វ៉ាស៊ីនតោន៖ ការសន្ទនាតាមទូរស័ព្ទ រវាងប្រធានាធិបតីចិន និង ប្រធានាធិបតី សហរដ្ឋអាមេរិក បានផ្ញើសារទៅកាន់ពិភពលោក ក្នុងពេលដ៏សំខាន់មួយ។ អ្នកជំនាញសហរដ្ឋអាមេរិក បានប្រាប់ស៊ិនហួ កាលពីថ្ងៃសៅរ៍ថា កិច្ចសហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិក និងចិន គឺមានសារៈសំខាន់ខ្លាំងណាស់ នៅក្នុងការប្រយុទ្ធជាសកល ប្រឆាំងនឹងវីរុសកូវីដ១៩ ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា...
ឡុងដ៍៖ បុគ្គលិកពេទ្យចិនមួយក្រុម បានមកដល់អាកាសយានដ្ឋាន Heathrow ក្នុងទីក្រុងឡុងដ៍ កាលពីថ្ងៃសៅរ៍ ដើម្បីជួយក្នុងការប្រយុទ្ធប្រឆាំង នឹងវីរុស COVID-19 ។ យោងតាមសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមពេទ្យដែលមានសមាជិក ១៥ នាក់មកពីខេត្តសានដុង ភាគខាងកើតរបស់ប្រទេសចិន រួមមានអ្នកជំនាញ ខាងវេជ្ជសាស្ត្រចំនួន...
ដោយមើលឃើញ ពីការរីករាលដាល នៃវីរុសកូវីដ១៩ ប្រជាជនកម្ពុជាជាច្រើន កំពុងតែនៅផ្ទះ និងកម្រិតសកម្មភាពសង្គម ដូចដែលត្រូវបានណែនាំ ដោយរដ្ឋាភិបាល និងអង្គការសុខភាពពិភពលោក (WHO)។ ស្របពេលជាមួយអង្គការជាច្រើន ដាក់ចេញគោលការណ៍ ធ្វើការពីផ្ទះរបស់ខ្លួន ហើយស្ថាប័នអប់រំបានផ្លាស់ប្ដូរ ទៅជាការរៀនតាមអនឡាញ ក្រុមហ៊ុន Smart Axiata កំពុងដើរតួយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ ការឃ្លាតឆ្ងាយពីគ្នា និងគាំទ្រដល់អតិថិជន...
ភ្នំពេញ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ បានបញ្ចេញប្រត្តិកម្មភ្លាមៗ ឆ្លើយតបនឹង សារសំឡេង ដែលកំពុង មានការចែកចាយជាបន្តបន្ទាប់ នូវព័ត៌មានថា នឹងមានការបិទទីក្រុងភ្នំពេញ ទាក់ទិននឹងការរីករាលដាល នៃជំងឺកូវីដ១៩នេះ ជាការប្រឌិតព័ត៌មានក្លែងក្លាយ ក្នុងចេតនាបង្កចលាចល់ វឹកវរ ក្នុងសង្គម ។...
ចិន៖ទូរទស្សន៍BBCចេញផ្សាយ នៅថ្ងៃសៅរ៍ទី២៨ខែមិនានេះ បានសរសេរថាទីបំផុតវូហាន ដែលជាក្រុងចាប់ផ្តើមដំបូង នៃជំងឺកូវីដ១៩នោះ ត្រូវបានបើកដំណើរការឡើងវិញ ហើយបន្ទាប់ពីការប្រកាស បិទអស់រយៈពេល ជាង២ខែមកហើយ។ ការដំណើរការត្រូវបានធ្វើឡើង ដោយផ្នែកខ្លះនៃទីក្រុង។ តាមរយៈរូបភាពយើងអាចមើលឃើញថា មនុស្សជាច្រើនបានប្រមូលផ្តុំគ្នា នៅតាមស្ថានីយរថភ្លើង ដែលស្ថិតនៅក្នុងទីក្រុង កាលពីព្រឹកថ្ងៃសៅរ៍។ ទោះបីជាយ៉ាងណាប្រភពដដែល បានសរសេរទៀតថា មនុស្សដែលបានធ្វើដំណើរ ចូលមកដល់ទីក្រុង គឺមិនអនុញ្ញាតិ ឲ្យចាកចេញវិញឡើយ។...
