ព័ត៌មានជាតិ

អតិថិជន ៤រូប ក្លាយជាកំពូល​អ្នក មានសំណាង ឈ្នះប្រាក់សុទ្ធ សរុប​៦ម៉ឺនដុល្លារ ពី សែលកាត ដោយគ្រាន់តែ​ផ្ញើសារងាយៗ 10K ទៅ 8888

ភ្នំពេញ៖ អតិថិជនរបស់សែលកាត ដ៏មានសំណាង៤រូប មកពីបណ្តាល​ខេត្តក្រុងផ្សេងៗគ្នា ឈ្នះប្រាក់ពិតៗ រហូតដល់ ៦០ ០០០ដុល្លារអាមេរិក ពីក្រុមហ៊ុន ទូរសព្ទចល័ត សែលកាត ដោយគ្រាន់តែចូលរួម ផ្ញើសារងាយៗ10k ផ្ញើទៅកាន់លេខ 8888 ដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ ។

កំពូលអ្នកមានសំណាង នាឱកាសនេះ មានរហូត ដល់៤នាក់ ដោយបានទទួលរង្វាន់​នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ ដែលបានធ្វើឡើង នៅទីស្នាក់ការកណ្តាល សែលកាត ផ្ទាល់តែម្តង ។ អ្នកឈ្នះទាំង៤នាក់នេះ រួមមាន៖
១. លោក ថម វាសនា ជាមន្ត្រីរាជការ មកពីខេត្តសៀមរាប មានសំណាងឈ្នះប្រាក់ ៣០ ០០០ដុល្លារអាមេរិក ។

២. លោក ឃឹម សិលា ជាមន្ត្រីរាជការ បម្រើការនៅរាជធានីភ្នំពេញ និងជាអ្នកស្រុកព្រៃវែង មានសំណាងឈ្នះប្រាក់ ១០ ០០០ដុល្លារអាមេរិក ។

៣. លោក ឃឿង សុជាតិ ជាអ្នកប្រកបអាជីវកម្មលក់ដូរ នៅរាជធានីភ្នំពេញ មានសំណាងឈ្នះប្រាក់ ១០ ០០០ដុល្លារអាមេរិក ។

៤. លោក ធឿន ចាន់ថា ជាកសិករមួយរូប នៅស្រុកថ្មគោល ខេត្តបាត់ដំបង មានសំណាងឈ្នះប្រាក់ ១០ ០០០ដុល្លារអាមេរិក ។

ក្រោយពីទទួលបានប្រាក់រង្វាន់ អ្នកទាំង៤ និងក្រុមគ្រួសារ ដែលបានអញ្ជើញ ចូលរួមក្នុងពិធី​ ប្រគល់រង្វាន់នាឱកាសនេះ បានសម្តែង សេចក្តីត្រែកអរ ជាពនពេក និងថ្លែងអំណរគុណ ទៅដល់ក្រុមហ៊ុន សែលកាត ដែលបង្កើតកម្មវិធីកម្សាន្ត សប្បាយៗជាច្រើន ជាមួយរង្វាន់ទឹកប្រាក់ យ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ។

តំណាងក្រុមការងារ នៃក្រុមហ៊ុន សែលកាត បានឲ្យដឹងថា ការប្រកាស ផ្តល់ប្រាក់រង្វាន់ ជូនដល់កំពូលអ្នកមានសំណាង នាពេលនេះ គឺដើម្បីបង្ហាញឲ្យច្បាស់ អំពីការឈ្នះរង្វាន់ពិតៗ មិនមានការក្លែងបន្លំ ជូនដល់អតិថិជនរបស់ខ្លួន ខណៈដែលរង្វាន់ នៅមានច្រើនសន្ធឹកសន្ធាប់ទៀត ។

ការប្រគល់ប្រាក់រង្វាន់ ត្រូវបានធ្វើឡើងពិតៗ ពុំមានការក្លែងបន្លំ ជូនដល់អតិថិជន របស់សែលកាត ដែលបានចូលរួម ផ្សងសំណាង ជាមួយកម្មវិធី “ផ្ញើសារដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ” ក្នុងនោះក្រុមហ៊ុន និងធ្វើការបង្វិល លេខកូដសំណាង ៦ខ្ទង់ ដើម្បីស្វែងរក អ្នកដែលមានសំណាង ឈ្នះនូវទឹកប្រាក់ ១០ ០០០ដុល្លារឡើងទៅ ជារៀងរាល់ថ្ងៃ ចាប់ពីវេលាម៉ោង ៦ល្ងាច តាមរយៈ Channel Youtube សែលកាតផ្ទាល់តែម្តង ។

សូមបញ្ជាក់ថា រហូតមកថ្ងៃនេះ ក្រុមហ៊ុន CellCard នៅតែបន្តប្រគល់រង្វាន់ ជាបន្តបន្ទាប់គ្រប់ទូទាំងខេត្ត-ក្រុង អតិថិជនទាំងអស់ ដែលបានគាំទ្រ និងប្រើប្រាស់ នូវសេវាទូរសព្ទចល័ត លំដាប់លេខ១ នៅក្នុងប្រទេសកម្ពុជា ។ អ្នកដែលបានប្រើប្រាស់ នូវប្រព័ន្ធ សែលកាត បាននឹងកំពុងតែបន្តលេង ជាមួយកម្មវិធី «ផ្ញើសារដើម្បីឈ្នះរង្វាន់ ១ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ » ។ ដើម្បីឈ្នះរង្វាន់ ១ម៉ឺនដុល្លារអាមេរិក ជារៀងរាល់ថ្ងៃ ពីក្រុមហ៊ុន សែលកាត លោកអ្នកគ្រាន់តែ ផ្ញើសារជាអក្សរ «10K» រួចផ្ញើ ទៅកាន់លេខ «8888» ឬ ក៏ទូរសព្ទទៅកាន់លេខ «8888» នោះលោកអ្នក នឹងទទួលបានសារ ផ្ញើត្រឡប់មកវិញ ដោយភ្ជាប់មកជាមួយ នឹងលេខកូដសំណាង ហើយសូមរក្សា សារនោះទុក ដើម្បីផ្ទៀងផ្ទាត់៕ ដោយ៖ ដារាត់

To Top
×