អត្ថបទ

កាដូដើមឆ្នាំ២០២១! V-steel បានរកឃើញ អ្នកឈ្នះរង្វាន់ធំ ៥៥រូប

ដើម្បីស្វាគមន៍ឆ្នាំ២០២១ ដែកថែបអ៊ីតាលី ម៉ាកវី បានចាប់ឆ្នោតផ្សងសំណាង ជូនអតិថិជនក្នុងកម្មវិធី ប្រគំតន្រ្តី អាយស៍ នៅស្ថានីយ៍ទូរទស្សន៍ ហង្សមាស កាលពីថ្ងៃសុក្រ ទី៨ មករា នាពេលកន្លងទៅនេះ និងបានរកឃើញ អតិថិន ដែលមានសំណាង ឈ្នះរង្វាន់ធំចំនួន៥៥រូប។

អតិថិជន ដែកថែបអ៊ីតាលី ម៉ាកវី ទាំង៥៥រូបនោះ មានសំណាង ឈ្នះរង្វាន់ធំ ដូចជាម៉ូតូហុងដាឌ្រីមចំនួន៤រង្វាន់ ម៉ាស៊ីនត្រជាក់ម៉ាកLG ចំនួន៨រង្វាន់ ម៉ាស៊ីនបោកខោអាវ ម៉ាកLG ចំនួន៨រង្វាន់ និង ទូរទស្សន៍ LG ៣២អ៊ីញ ចំនួន៣៥រង្វាន់ ពីការចាប់រង្វាន់នេះ។

ដែកថែប អ៊ីតាលីម៉ាក វី នៅបន្តផ្តល់ជូន ការចាប់រង្វាន់ធំជូនអតិថិជន ជាបន្តទៀត ដើម្បីលើកទឹកចិត្ត ដល់អតិថិជន ដែលតែងតែគាំទ្រផលិតផល ដែកថែបអ៊ីតាលីម៉ាក វី។

សម្រាប់ឈ្មោះអតិថិជន ដែលឈ្នះរង្វាន់ធំ នៅក្នុងកម្មវិធី ប្រគំតន្រី្ត អាយស៍ កាលពីថ្ងៃទី៨ មករានេះ នឹងមានបង្ហាញ ក្នុងទំព័រហ្វេសប៊ុក V-Steel | Facebook៕ 

To Top