បរទេស៖ មន្ត្រីសុខាភិបាលកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍នេះ បាននិយាយប្រាប់ថា សម្រាប់ជាលើកដំបូង ចាប់តាំងពីប្រទេស មានការផ្ទុះឆ្លងវីរុសកូរ៉ូណាមក ដែលមានអ្នកជម្ងឺឆ្លងកូរ៉ូណាវីរុស បានជាសះស្បើយច្រើន ជាងករណីឆ្លងបន្ថែមទៀត។ ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ បានរាយការណ៍ថា យោងទៅតាមមជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជម្ ងឺរបស់ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា នៅក្នុងពេលបច្ចុប្បន្ននេះ មានករណីបានធូរស្រាល...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មានមួយ បញ្ជាក់ថាគិតត្រឹមថ្ងៃទី២៩ មីនា ២០២០ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ សរុបមាន១០៣ នាក់ ចំណែកចំនួនអ្នកជាសះស្បើយកើនដល់២១ នាក់និងគ្មានអ្នកស្លាប់នោះទេ។ ចំពោះថ្ងៃទី២៩មីនាវិញ ក្រសួងបានរកឃើញ ១ករណីថ្មីទៀត ជាជនជាតិខ្មែរ វិជ្ជមានវីរុសកូវីដ១៩ នៅខេត្តបន្ទាយមានជ័យ និងអ្នកព្យាបាលជាសះស្បើយ ចំនួន៨ នាក់ នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត...
ភ្នំពេញ៖ ដោយមានការសម្របសម្រួល ពីតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ និងម្ចាស់ភាគហ៊ុនចិន ក្រុមហ៊ុន HODO GROUP បានប្រញាប់ប្រញាល់ផលិតម៉ាស់ ចំនួន១លានជាបន្ទាន់ ដើម្បីផ្តល់ឲ្យកម្ពុជា ក្នុងការជួយទប់ស្កាត់ និងបង្ការជំងឺកូវីដ១៩។ កម្មវិធីនេះធ្វើឡើង នៅថ្ងៃទី២៨ ខែមីនា ក្រុមហ៊ុន HODO GROUP ក្រោមវត្តមានលោក ZHOU HAIJIANG...
បរទេស៖ បណ្តាប្រទេសនិងដែនដីចំនួន ១៩៩ នៅជុំវិញពិភពលោក បានរាយការណ៍ថាមានករណីឆ្លងវីរុសកូវីដ១៩ មានចំនួន ៦៦៣.៧៤០ ករណី ដែលជាវីរុស មានប្រភពមកពីទីក្រុងវូហាន ប្រទេសចិន និងចំនួនអ្នកស្លាប់ មានចំនួន ៣០.៨៧៩ នាក់។ នេះបើយោងតាមវែបសាយ World Meter ចេញផ្សាយ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០។...
បរទេស៖ អ្នកជំនាញផ្នែកវេជ្ជសាស្រ្ត បានព្យាករណ៍ថា ប្រទេសថៃអាចមានករណីឆ្លងវីរុស Covid-19 ថ្មី ចំនួន ២.០០០ ករណីក្នុងរយៈពេល ពីរឬបីសប្តាហ៍ខាងមុខនេះ ដែលបណ្តាលមកពី ប្រជាជនបានភៀសខ្លួន ចេញពីទីក្រុងបាងកក ទៅកាន់ខេត្តកំណើតរបស់ពួកគេ បន្ទាប់ពីមានការបិទ ប្រទេសមួយផ្នែក និងការអំពាវនាវ ឱ្យចេញក្រឹត្យ ដាក់ប្រទេស ក្នុងគ្រាអាសន្ន។ យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍...