ភ្នំពេញ៖ អតិថិជនរបស់សែលកាត ដ៏មានសំណាងមួយរូប ឈ្នះប្រាក់ពិតៗ រហូតដល់ ៨០ ០០០ដុល្លារអាមេរិក ពីក្រុមហ៊ុន ទូរសព្ទចល័ត សែលកាត ដោយគ្រាន់តែចូលរួម ផ្ញើសារងាយៗ10k ផ្ញើទៅកាន់លេខ 8888 ដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ ។ លោក សេក សំបូរ ជាមន្ត្រីរាជការមួយរូប មកពីខេត្តសៀមរាប...
ភ្នំពេញ៖ លោក កឹម សុខា នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩នេះ បានទទួលជួប លោក TAKAHASHI Fumiaki អតីតឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា (២០០៣-២០០៦) និងបច្ចុប្បន្ន ជាប្រធានសមាគម មិត្តភាព ជប៉ុន-កម្ពុជា។ បើតាមហ្វេសប៊ុកលោក មុត ចន្ថា នាយខុទ្ទកាល័យលោក កឹម សុខា TAKAHASHI Fumiaki បានដឹកនាំគណៈប្រតិភូ វិនិយោគគិនជប៉ុន ធ្វើទស្សនកិច្ចកម្ពុជា ដោយបានជួបជាមួយ ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីពាក់ព័ន្ធមួយចំនួន នៃរាជរដ្ឋាភិបាលកម្ពុជា និងបានចូលគាល់ព្រះករុណាមហាក្សត្រ នៃកម្ពុជា។ ឆកយកឱកាសនេះ លោក Fumiaki ក៏បានចូលជួបសម្តែងការគួរសម និងសួរសុខទុក្ខ លោក កឹម សុខា នៅគេហដ្ឋានរបស់លោក។ ជាមួយគ្នានេះ លោក កឹម សុខាថ្លែងថា «ទំនាក់ទំនងអន្តរជាតិរបស់ខ្ញុំ គឺដើម្បីជាតិខ្ញុំ សម្រាប់ប្រយោជន៍ប្រទេស និងប្រជាពលរដ្ឋខ្មែរ»៕
ក្រុមហ៊ុន ISUZU បានកំពុងបន្តភាព ជាអ្នកនាំមុខគេ និងដឹកនាំ “ឆ្ពោះទៅមុខ ប្រកបដោយឧត្តមភាព” ហើយបានប្រកាសជាផ្លូវការ អគ្គរាជទូតសុឆន្ទៈ ប្រចាំក្រុមហ៊ុន ISUZU ដែលជាកំពូលតារាចម្រៀង ប្រចាំកម្ពុជា លោក ព្រា សុវត្ថិ នឹងតំណាង អោយរថយន្ត Isuzu D-Max Blue Powe ដែលជាប្រភេទ...
ស្វាយរៀង៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈយុទ្ធសាស្រ្ដ ចតុកោណដំណាក់កាលទី៤ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា បានចាត់ទុក វិស័យឯកជនជាក្បាលម៉ាស៊ីន នៃការអភិវឌ្ឍន៍ និងបានបង្កលក្ខណៈ ងាយស្រួល និងជម្រុញវិស័យឯកជន ឲ្យលូតលាស់ ដើម្បីរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ការថ្លែង របស់លោកស្រីម៉ែន សំអន បែបនេះ នៅក្នុងឱកាសសម្ពោធក្រុមហ៊ុន សូយ៉ាង ដេខ័រេធីវឡៃធីង (SO YANG Decorative Lighting (Cambodia) Co.Ltd) តំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្គារីសស៍ (GIGA Resources SEZ) ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង នៅថ្ងៃទី១៤ ខែ ខែធ្នូ ឆ្នាំ២០១៩។ ពិធីនេះមានការចូលរួម ពីលោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោក លី វ៉ា មីង (Lee Hwa Ming) អគ្គនាយក ក្រុមហ៊ុនសូយ៉ាង ដេខ័រេធីវឡៃធីងព្រមទាំងមន្ត្រីរាជការ កម្មករកម្មការិនី ជាច្រើននាក់ផងដែរ។ លោកស្រី ម៉ែន សំអន បានថ្លែងនូវការផ្តាំផ្ញើរ សាកសួរសុខទុក្ខ ដល់បងប្អូនកម្មករ កម្មការិនី និងមន្ត្រីរាជការ កងកម្លាំងអ្នកវិនិយោគទុនទាំងអស់ មកបណ្តាក់ទុនរកសុី នៅខេត្តស្វាយរៀង ផងដែរ។ លោកស្រីម៉ែន សំអន បានបន្តថាក្រុមហ៊ុនដ៏ធំនេះ បានបង្កើតឡើង លើផ្ទៃដីដល់ទៅ ១១.៥ ហិកតា មានជំនាញខាងផលិតអំពូលភ្លើងលំអ ដើម្បីនាំចេញទៅលក់ នៅក្រៅប្រទេស។ នេះពិតជាសមិទ្ធផល និងមោទនភាពរបស់ខេត្តស្វាយរៀងយើង ដែលក្លាយជាមូលដ្ឋានឧស្សាហកម្មមួយ ជាមួយនឹងទុនវិនិយោគជាច្រើន គម្រោងនេះពិតជាផ្តល់ការងារ ដល់ពលករក្នុងស្រុក ផ្តល់ចំណូលជាពន្ធដារនានា រួមចំណែកអភិវឌ្ឍ ព្រះរាជាណាចក្រកម្ពុជា ជាពិសេស ខេត្តស្វាយរៀង ឱ្យកាន់តែជឿនលឿន ថែមទៀត។នេះក៏ការឆ្លុះបញ្ចាំង នូវជំនឿជឿជាក់ ពីអ្នកវិនិយោគបរទេស លើព្រះរាជាណាចក្រកម្ពុជា ដែលមាន សុខសន្តិភាពពេញលេញស្ថិរភាពនយោបាយ រឹងមាំ និងការអភិវឌ្ឍន៍ លើគ្រប់វិស័យយ៉ាងឆាប់រហ័ស។ លោកស្រីបានបន្តថា ក្នុងរយៈពេលប្រហែល២០ឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជា មានកំណើន សេដ្ឋកិច្ចជាមធ្យមប្រមាណ ៧% ដែលនាំឲ្យចំណូល របស់ប្រជាជន យើងមានការកើនឡើង និងមានជីវភាព កាន់តែធូធារផងដែរ។ ដោយឡែក វិស័យឧស្សាហកម្មក៏កំពុងរីកចំរើន យ៉ាងខ្លាំង ដោយសារយើងមាន គោលនយោបាយ លើកទឹកចិត្តអ្នកវិនិយោគ និងមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក ផ្លូវអាកាស ស្ពានអ្នកលឿង ផ្លូវទឹកដែលត្រូវបានស្ដារឡើងវិញ ឲ្យកាន់តែទំនើប និងជាប់ប្រទាក់ក្រឡាគ្នា នៅពាសពេញប្រទេស ធ្វើឲ្យការធ្វើដំណើរ និងដឹកជញ្ជូនកាន់តែងាយស្រួល។ ពិតជាជំរើសដ៏ត្រឹមត្រូវ ព្រោះខេត្តស្វាយរៀង គឺជាច្រកទ្វារទិសបូព៌ា នៃប្រទេសកម្ពុជា ដែលភ្ជាប់កម្ពុជា ទៅពិភពលោក តាមរយៈប្រទេសវៀតណាម ។ ដូច្នេះ ខេត្តនេះមានសក្តានុពលភាព ផ្នែកឧស្សាហកម្ម និងទីតាំងយុទ្ធសាស្រ្តដ៏ល្អ។ លោកស្រីម៉ែន សំអនបានស្នើ ដល់ក្រុមហ៊ុន សូមធ្វើប្រតិបត្តិការអាជីវកម្ម ដោយគោរពតាមច្បាប់ និងលិខិតបទដ្ឋាន ជាធរមាន របស់ព្រះរាជាណាចក្រកម្ពុជា ម៉្យាងទៀត ក្រុមហ៊ុនត្រូវផលិត និងផ្តល់សេវា ប្រកបដោយគុណភាព និងតម្លៃសមរម្យ ដែលអាចទទួលយកបាន ដោយគិតពីផលប្រយោជន៍ និងកេរ្ថិ៍ឈ្មោះយូរអង្វែង។ ហើយការអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម មិនអាចធ្វើឡើងតែឯកឯង បានទេ ពោល គឺត្រូវអភិវឌ្ឍជាអន្តរវិស័យ រួមគ្នាជាច្រើន ដូចជា ប្រព័ន្ធផ្លូវ ទូរគមនាគមន៍អគ្គិសនី ទឹកស្អាត សួនច្បារ ទីកំសាន្តសាធារណៈ និងត្រូវធានាឲ្យបាន នូវសន្ដិសុខ និងសណ្តាប់ធ្នាប់។ល។ លោកស្រីបានផ្តាំផ្ញើ ដល់អាជ្ញាធរខេត្តស្វាយរៀង ត្រូវធានាសន្តិសុខ សណ្តាប់ធ្នាប់ ត្រូវផ្តល់កិច្ចសហការល្អ បង្ករលក្ខណៈងាយស្រួល និងជួយសម្រួល ដល់អ្នកវនិយោគគិន គ្រប់បែបយ៉ាង ដែលមានបំណង មកបណ្តាក់ទុនវិនិយោគនៅខេត្តស្វាយរៀងស្របតាមអានុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការរក្សាចាស់ និងការបង្កើនអ្នក វិនិយោគថ្មី៕
បរទេស៖ រដ្ឋាភិបាលទីក្រុង ហូជីមិញ នឹងដាក់ពង្រាយប៉ូលីស និងយោធាចំនួន ៤.០០០ នាក់ ក៏ដូចជាប្រជាជនក្នុងតំបន់ នៅក្នុងសមយុទ្ធបណ្តុះបណ្តាល ប្រឆាំងនឹង អំពើភេរវកម្ម នៅព្រឹកថ្ងៃអាទិត្យនេះ។ សេនារីយ៉ូសំខាន់ៗ នៅក្នុងសមយុទ្ធនោះ រួមមាន វិធានការប្រឆាំងភេរវកម្ម ពិសេសគឺផែនការទប់ទល់ នឹងការប៉ុនប៉ង ផ្តួលរំលំរដ្ឋាភិបាល។ យោងតាមសារព័ត៌មាន VN Express...
វ៉ាស៊ីនតោន៖ ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ បានជំរុញឱ្យសភា អនុម័តច្បាប់ការពារជាតិ ដែលមានបទប្បញ្ញត្តិ ដែលដាក់កម្រិត លើការដកកងទ័ពអាមេរិក នៅកូរ៉េខាងត្បូង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។ កាលពីថ្ងៃច័ន្ទ គណៈកម្មាធិសេវាប្រដាប់អាវុធសភា និងព្រឹទ្ធសភា បានឯកភាពលើសេចក្តីព្រាងចុងក្រោយ នៃច្បាប់ស្តីពីការផ្តល់សិទ្ធិការពារជាតិ សម្រាប់ឆ្នាំសារពើពន្ធ២០២០ ដែលផ្តល់ការអនុញ្ញាតថវិកា...
ស្វាយរៀង៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-និងអធិការកិច្ច បានថ្លែងថា មិនត្រូវឲ្យអ្នកដទៃ ស្លាប់ក្នុងករណី គ្រោះថ្នាក់ចរាចរណ៍ ដោយសាតែយើង ជាអ្នកបង្ករនោះទេ ដូច្នេះយើងត្រូវគោរពច្បាប់ ចរាចរណ៍ទាំងអស់គ្នា ។ ការថ្លែងរបស់លោកស្រី ម៉ែន សំអន បែបនេះ នៅក្នុងពិធីប្រគល់មួកសុវត្តិភាព ចំនួន...
សូមចូលរួមតាមដាន ការចាក់ផ្សាយ លើកញ្ចក់ទូរទស្សន៍ នូវកម្មវិធី #ABCLionsOfFashion Gala Night Extravaganza និងស្វែងរក នូវអ្នកដែលទទួលជ័យលាភី ក្នុងរាត្រីដ៏ល្អឯកអស្ចារ្យ។ សូមកុំភ្លេចតាមដានទស្សនា និងរីករាយជាមួយ រាត្រីដ៏អស្ចារ្យ។ នេះជាកាលវិភាគ នៃការចាក់ផ្សាយ៖ -ស្ថានីយទូរទស្សន៍ បាយ័ន ថ្ងៃទី ១៥ ខែ ធ្នូ...
