ភ្នំពេញ ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២០៖ កាន់តែពិសេសអស្ចារ្យ…កាន់តែរំភើបរីករាយជាមួយនឹងកម្មវិធីប្រូម៉ូសិនលក់លាងឃ្លាំងបញ្ចុះតម្លៃរហូតដល់ 70% រយៈពេល 1 ខែពេញ ពីហាង លក់គ្រឿងអេឡិចត្រូនិចឈានមុខគេ ក្នុងប្រទេសកម្ពុជា Bluetronics ចាប់ពីថ្ងៃទី 01 រហូតដល់ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2020 អតិថិជនទាំងអស់នឹងទទួលបានកម្មវិធីប្រូម៉ូសិនពិសេសអស្ចារ្យដូចជា៖...
ពិតជានិស្ស័យ ដែលអតិថិជនម្នាក់ តែងតែប្រើប្រាស់ផលិតផល Bliss ជាប្រចាំ មិនត្រឹមតែធ្វើឲ្យមុខ បាត់មុន ស្នាក់ស្នាម និងធ្វើឲ្យមុខភ្លឺរលោងហើយនោះ ថែមទាំងទទួលបាន ការផ្តល់ជូនកាដូយ៉ាងពិសេស ដែលមិនធ្លាប់មាន ពីតំណាងចែកចាយ Bliss ផ្សារតូច ជាមួយប្រម៉ូសិន ថែមជូនបេះដូង រហូតអ្នកទាំងពីរឈានដល់ ការភ្ជាប់ពាក្យ ធ្វើជាមិត្ត១០០ឆ្នាំ ជាមួយគ្នាថែមទៀតផង ។...
ភ្នំពេញ៖ ក្រុមហ៊ុន Eaton ដែលជាក្រុមហ៊ុន លំដាប់ពិភពលោក ផ្នែកគ្រប់គ្រង ថាមពលអគិ្គសនី បានជ្រើសតាំង ក្រុមហ៊ុន One Stop Solution Electric (OSS) ជាភ្នាក់ងារចែកចាយស្របច្បាប់ សម្រាប់ម៉ាកយីហ៉ោ Moeller របស់ ក្រុមហ៊ុន Eaton នៅកម្ពុជា។ ភាពជាដៃគូនេះ...
ភ្នំពេញ៖ ដើម្បីទប់ស្កាត់ ការរីករាលដាល ជំងឺកូវីដ១៩ មជ្ឍមណ្ឌលពាណិជ្ជកម្ម ជំរុញការវិនិយោគកូរ៉េ (KOTRA) បានសហការជាមួយ COREAPACK ដែលផលិតគ្រឿងសំអាង មានមូលដ្ឋាននៅ Asan, Chungcheongnam-do និងនៅភ្នំពេញ នៃសហព័ន្ធពាណិជ្ជកម្មកូរ៉េ ក្រៅប្រទេស ( OKTA) បានបរិច្ចាគ ទឹកអនាម័យនៅកម្ពុជា។ សកម្មភាពបរិច្ចាគនេះ ត្រូវបានអនុវត្តជាគម្រោងកូរ៉េ...
ភ្នំពេញ៖ លោកឧកញ៉ា ប៊ុន រតនា ហៅឧកញ៉ា សេម និងលោកជំទាវ លីឈី បាននាំយកអំណោយ ជាគ្រឿងឧបភោគ និង បរិភោគជាច្រើនមុខ ចែកជូនពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង ជាង២០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ បន្ទាប់ពីរៃអង្គាសថវិកាតាមរយៈមូលនិធិ ពីសប្បុរជននានា បានចំនួន ២,៤៩៥ដុល្លារ និងថវិការបស់លោកឧកញ៉ា និងលោកជំទាវ ៣,០០៥$ ។ លោកឧកញ៉ា ប៊ុន រតនា ហៅ សេម បានឲ្យដឹងថា “គិតត្រឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ថវិកា ទទួលបានពី សប្បុរសជន ចូលរួមមូលនិធិ «មូលនិធិជួយជនរងគ្រោះ» ទទួលបាន លុយរៀល ចំនួន ៣,៥៣៦,០០០រៀល លុយដុល្លារ ចំនួន ១,៦១១ដុល្លារ សរុបលុយខ្មែរ និងដុល្លារ ចំនួន ២,៤៩៥ដុល្លារ”។ លោកឧកញ៉ា បានបន្ត “ថវិកាទាំងនេះ នឹងយកទៅទិញ ជាអំណោយ ចែកជូន ប្រជាពលរដ្ឋ រងគ្រោះជាង ២០០គ្រួសារ រស់នៅ ភូមិក្រមល់ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ” ។ សូមរំលឹកថា ការចែកអំណោយនេះ ត្រូវបានធ្វើឡើង នៅកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ ដោយអំណោយនោះ ក្នុងមួយគ្រួសារ ទទួលបានមានដូចជា អង្ករ ២០kg ប្រេងឆា ទឹកសុទ្ធ ទឹកស៊ីអ៊ុីវ ទឹកត្រី ទឹកដោះគោ ស្ករសរអនាម័យ និង ប៊ីចេង” ។ លោកឧកញ៉ា សេម បានបញ្ជាក់ថា ក្រៅពីថវិកា ដែលសប្បុរសជន បានចូលរួម ជាង២ពាន់ដុល្លារ បន្ថែមពីនោះ លោកឧកញ៉ា និងភរិយា បានថែមថវិកា ៣,០០៥ដុល្លារ ដែលធ្វើអោយថវិកា កើនឡើង ដល់៥,៥០០ដុល្លារតែម្តង៕
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរង កងពល តំណាងឲ្យលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការ កងពលលេខ៧០ នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០នេះ បានទទួលអំណោយថ្នាំពេទ្យ និងស្បែកជេីង ពីសប្បុរសជន សម្រាប់ឧបត្ថម្ភជូនកងពល។ ពិធីនេះដែរបានធ្វេីឡេីង តាមរយៈ លោក ខឹម...
