ព័ត៌មានអន្តរជាតិ

នៅថ្ងៃពុធ តុលាការធម្មនុញ្ញថៃ នឹងអនុម័ត សេចក្តីសម្រេច តើលោកនាយក រដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា មានកំហុស ក្នុងការកាន់កាប់ គេហដ្ឋាន សម្រាប់មន្ត្រីយោធា ឬយ៉ាងណា

ថៃ៖ មន្ត្រីសន្តិសុខផ្ទៃក្នុងបានវាយតម្លៃថា ការប្រមូលផ្តុំ ប្រឆាំងនឹងរដ្ឋាភិបាល នឹងឈានដល់ខែបន្ទាប់ ខណៈដែលថ្ងៃជានិមិត្តរូប នៅលើប្រតិទិន ត្រូវបានកំណត់ ដើម្បីជំរុញចលនានេះ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើង របស់លោក Thanakorn Wangboonkongchana មន្រ្តីជាន់ខ្ពស់របស់ថៃ កាលពីថ្ងៃសៅរ៍ថា ទីភ្នាក់ងារសន្តិសុខ បាននិងកំពុងរៀបចំ ដើម្បីទប់ទល់ នឹងការកើនឡើង នៃសកម្មភាពប្រឆាំង នឹងរដ្ឋាភិបាល។

លោក Thanakorn បានបន្តថា នៅថ្ងៃពុធតុលាការធម្មនុញ្ញ នឹងអនុម័ត សេចក្តីសម្រេចលើថា តើលោកនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចាមានកំហុស ក្នុងការកាន់កាប់គេហដ្ឋាន សម្រាប់មន្ត្រីយោធា ឬយ៉ាងណា។

សូមជម្រាបថា នាយករដ្ឋមន្រ្តីថៃ លោក បា្រយុទ្ធ ចាន់អូចា ត្រូវបានចោទប្រកាន់ ដោយក្រុមប្រឆាំង អំពីទំនាស់ផលប្រយោជន៍ ដោយបន្តកាន់កាប់ លំនៅដ្ឋានកងទ័ព ដែលជាបុព្វសិទ្ធិ ដែលអ្នករិះគន់និយាយថា គួរតែបញ្ចប់ដោយ ការកាន់កាប់ ជាប្រធានកងទ័ពនៅឆ្នាំ ២០១៤ ៕ ប្រែសម្រួលៈ ណៃ តុលា

To Top