ក្រុមវេជ្ជបណ្ឌិត ជាង១០០នាក់ បានជួបជុំគ្នា ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០១៩ស្តីពី អាល្លែកហ្ស៊ីពិភព លោក ក្រោមប្រធានបទ “ផលប៉ះពាល់-នៃការបំពុលបរិយាកាស ធ្វើឲ្យអាល្លែកហ្ស៊ីច្រមុះ” ដោយមាន ការបង្ហាញ ពី ភស្តុតាងគ្លីនិក ដែលពិធីនេះរៀបចំឡើងដោយក្រុមហ៊ុន សាណូហ្វីកម្ពុជា នាល្ងាចថ្ងៃទី១៣ ធ្នូ ២០១៩ នៅភោជនីយដ្ឋាន ទន្លេបាសាក់ពីរ ក្នុងទីក្រុងភ្នំពេញ។ ក្នុងកិច្ចប្រជុំនេះ មានការពិភាក្សា លើប្រធានបទផ្សេងៗគ្នាជាច្រើនពីសំណាក់ វាគ្មិនដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ មកពីបណ្តាប្រទេសនានាដូចជា អេស្បាញ ប្រេស៊ីល សហរដ្ឋអាមេរិច និងកាណាដាជាដើម តាមរយៈ ការផ្សាយ បន្ត ផ្ទាល់ ពីទីក្រុង លីយ៉ុងប្រទេសបារាំង។ ប្រធានបទដែលលើកយកមកពិភាក្សាក្នុង កិច្ចប្រជុំមានដូចជា ប្រេវ៉ាឡង់ នៃ អាល្លែក ហ្ស៊ីច្រមុះ មុខងារ នៃការបំពុលបរិយាកាស ក្នុងការធ្វើឲ្យមានភាព ធ្ងន់ធ្ង រ នៃរោគ អាល្លែក ហ្ស៊ី ច្រមុះ ការ គ្រប់ គ្រង ព្យាបាលអាល្លែកហ្ស៊ីច្រមុះ ដែលធ្វើឲ្យមាន ភាពធ្ងន់ធ្ងរ ដោយការ បំពុល បរិយាកាស៖ ការឯកភាព គ្នា ជា អន្តរជាតិ ការរលាកច្រមុះ ដោយអាល្លែកហ្ស៊ី និងការបំពុលបរិយាកាស៖ ពីរោគ រាត ត្បាត ដល់ ភស្តុតាង គ្លីនិក រួមជាមួយការសួរ ឆ្លើយ ពី សំណាក់ក្រុមវេជ្ជបណ្ឌិត ផង ដែរ។ ក្នុងនោះ ក៏មានការបង្ហាញពីលទ្ធផល នៃការសិក្សាពី FEXPOLSAR ផងដែរ។ ថ្លែងក្នុងកិច្ចប្រជុំនេះ លោកស្រីវេជ្ជបណ្ឌិត Anne Ellis អ្នកវិភាគការ សិក្សា ស្តី ពី FEXPOLSAR ហើយ ក៏ជា សាស្រ្តាចារ្យ និងជាប្រធានផ្នែកអាល្លែកហ្ស៊ី និងភាពស៊ាំ នៃនាយកដ្ឋានឱសថ នៃសាកលវិទ្យាល័យ Queen’s University ក្នុងទីក្រុង Kingston Ontario និងជាប្រធានផ្នែក Environmental Exposure Unit (EEU) មកពីប្រទេសកាណាដា បានលើកឡើង ពីលទ្ធផលនៃការសិក្សាយ៉ាងដូច្នេះថា “សម្រាប់អ្នកជំងឺ អាល្លែក ហ្ស៊ីច្រ មុះ រោគសញ្ញាដូចជា តឹងច្រមុះ ឬហៀរសំបោរ រមាស់ភ្នែក ពិតជាបង្ករផលរំខាន_ចំពោះការងារ និងការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ លោកស្រីវេជ្ជបណ្ឌិត បានបន្តថា “តាមរយៈការសិក្សាពីFEXPOLSAR បានបញ្ជាក់ថា ផលប៉ះពាល់នៃការបំពុលបរិយាកាស រួមចំណែកបង្ករ ឲ្យមាន រោគ សញ្ញា អាល្លែក ហ្ស៊ី ច្រមុះ បង្ករឡើង ដោយ អាល្លែកហ្សែន។ នេះជាលើកទីមួយ ហើយ ដែល យើង មាន ភស្តុតាងគ្លីនិក ដែល បង្ហាញ ថា ការព្យាបាល អាល្លែកហ្ស៊ី អាច កាត់ បន្ថយ រោគសញ្ញា ទាំងនេះ បាន។“ សាស្រ្តាចារ្យ Ignacio J. Ansotegui ប្រធាន និងជាអ្នកគ្រប់គ្រង អង្គការអាល្លែកហ្ស៊ីពិភពលោក (WAO) មកពីប្រទេសអេស្បាញនបានសង្កត់ធ្ងន់ ពីប្រេវ៉ាឡង់នៃអាល្លែកហ្ស៊ីច្រមុះថា “មនុស្សជាច្រើន គិតថាអាល្លែកហ្ស៊ី ច្រមុះមិនសំខាន់ នោះឡើយ។ ប៉ុន្តែរោគសញ្ញា របស់វាពិតជាមានផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរចំពោះ អ្នកដែល ទទួល រង ផលប៉ះពាល់ ដោយសារ ជំងឺនេះ។ ការបំពុលបរិយាកាសអាចបង្ករផលប៉ះពាល់នយ៉ាងខ្លាំងលើ អាល្លែក ហ្ស៊ី ច្រមុះ ដោយសារវា អាចធ្វើឲ្យស្ថានភាព នៃរោគសញ្ញានេះកាន់តែធ្ងន់ធ្ងរ បាន។” បច្ចុប្បន្ននេះ មនុស្សប្រមាណ ៤០០លាននាក់ទូទាំងពិភពលោកទទួលរង ពីអាល្លែកហ្ស៊ីច្រមុះ។ ត្រឹមឆ្នាំ ២០៥០ គេរំពឹងថាអាល្លែកហ្ស៊ីនឹងប៉ះពាល់ មនុស្សម្នាក់ ក្នុងចំណោម ២នាក់ ពោលគឺ ៥០%ទូទាំង សាកលលោក។ នេះបើយោងតាម Global Allergy and Asthma European Network។ អាល្លែកហ្ស៊ី អាចកើនឡើងជាញឹក ញាប់ ហើយធ្ងន់ធ្ងរអាស្រ័យ លើបរិស្ថានជុំវិញបុគ្គលម្នាក់ៗ។ ការបំពុល បរិយាកាស ក៏ អាចបង្ករឲ្យមានភាព ធ្ងន់ធ្ងរ លើរោគសញ្ញា ដែលបង្ករឡើងដោយអាល្លែកហ្សែនផងដែរ។ ការសិក្សាក៏បានបង្ហាញ ពីផលប៉ះពាល់ដែលបណ្តាលមកពី សមាសភាគ នៃការបំពុល បរិយាកាសពោល គឺផ្សែងចេញពីយានយន្ត ទៅលើភាពធ្ងន់ធ្ងរនៃរោគសញ្ញា អាល្លែកហ្ស៊ីច្រមុះ ដែលបង្ករដោយអាល្លែកហ្សែន និងកំណត់ថាតើ Allegra®/Telfast® (fexofenadine...
ភ្នំពេញ៖ នៅសល់មិនដល់មួយខែទៀតទេ នឹងដល់ខួបលើកទី៤៤ នៃអាពាហ៍ពិពាហ៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (៥ មករា១៩៧៦ – ៥ មករា ២០២០)។ ក្នុងនោះសម្តេចលើកឡើង ក្នុងហ្វេសប៊ុកនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ថា ដូច្នេះសម្តេចមិនច្បាស់ទេថា ពីនេះដល់ថ្ងៃ៥ មករា...