អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លោកឧកញ៉ា លាង ពៅ (ភីធើរ) ចុះបើកយុទ្ធនាការ «ទឹកចិត្តកម្ពុជា» ២០២១ ដោយជួបសំណេះសំណាល និងឧបត្ថម្ភទឹកបរិសុទ្ធកម្ពុជា ទឹកក្រូចអាយស៍ IZE និង ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ជូនមន្ត្រីនគរបាលចរាចរណ៍ ប្រចាំតំបន់ ស្តុបក្បាលថ្នល់ កាលពីព្រឹកម៉ិញនេះ។ លោកឧកញ៉ា...
អស្ចារ្យណាស់ ពិតជាអតិថិជន មហាសំណាងមែនតែម្តង! ដែលបានឈ្នះរង្វាន់លុយ សុទ្ធដល់ទៅ $90,000 ដុល្លារ ពីក្រុមហ៊ុន សែលកាត កាលពីពេលថ្មីៗមកនេះ។ សែលកាត សូមចូលរួមអបអរសាទរ ចំពោះអតិថិជនបងស្រី ខុម សុឃឿន ដែលមានមុខរបរ ជាកម្មកររោងចក្រកាត់ដេរ មានទីលំនៅ ឃុំអូរតាគី ស្រុកបាត់ដំបង ខេត្តបាត់ដំបង បានឈ្នះរង្វាន់លុយសុទ្ធ...
មកដល់ហើយ ឱកាសការងារ ពីក្រុមហ៊ុនសច្ចៈប្រផឹធី ដែលកំពុងស្វែករក បេក្ខជន បេក្ខនារីចូលបម្រើការងារ ជាច្រើននាក់ តាមផ្នែកជាច្រើន ដែលនឹងទទួលបាន ការបណ្តុះបណ្តាល ក្នុងការអភិវឌ្ឍខ្លួនបន្ថែម និងប្រាក់បៀវខ្ពស់ រួមជាមួយប្រាក់លើកទឹកចិត្ត និងអត្ថប្រយោជន៍ ជាច្រើនទៀត ។ ឱកាសការងារមានសម្រាប់៖-ផ្នែកលក់ (អចលនទ្រព្យ) ចំនួន ០៥នាក់-គណនេយ្យ ចំនួន ០១នាក់-លេខាផ្ទាល់...
មិនចាំបាច់ធ្វើដំណើរឆ្ងាយ និងឈរតម្រង់ជួរនាំតែខាត ពេលវេលាទៀតទេ ឥឡូវនេះលោកអ្នក អាចផ្ញើប្រាក់ពីកម្ពុជា ទៅសាច់ញាត្តិរបស់អ្នកជិត ១៩៥ប្រទេស តាមរយៈភ្នាក់ងារវីង ដែលមានស្លាកសញ្ញា វេស្ទើនយូនៀន (Western Union) ព្រមទាំងមាន ឱកាសឈ្នះរង្វាន់ ជាច្រើនផ្សេងទៀត។ ជាមួយកិច្ចសហប្រតិបត្តិការរវាង ធនាគារឯកទេសវីង និង Western Union លោកអ្នកគ្រាន់តែ ទៅកាន់ភ្នាក់ងារវីង...
