នឹងទណ្ឌកម្ម ប្រសិនបើពួកគេនៅបន្តរារាំង វិធានការបង្កើតរដ្ឋាភិបាលថ្មី និងការអនុវត្តកំណែទម្រង់។ ថ្លែងក្រោយអ្វីដែលលោកហៅថា ជាការផ្លាស់ប្តូរយោបល់គ្នាដោយស្មោះត្រង់ ជាមួយលោកប្រធានាធិបតី Michel Aoun នោះ លោក Josep...
ញូវដេលី៖ ក្រសួងសុខាភិបាលឥណ្ឌា បានឲ្យដឹងថា ចំនួនសរុបនៃចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ របស់ប្រទេសនេះ បានកើនឡើងដល់ ២៩,៨២៣,៥៤៦នាក់ហើយ នៅថ្ងៃសៅរ៍នេះ និងមានករណីឆ្លងថ្មីចំនួន ៦០,៧៥៣ ករណីក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា ក្រៅពីនេះមានអ្នកជំងឺចំនួន ១,៦៤៧ នាក់ទៀតបានស្លាប់ក្នុងកំឡុងពេលនេះ ដែលចំនួនអ្នកស្លាប់មានដល់ ៣៨៥,១៣៧ នាក់។...
សម្រាប់លោកអ្នក កំពុងស្វែងរក លំនៅដ្ឋាន ជាពិសេស ផ្ទះដែលមានទំហំធំ សម្រាប់ស្នាក់នៅ ក៏ដូចជាប្រកបអាជីវកម្មផ្សេងៗ អាចពិចារណាបាន ជាមួយផ្ទះលក់ ដែលមានចំណូលស្រាប់ ស្ថិតនៅតំបន់ទីប្រជុំជន សង្កាត់ទទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ផ្ទះនេះ មានទំហំ 343 m2 លក់ក្នុងតម្លៃ ហាងឆេងបច្ចុប្បន្ន ចរចារជាមួយម្ចាស់ផ្ទះផ្ទាល់...
ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានលើកឡើងថា រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាទទួលបានវ៉ាក់សាំងកូវីដ ចំនួន៩ ០២៤ ០០០ ដូស ក្នុងនោះចំនួន ៨ ៧ ០០ ០០០ដូស គឺមកពីប្រទេសចិន។ តាមរយៈគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតចិន ប្រចាំកម្ពុជា បានឲ្យដឹងថា នាព្រឹកថ្ងៃទី១៩ ខែមិថុនា វ៉ាក់សាំងចិនស៊ីណូវ៉ាក់...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរំលឹកថា ថ្ងៃទី២០ ខែ មិថុនា ឆ្នាំ ២០២១១នេះ គឺជាខួបលើកទី៤៤ឆ្នាំ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២១) នៃថ្ងៃដែលសម្ដេច សម្រេចចិត្តដោយការឈឺចាប់ យកជីវិតធ្វើដើមទុន ដើម្បីតស៊ូរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍...
បរទេស៖ សមាជិកសភាសាធារណរដ្ឋ (GOP) ចំនួន ៥៦ នាក់ បាននាំគ្នាចុះហត្ថលេខា លើញត្តិមួយកាលពីថ្ងៃសុក្រ ដោយជំរុញ ឱ្យប្រធានាធិបតីអាមេរិក លោក Joe Biden តែងតាំងមន្រ្តីម្នាក់ទៀត ដើម្បីដឹកនាំកិច្ចខិតខំប្រឹងប្រែង របស់សហរដ្ឋអាមេរិក ក្នុងការដោះស្រាយស្ថានភាព ជនអន្តោប្រវេសន៍ នៅតាមព្រំដែន និងបានចោទប្រកាន់ អនុប្រធានាធិបតី និងជាអ្នកដឹកនាំគោលនយោបាយ...
សេអ៊ូល៖ បណ្តាញកុំព្យូទ័រ របស់វិទ្យាស្ថានស្រាវជ្រាវ នុយក្លេអ៊ែរ ដែលគ្រប់គ្រង ដោយរដ្ឋរបស់ប្រទេសកូរ៉េខាងត្បូង ត្រូវបានរំលោភដោយការវាយប្រហារ តាមប្រព័ន្ធអ៊ីនធឺណិត របស់កូរ៉េខាងជើង កាលពីខែមុន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។ ក្រុមវាយប្រហារតាមអ៊ីនធឺណិត របស់កូរ៉េខាងជើង ត្រូវបានគេរកឃើញថា បានរំលោភលើបណ្តាញផ្ទៃក្នុង នៃវិទ្យាស្ថានស្រាវជ្រាវថាមពល បរមាណូកូរ៉េ (KAERI) កាលពីថ្ងៃទី១៤ ខែឧសភា។ ប្រភពព័ត៌មានបានឲ្យដឹងថា...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៣៣នាក់បន្ថែមទៀត។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តកំពតបានរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១០០១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន៤២២នាក់ និងកំពុងសម្រាកព្យាបាល ចំនួន៥៦៩នាក់ និងស្លាប់១០នាក់៕
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលុបចោល កម្មវិធីទាំងអស់ និងកម្មវិធីជួប រដ្ឋមន្ត្រីការបរទេសអង់គ្លេស នាពេលខាងមុខ ដោយសារសម្ដេច ជាប់ធ្វើចត្តាឡីស័ក ១៤ ថ្ងៃ ចាប់ពីថ្ងៃទី១៩ មិថុនា ដល់ថ្ងទី៣ កក្កដា ឆ្នាំ ២០២១ ក្រោយពីពាក់ព័ន្ធ...