ឆ្លៀតក្នុងឱកាស ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនេះ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានជួយឧបត្ថម្ភថវិកា ចំនួន៥៨.០០០ដុល្លារអាមេរិក (ហាសិបប្រាំបីពាន់) សម្រាប់ទិញអង្ករ ចំនួន១០០ តោន មីចំនួន ៥០០ កេស និងទឹកបរិសុទ្ធ ចំនួន ១.០០០ កេស ជូនដល់អគ្គស្នងការដ្ឋាន នគរបាលជាតិ ដើម្បីជួយជនរងគ្រោះ ដែលកំពុងជួបប្រទះ នូវបាតុភូតធម្មជាតិ គ្រោះទឹកជំនន់។ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាន នគរបាលជាតិ បានចុះហត្ថលេខា លើលិខិតថ្លែងអំណរគុណ ដោយផ្ទាល់ជូន អ្នកឧកញ៉ា ចេន ហ្ស៊ី ដើម្បីសម្ដែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌ របស់អ្នកឧកញ៉ា ចេន ហ្ស៊ី៕
ដើម្បីអបអរពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ នាពេលខាងមុខនេះ វីងនឹងផ្តល់រង្វាន់ ទូរស័ព្ទ 11 Pro Max ១រង្វាន់ ទឹកប្រាក់១០០$ ចំនួន១០រង្វាន់ ២០$ ចំនួន៥០រង្វាន់ ១០$ ចំនួន១០០រង្វាន់ នាឡិការរាប់រយរង្វាន់ និងរង្វាន់ជាច្រើនផ្សេងទៀត ដល់អតិថិជន។ ដើម្បីក្លាយជាម្ចាស់រង្វាន់ទាំងនេះ អតិថិជនគ្រាន់តែ ទូទាត់ថ្លៃទំនិញ...
ក្រុមហ៊ុនអង្គរហ្គ្រីន (Angkor Green) ដែលជាក្រុមហ៊ុនឈានមុខគេមួយ ក្នុងវិស័យកសិកម្មនៅកម្ពុជា បានចែកសម្ភារៈ និងគ្រឿងឧបភោគ បរិភោគផ្សេងៗ ដល់ប្រជាពលរដ្ឋចំនួន ៥០០ គ្រួសារ ដែលបានរងផលប៉ះពាល់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ នៅភាគពាយ័ព្យ នៃប្រទេសកម្ពុជា។ ពិធីចែកអំណោយបានធ្វើឡើង នៅក្នុងបណ្ដាខេត្ត ដែលរងទទួលផលប៉ះពាល់ ធ្ងន់ធ្ងរជាងគេ រួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់...