ដើម្បីស្វាគមន៍ឆ្នាំ២០២១ ដែកថែបអ៊ីតាលី ម៉ាកវី បានចាប់ឆ្នោតផ្សងសំណាង ជូនអតិថិជនក្នុងកម្មវិធី ប្រគំតន្រ្តី អាយស៍ នៅស្ថានីយ៍ទូរទស្សន៍ ហង្សមាស កាលពីថ្ងៃសុក្រ ទី៨ មករា នាពេលកន្លងទៅនេះ និងបានរកឃើញ អតិថិន ដែលមានសំណាង ឈ្នះរង្វាន់ធំចំនួន៥៥រូប។ អតិថិជន ដែកថែបអ៊ីតាលី ម៉ាកវី ទាំង៥៥រូបនោះ មានសំណាង ឈ្នះរង្វាន់ធំ ដូចជាម៉ូតូហុងដាឌ្រីមចំនួន៤រង្វាន់ ម៉ាស៊ីនត្រជាក់ម៉ាកLG ចំនួន៨រង្វាន់ ម៉ាស៊ីនបោកខោអាវ ម៉ាកLG ចំនួន៨រង្វាន់ និង ទូរទស្សន៍ LG ៣២អ៊ីញ ចំនួន៣៥រង្វាន់ ពីការចាប់រង្វាន់នេះ។ ដែកថែប អ៊ីតាលីម៉ាក វី នៅបន្តផ្តល់ជូន ការចាប់រង្វាន់ធំជូនអតិថិជន ជាបន្តទៀត ដើម្បីលើកទឹកចិត្ត ដល់អតិថិជន ដែលតែងតែគាំទ្រផលិតផល ដែកថែបអ៊ីតាលីម៉ាក វី។ សម្រាប់ឈ្មោះអតិថិជន ដែលឈ្នះរង្វាន់ធំ នៅក្នុងកម្មវិធី ប្រគំតន្រី្ត អាយស៍ កាលពីថ្ងៃទី៨ មករានេះ នឹងមានបង្ហាញ ក្នុងទំព័រហ្វេសប៊ុក V-Steel | Facebook៕
ភ្នំពេញ៖ ដើម្បីជាការអបអរសាទរឆ្នាំថ្មី ២០២១ និងដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន ដែលចង់បានផ្ទះប្រកបអាជីវកម្ម នៅលើផ្លូវធំ និងជាផ្លូវសក្តានុពលខ្ពស់នោះ ឥឡូវនេះ គម្រោង អ័រគីដេ ដឹប៊ូតានិចស៊ីធី ខណ្ឌជ្រោយចង្វារ បានសម្រេចបើកលក់ហើយ គឺផ្ទះប្រកបអាជីវកម្មម៉ូតថ្មី The Prestige នៅក្នុងប្លុកថ្មី ស្ថិតលើផ្លូវរដ្ឋ 20m ធំទូលាយ និងងាយស្រួលសម្រាប់អាជីវកម្មគ្រប់ប្រភេទ ។ THE PRESTIGE ជាផ្ទះប្រកបអាជីវកម្មបែបក្លាស្ស៊ិក (អ៊ឺរ៉ុប) ដែលមាន រហូតដល់ ៤ជម្រើស សម្រាប់អតិថិជនជ្រើសរើសតាមតម្រូវការជាក់ស្តែង។...
បរទេស៖ យន្តហោះ ដឹកអ្នកដំណើរមួយ ដែលមានមនុស្សជាង ៥០ នាក់បានបាត់ខ្លួនភ្លាមៗ បន្ទាប់ពីហោះចេញពី រដ្ឋធានីហ្សាការតា របស់ឥណ្ឌូនេស៊ី ។ នេះបើយោងតាម ការចុះផ្សាយរបស់ BBC មុននេះបន្តិច នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២១នេះ មន្ត្រីមួយរូប បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍ Sriwijaya Air...
ភ្នំពេញ៖ ការងារមានប្រាក់ខែខ្ពស់ ជាអ្វីដែលមនុស្សជាច្រើនចង់បាន ផ្ទុយពីលោក កុសល ច័ន្ទស័ក្តវិទូ ដែលលោកអាចទទួលបាន ប្រាក់ខែជាងពាន់ដុល្លារ បែរជាបោះបង់ ការងារចោលដោយគ្មានសោកស្ដាយ មកបង្កើតក្រុមហ៊ុនខ្លួនឯង រហូតមានការទទួលស្គាល់ ពីអ្នកជំនាញធនធានមនុស្សជាច្រើន។ «ខ្ញុំចង់ក្លាយជាផ្នែកមួយ ផ្ដល់ព័ត៌មាន ពីការងារល្អៗ ប្រាក់ខែខ្ពស់ ដល់អ្នកមានសមត្ថភាព ប៉ុន្តែខ្វះព័ត៌មាន និងការត្រៀមខ្លួន»។ នេះជាការតាំងចិត្តរបស់ម្ចាស់ក្រុមហ៊ុន វ័យក្មេងរូបនេះ។...
លោកត្រាំ នៅសល់ពេលមិនដល់ពីរអាទិត្យទេ រហូតដល់ថ្ងៃផ្ទេរតំណែង អោយប្រធានាធិបតី ជាប់ឆ្នោត ថ្ងៃ២០មករា២០២១។ ប៉ុន្តែការអំពាវនាវ របស់លោក អោយបាតុករ ចូលលុកលុយ វិមានកាពីតូលនាំអោយ សមាជិកសភា ទាំងខាង គណៈបក្សសាធារណៈរដ្ឋ របស់គាត់ ទាំងខាងគណៈបក្សប្រជាធិបតេយ្យ កំពុងពិចារណា បណ្តេញគាត់ ចេញពីដំណែងមុនកំណត់។ មានវិធី២ យ៉ាងដើម្បីសម្រេចកិច្ចការនេះ។វិធី១ គឺប្តឹងចោទប្រកាន់...
ភ្នំពេញ៖ វគ្គបណ្ដុះបណ្ដាល ស្តីពី “ការប្រើប្រាស់កម្មវិធីភ្នាក់ងារ ប.ស.ស. តាមរយៈទូរស័ព្ទស្មាតហ្វូន (NSSF Agent App) ” ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក សាខា ប.ស.ស. ខេត្ត ក្រុង ស្រុក ខណ្ឌទាំងអស់ ដែលអញ្ជើញប្រកាសបើកវគ្គបណ្តុះបណ្តាលក្រោមអធិបតីភាព លោក ហេង សុផាន់ណារិទ្ធ ប្រធានការិយាល័យ គោលនយោបាយ និងជាប្រ ធានក្រុមការងារ បច្ចេកទេសផ្នែកកម្មវិធី ប.ស.ស. លើទូរស័ព្ទស្មាតហ្វូន តំណាង លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នារសៀលថ្ងៃពុធ ទី០៦ ខែមករា ឆ្នាំ២០២១។ វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណង ផ្តោតទៅលើចំណុចសំខាន់ៗ ចំនួន ៣ គឺ ៖ ១. ផ្តល់លទ្ធភាព ដល់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក សាខា ប.ស.ស. ខេត្ត ក្រុង ស្រុក ខណ្ឌ សិក្សាស្វែងយល់បន្ថែមអំពីការប្រើប្រាស់ កម្មវិធីភ្នាក់ងារ ប.ស.ស. តាមរយៈទូរស័ព្ទស្មាតហ្វូន (NSSF Agent App) ដែលប្រើសម្រាប់ត្រួតពិនិត្យ សុពលភាពសមាជិក ប.ស.ស. នៅពេលពួកគាត់ចូលប្រើប្រាស់ សេវានៅតាមមូលដ្ឋានសុខាភិបាល និងផ្តល់លទ្ធភាពដល់ មន្ត្រី និងបុគ្គលិកសុខាភិបាល ដែលបម្រើការងារ នៅតាមមូលដ្ឋានសុខាភិបាល ក្នុងការត្រួតពិនិត្យសុពលភាពសមាជិក ប.ស.ស. ព្រមទាំងការធ្វើបច្ចុប្បន្នភាព ព័ត៌មានមូលដ្ឋាន សុខាភិបាល ដូចជា អាសយដ្ឋាន ទីតាំង និងជំនាញវេជ្ជសាស្រ្តជាដើម។ ២. ផ្តល់លទ្ធភាពដល់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក សាខា ប.ស.ស. ខេត្ត ក្រុង ស្រុក ខណ្ឌ អាចធ្វើបច្ចុបប្បន្នភាព ព័ត៌មានអំពី សាខាខេត្ត/ខណ្ឌរបស់ខ្លួន ដែលមានដូចជា៖ អាសយដ្ឋាន ទីតាំងនៅលើផែនទី Google Map ដែលទីតាំងនេះ មានសារៈសំខាន់ ក្នុងការបង្ហាញ ដល់សមាជិក ប.ស.ស. នៅលើកម្មវិធី ប.ស.ស. សម្រាប់សមាជិកតាមរយៈទូរស័ព្ទស្មាតហ្វូន (NSSF Member App) ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការស្វែងរកស្នាក់ការ ឬការិយាល័យ ប.ស.ស. និងការធ្វើបច្ចុប្បន្នភាព ចំនួនអ្នករងចាំ (ការចុះបញ្ជិកាសមាជិក ការបង់ភាគទាន និងការទាមទារតាវកាលិក)។ ៣. ផ្តល់លទ្ធភាពដល់ ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក សាខា ប.ស.ស. ខេត្ត ក្រុង ស្រុក ខណ្ឌ អាចផ្សព្វផ្សាយបន្តទៅដល់មូលដ្ឋានសុខាភិបាល និងសមាជិក ប.ស.ស. នៅពេលកម្មវិធីនេះ ដាក់ឲ្យដំណើរការជាផ្លូវការ។ សូមបញ្ជាក់ថាៈ កម្មវិធី ប.ស.ស. សម្រាប់សមាជិក តាមរយៈ ទូរស័ព្ទស្មាតហ្វូន (NSSF Member App) ត្រូវបានទទួលការឧបត្ថម្ភគាំទ្រ ពីកិច្ចសហប្រតិបត្តិការ អាល្លឺម៉ង់ (GIZ) ក្រោមកិច្ចសហប្រតិបត្តិការ រវាង ប.ស.ស. និង GIZ៕