កំពង់ស្ពឺ៖ សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា ចុះចែកអំណោយសប្បុរសធម៌ ជាស្បៀងអាហារ ថ្នាំសង្កូវ និងរបស់ប្រើប្រាស់ចាំបាច់ដល់ប្រជាពលរដ្ឋ ១៤០០ គ្រួសារនៅខេត្តកំពង់ស្ពឺ កាលពីព្រឹក ថ្ងៃចន្ទ័ ទី២៦ ខែតុលា ឆ្នាំ២០២០ កន្លងទៅថ្មីនេះ ។ សភាយុវពាណិជ្ជករអន្តជាតិកម្ពុជា Junior Chamber International Cambodia ហៅកាត់ថា JCI Cambodia បានរៀបចំគម្រោងមនុស្សធម៏មួយ មានឈ្មោះថា «កញ្ចប់១ ក្តីស្រលាញ់១» ដែលបានប្រព្រឹត្តនៅក្នុងបរិវេណ សាលាបឋមសិក្សាអំពែភ្នំ ស្ថិតនៅក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ តាមរយ:គម្រោង មនុស្សធម៌នេះ JCI Cambodia បាននាំយកនូវ ស្បៀងអាហារមួយចំនួន ដើម្បីចែកជូន ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះ ដោយទឹកជំនន់ ចំនួន ១៤០០ គ្រួសារ ដែលមកពីស្រុកចំនួន ៤ ដូចជាស្រុកច្បារមន ស្រុកភ្នំស្រួច ស្រុកសំរោងទង និងស្រុកគងពិសី នៃខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសំណាក់ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានកាកបាទក្រហម ប្រចាំខេត្តកំពង់ស្ពឺ ផងដែរ។ គួរជម្រាបជូនផងដែរថា ប្រទេសកម្ពុជាបាននឹង កំពុងប្រឈមជាមួយនឹង គ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅតាមបណ្តាលខេត្ត មួយចំនួន ដែលធ្វើឲ្យបងប្អួនប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ បានបាត់បង់នូវជម្រក ដំនាំចំការ សត្វចិញ្ជឹម និងធនធាន ជាច្រើនទៀត បណ្តាលឲ្យខ្វះខាត នូវគ្រឿងឧបភោគ បរិភោគដែលជាតម្រូវការ ចាំបាច់ប្រចាំថ្ងៃ។ ដូច្នេះហើយ ដើម្បីឆ្លើយតបទៅនឹង ភាពខ្វះខាត និងដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយ នូវផលលំបាកនេះ សភាយុវពាណិជ្ជករអន្តជាតិកម្ពុជា ក្រោមការផ្តួចផ្តើម និងចង្អុលបង្ហាញដោយ លោកឧកញ្ញ៉ា ឡេង សុខគា ប្រធានថ្នាក់ជាតិនៃJCI Cambodia ឆ្នាំ2020 និងក្រោមការដឹកនាំ ដោយប្រធានគម្រោង លោក ឃឹម ប៊ុនឡែន ដែលបានកៀងគរ ជាជំនួយថវិកា សប្បុរសធម៌ពីសំណាក់ សមាជិកសមាជិកា សប្បុរសជនទាំងក្នុងនិងក្រៅស្រុក បណ្តារដៃគូរពាក់ព័ន្ធ និងក្រុមហ៊ុននានា ដោយស្មារតីរួបរួមសាមគ្គី ជាជនរួមជាតិខ្មែរ រួមសុខ រួមទុក្ខ ក្នុងស្ថានភាពនេះយើងបានប្រមូល ឬកៀងគរនូវថវិកា បានចំនួន សរុបប្រមាណ ៣៥,០០០ដុល្លាសហរដ្ឋអាមេរិក (USD 35, 000) សម្រាប់គម្រោងឧបត្ថម្ភ សប្បុរសធម៌លើកទី១ នៅខេត្តកំពង់ស្ពឺនេះ ក្នុងរយះពេលត្រឹមតែ ១សប្តាហ៍ប៉ុណ្ណោះ នេះបើយោងតាម ប្រសាសន៍របស់លោក ឃឹម ប៊ុនឡែន ប្រធានគម្រោងមនុស្សធម៌ «កញ្ចប់១ ក្តីស្រលាញ់១» កាលពីព្រឹក ថ្ងៃទី ២៦ ខែតុលាឆ្នាំ២០២០កន្លងទៅថ្មីៗនេះ។ ក្នុងកម្មវិធី ចុះចែកអំណោយ សប្បុសធម៌ ជាស្បៀងដល់ប្រជាពលរដ្ឋ ១៤០០ គ្រួសារនេះ ក៏មានការសហការ គាំទ្រយ៉ាងសកម្មពីសំណាក់ កងនគរបាលខេត្ត ស្រុក តំបន់ និងមានចូលរួមយ៉ាងសកម្ម ពីសំណាក់ក្រុមការងារកាកបាទក្រហមកម្ពុជា សាខាខេត្តកំពង់ស្ពឺ ព្រមទាំង វត្តមានក្រុមការងារស្មគ្រចិត្ត យុវជនសកម្ម សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា និង ព្រមទាំងសិល្បករ សិល្បការនី និងប្រជាពលរដ្ឋ របស់យើងផងដែរ។ សូមបញ្ជាក់ផងដែរថា សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជាគឺជាអង្គការអន្តរជាតិ មិនស្វែងរកប្រាក់ចំណញមួយ ដែលប្រមួលផ្តុំ ដោយពាណិជ្ជករ វ័យក្មេង អាយុចាប់ពី១៨ឆ្នាំដល់អាយុ៤០ឆ្នាំ ដែលកំពុងស្ម័គ្រចិត្ត ចូលរួមអភិវឌ្ឍ និងបង្កើតនូវផលវិជ្ជមាន ជាច្រើននៅក្នុងសង្គម៕